Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

103 នៃ 839 កាត

លុបតម្រង

អ្នករាយការណ៍

បង្ហាញអ្នករាយការណ៍ទាំងអស់ (52)
ពិតណាស់ណាពី ﷺ កាលណាលោកសឡាតស៊ូពុសរួច លោកអង្គុយនៅកន្លែងសឡាតរបស់លោក រហូតដល់ថ្ងៃរះខ្ពស់។ គាត់បាននិយាយថា៖ លោកមិនក្រោកចេញពីកន្លែងដែលលោកសឡាតស៊ូពុស ឬសឡាតពេលព្រឹកឡើយ រហូតដល់ថ្ងៃរះ។ នៅពេលថ្ងៃរះ លោកក្រោកឡើង។ ហើយពួកគេ(សហាហ្ពាត់)ធ្លាប់និយាយគ្នាដោយលើកយករឿងរ៉ាវនៃសម័យកាលជើហ៊ីលីយ៉ះមកនិយាយ។ ពេលនោះ ពួកគេនាំគ្នាហើយ ហើយលោកវិញ គឺញញឹម។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
ចូរពួកអ្នករួសរាន់ក្នុងការសឡាតអាសើរ ព្រោះណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាបោះបង់សឡាតអាសើរ ទង្វើល្អរបស់ជននោះប្រាកដជានឹងក្លាយជាអសារបង់”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី
“តើយ៉ាងណាទៅក្រុមទាំងឡាយដែលងើយភ្នែករបស់ពួកគេទៅលើមេឃនៅក្នុងការសឡាតរបស់ខ្លួននោះ”។ លោកបានសង្កត់ធ្ងន់ទៅលើពាក្យសម្ដីរបស់លោក រហូតដល់លោកមានប្រសាសន៍ថា៖ “ចូរឲ្យពួកគេបពា្ឈប់សកម្មភាពនេះ។ បើមិនដូច្នោះទេ គេនឹងឆក់យកក្រសែភ្នែករបស់ពួកគេជាមិនខាន”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី
ពិតណាស់ អ៊ុមមូសាឡាម៉ះ បានរៀបរាប់ប្រាប់រ៉ស៊ូលុលឡោះ ﷺ អំពីវិហារគ្រឹស្ទានមួយដែលនាងបានឃើញនៅប្រទេសអេត្យូពីដែលគេហៅថា ម៉ារីយ៉ះ។ នាងបានរៀបរាប់ប្រាប់លោកអំពីរូបភាពដែលនាងបានឃើញនៅក្នុងវិហារនោះ។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពួកគេជាក្រុមមនុស្សដែលនៅពេលណាខ្ញុំបម្រើរបស់អល់ឡោះដ៏ល្អម្នាក់ ឬបុរសដ៏ល្អម្នាក់ក្នុងចំណោមពួកគេស្លាប់ទៅ គឺពួកគេសង់វិហារនៅលើផ្នូររបស់គាត់ និងគូររូបភាពទាំងនោះនៅក្នុងវិហារ។ ពួកទាំងនោះ គឺជាមនុស្សដ៏អាក្រក់បំផុតនៅចំពោះអល់ឡោះជាម្ចាស់”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ក្រោយពេលដែលគេបានបញ្ចុះ៖ {إِذَا جَاءَ نَصْرُ اللَّهِ وَالفَتْحُ} [النصر: 1] (នៅពេលដែលជំនួយរបស់អល់ឡោះ និងជ័យជម្នះបានមកដល់) រាល់ពេលដែលណាពី ﷺ សឡាត លោកតែងសូត្រថា៖ سُبْحَانَكَ رَبَّنَا وَبِحَمْدِكَ اللَّهُمَّ اغْفِرْ لِي (ឱម្ចាស់របស់ពួកយើង! ទ្រង់ដ៏មហាបរិសុទ្ធ! រាល់ការសរសើរទាំងឡាយ គឺសម្រាប់ទ្រង់។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសឲ្យពួកយើងផង)។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
នៅយប់មួយ ខ្ញុំបានបាត់រ៉ស៊ូលុលឡោះ ﷺ ពីលើគ្រែ។ ដូចនេះ ខ្ញុំក៏បានស្វែងរកលោក។ ពេលនោះ ដៃរបស់ខ្ញុំបានប៉ះនឹងបាតជើងរបស់លោក ខណៈលោកកំពុងនៅក្នុងម៉ាស្ជិត ដោយបាតជើងរបស់លោកបញ្ឈរត្រង់(កំពុងស៊ូជោត) ហើយលោកបានសូត្រថា៖ اللهُمَّ أَعُوذُ بِرِضَاكَ مِنْ سَخَطِكَ، وَبِمُعَافَاتِكَ مِنْ عُقُوبَتِكَ، وَأَعُوذُ بِكَ مِنْكَ لَا أُحْصِي ثَنَاءً عَلَيْكَ أَنْتَ كَمَا أَثْنَيْتَ عَلَى نَفْسِكَ (ឱអល់ឡោះជាម្ចាស់! ខ្ញុំសូមជ្រកកោនដោយការពេញចិត្តរបស់ទ្រង់ ពីការក្រោធរបស់ទ្រង់ និងការលើកលែងទោសពីការដាក់ទណ្ឌកម្មរបស់ទ្រង់។ ខ្ញុំសូមជ្រកកោនចំពោះទ្រង់ ពីទណ្ឌកម្មរបស់ទ្រង់។ ខ្ញុំមិនអាចរៀបរាប់ការកោតសរសើរទ្រង់បានអស់ឡើយ។ ទ្រង់គឺដូចអ្វីដែលទ្រង់កោតសរសើរចំពោះខ្លួនទ្រង់ផ្ទាល់)។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ចូរអ្នកសឡាតដោយឈរ។ ប្រសិនបើអ្នកគ្មានលទ្ធភាព ចូរអ្នកសឡាតដោយអង្គុយ។ ហើយប្រសិនបើអ្នកគ្មានលទ្ធភាពទៀត ចូរអ្នកសឡាតដោយដេកផ្អៀង”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី
ខ្ញុំធ្លាប់បានសឡាតជាមួយណាពី ﷺ ។ នៅពេលលោកឲ្យសាឡាមទៅខាងស្ដាំ លោកសូត្រថា៖ “السَّلَامُ عَلَيْكُمْ وَرَحْمَةُ اللَّهِ وَبَرَكَاتُهُ” ហើយឲ្យសាឡាមទៅខាងឆ្វេងដោយសូត្រថា៖ “السَّلَامُ عَلَيْكُمْ وَرَحْمَةُ اللَّهِ” ។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ