Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

4 នៃ 839 កាត

លុបតម្រង
“ការពិន័យលាបំណន់ គឺដូចការពិន័យលាសម្បថដែរ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
អំពីណាពី ﷺ ពិតណាស់ លោកបានហាមឃាត់អំពីការសច្ចាបន់(ណាហ្សើរ) ហើយលោកបានមានប្រសាសន៍ថា៖ “ពិតណាស់ វាមិននាំមកនូវប្រការល្អឡើយ។ តាមពិត វាគ្រាន់តែមកពីប្រភពនៃមនុស្សកំណាញ់ប៉ុណ្ណោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ជនណាដែលស្បថទាំងដែលខ្លួនឯងជាមនុស្សអាក្រក់ដើម្បីរំលោភយកទ្រព្យសម្បត្ដិបុគ្គលមូស្លីម រូបគេនឹងជួបអល់ឡោះទាំងដែលទ្រង់ខឹងសម្បាទៅចំពោះជននោះ”។ អាប់ទុលឡោះ បាននិយាយថា៖ ពេលនោះ អាល់អាស្ហអាស បាននិយាយថា៖ សូមស្បថនឹងអល់ឡោះ វាបានកើតឡើងចំពោះខ្ញុំ។ នៅពេលនោះ រវាងខ្ញុំ និងបុរសជ្វីសម្នាក់មានទំនាស់រឿងដីមួយកន្លែង។ គេបានបានបដិសេធមិនទទួលស្គាល់កម្មសិទ្ធិរបស់ខ្ញុំ។ ពេលនោះ ខ្ញុំក៏បានយករឿងនោះទៅប្តឹងណាពី ﷺ ។ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍មកកាន់ខ្ញុំថា៖ “តើអ្នកមានភស្តុតាងដែរឬទេ”? ខ្ញុំបានឆ្លើយថា៖ ទេ (អត់មានទេ)។ គាត់បានបន្តថា៖ ពេលនោះ លោកបានមានប្រសាសន៍ទៅកាន់បុរសជ្វីសនោះថា៖ “ចូរអ្នកស្បថ”។ គាត់បាននិយាយថា៖ ខ្ញុំបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! អ៊ីចឹង គេស្បថ ហើយយកទ្រព្យខ្ញុំទៅបាត់ឬ! ពេលនោះ អល់ឡោះជាម្ចាស់បានបញ្ចុះអាយ៉ាត់៖ “إِنَّ الَّذِينَ يَشْتَرُونَ بِعَهْدِ اللَّهِ وَأَيْمَانِهِمْ ثَمَنًا قَلِيلًا” (ពិតប្រាកដណាស់ ពួកដែលយកកិច្ចសន្យាររបស់អល់ឡោះ និងការស្បថស្បែរបស់ខ្លួនទៅប្តូរនឹងកម្រៃបន្ដិចបន្ដួច) រហូតដល់ចប់អាយ៉ាត់។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ខ្ញុំបានមកជួបរ៉ស៊ូលុលឡោះ ﷺ ជាមួយនឹងមនុស្សមួយក្រុមដែលមកពីកុលសម្ព័ន្ធ អាល់អាស្ហអារី ដើម្បីសុំឱ្យលោកផ្តល់សត្វជំនិះ។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “សូមស្បថនឹងអល់ឡោះ! ខ្ញុំមិនអាចផ្តល់សត្វជំនិះដល់ពួកអ្នកឡើយ។ ខ្ញុំគ្មានអ្វីសម្រាប់ឱ្យពួកអ្នកជិះនោះទេ”។ បន្ទាប់មក ពួកយើងបានស្នាក់នៅមួយរយៈពេលដែលអល់ឡោះចេតនា។ ក្រោយមក គេបាននាំសត្វអូដ្ឋមក។ ពេលនោះ លោកក៏បានបង្គាប់ប្រើឱ្យផ្តល់សត្វអូដ្ឋបីក្បាលដល់ពួកយើង។ នៅពេលដែលពួកយើងចេញដំណើរ ពួកយើងបាននិយាយគ្នាថា៖ អល់ឡោះជាម្ចាស់មិនផ្តល់ពរជ័យដល់ពួកយើងឡើយ។ ពួកយើងបានមកជួបរ៉ស៊ូលុលឡោះ ﷺ ដើម្បីសុំសត្វជិះ ហើយលោកបានស្បថថា លោកមិនអាចផ្តល់សត្វជំនិះដល់ពួកយើងឡើយ តែលោកបែរជាបានផ្តល់ឱ្យពួកយើងទៅវិញ។ អាពូមូសាបាននិយាយថា៖ ពួកយើងក៏ទៅជួបនឹងណាពី ﷺ ហើយបានរៀបរាប់រឿងនេះប្រាប់ដល់លោក។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ខ្ញុំមិនបានផ្តល់សត្វជំនិះដល់ពួកអ្នកនោះឡើយ។ ផ្ទុយទៅវិញ គឺអល់ឡោះជាម្ចាស់ទេដែលបានផ្តល់សត្វជំនិះឱ្យពួកអ្នក។ សូមស្បថនឹងអល់ឡោះ! ប្រសិនបើអល់ឡោះមានចេតនា បើសិនជាខ្ញុំស្បថលើប្រការអ្វីមួយ ក្រោយមក ខ្ញុំឃើញថា ប្រការផ្សេង គឺល្អជាង នោះខ្ញុំនឹងធ្វើការពិន័យជម្រុះសម្បថរបស់ខ្ញុំ ហើយធ្វើនូវប្រការដែលល្អជាងនោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម