Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

97 នៃ 839 កាត

លុបតម្រង

អ្នករាយការណ៍

បង្ហាញអ្នករាយការណ៍ទាំងអស់ (49)
ពិតណាស់ អ៊ុមមូសាឡាម៉ះ បានរៀបរាប់ប្រាប់រ៉ស៊ូលុលឡោះ ﷺ អំពីវិហារគ្រឹស្ទានមួយដែលនាងបានឃើញនៅប្រទេសអេត្យូពីដែលគេហៅថា ម៉ារីយ៉ះ។ នាងបានរៀបរាប់ប្រាប់លោកអំពីរូបភាពដែលនាងបានឃើញនៅក្នុងវិហារនោះ។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពួកគេជាក្រុមមនុស្សដែលនៅពេលណាខ្ញុំបម្រើរបស់អល់ឡោះដ៏ល្អម្នាក់ ឬបុរសដ៏ល្អម្នាក់ក្នុងចំណោមពួកគេស្លាប់ទៅ គឺពួកគេសង់វិហារនៅលើផ្នូររបស់គាត់ និងគូររូបភាពទាំងនោះនៅក្នុងវិហារ។ ពួកទាំងនោះ គឺជាមនុស្សដ៏អាក្រក់បំផុតនៅចំពោះអល់ឡោះជាម្ចាស់”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ក្រោយពេលដែលគេបានបញ្ចុះ៖ {إِذَا جَاءَ نَصْرُ اللَّهِ وَالفَتْحُ} [النصر: 1] (នៅពេលដែលជំនួយរបស់អល់ឡោះ និងជ័យជម្នះបានមកដល់) រាល់ពេលដែលណាពី ﷺ សឡាត លោកតែងសូត្រថា៖ سُبْحَانَكَ رَبَّنَا وَبِحَمْدِكَ اللَّهُمَّ اغْفِرْ لِي (ឱម្ចាស់របស់ពួកយើង! ទ្រង់ដ៏មហាបរិសុទ្ធ! រាល់ការសរសើរទាំងឡាយ គឺសម្រាប់ទ្រង់។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសឲ្យពួកយើងផង)។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
នៅយប់មួយ ខ្ញុំបានបាត់រ៉ស៊ូលុលឡោះ ﷺ ពីលើគ្រែ។ ដូចនេះ ខ្ញុំក៏បានស្វែងរកលោក។ ពេលនោះ ដៃរបស់ខ្ញុំបានប៉ះនឹងបាតជើងរបស់លោក ខណៈលោកកំពុងនៅក្នុងម៉ាស្ជិត ដោយបាតជើងរបស់លោកបញ្ឈរត្រង់(កំពុងស៊ូជោត) ហើយលោកបានសូត្រថា៖ اللهُمَّ أَعُوذُ بِرِضَاكَ مِنْ سَخَطِكَ، وَبِمُعَافَاتِكَ مِنْ عُقُوبَتِكَ، وَأَعُوذُ بِكَ مِنْكَ لَا أُحْصِي ثَنَاءً عَلَيْكَ أَنْتَ كَمَا أَثْنَيْتَ عَلَى نَفْسِكَ (ឱអល់ឡោះជាម្ចាស់! ខ្ញុំសូមជ្រកកោនដោយការពេញចិត្តរបស់ទ្រង់ ពីការក្រោធរបស់ទ្រង់ និងការលើកលែងទោសពីការដាក់ទណ្ឌកម្មរបស់ទ្រង់។ ខ្ញុំសូមជ្រកកោនចំពោះទ្រង់ ពីទណ្ឌកម្មរបស់ទ្រង់។ ខ្ញុំមិនអាចរៀបរាប់ការកោតសរសើរទ្រង់បានអស់ឡើយ។ ទ្រង់គឺដូចអ្វីដែលទ្រង់កោតសរសើរចំពោះខ្លួនទ្រង់ផ្ទាល់)។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ចូរអ្នកសឡាតដោយឈរ។ ប្រសិនបើអ្នកគ្មានលទ្ធភាព ចូរអ្នកសឡាតដោយអង្គុយ។ ហើយប្រសិនបើអ្នកគ្មានលទ្ធភាពទៀត ចូរអ្នកសឡាតដោយដេកផ្អៀង”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី
ណាពី ﷺ លោកមិនធ្លាប់រក្សាសឡាតស៊ូណិតណាមួយខ្លាំងជាងពីររ៉ក្អាត់នៃសឡាតស៊ូណិតហ្វាជើរឡើយ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
រ៉ស៊ូលុលឡោះ ﷺ លោកផ្តើមសឡាតដោយការតឹកពៀរ ហើយចាប់ផ្តើមការសូត្រដោយ៖ “الحَمْدُ لِلَّهِ رَبِّ العَالَمِينَ”។ នៅពេលដែលលោករូកុ លោកមិនងើយក្បាលពេក ហើយក៏មិនឱនចុះពេកនោះដែរ ប៉ុន្តែលោកធ្វើធន់កណ្តាល។ នៅពេលដែលលោកងើបក្បាលពីរូកុ លោកមិនទាន់ស៊ូជោតឡើយ លុះត្រាតែលោកឈរត្រង់ខ្លួនសិន។ នៅពេលដែលលោកងើបក្បាលពីស៊ូជោត លោកមិនទាន់ស៊ូជោត(ម្តងទៀត)ឡើយ លុះត្រាតែលោកអង្អុយត្រង់ខ្លួនសិន ហើយលោកសូត្រតះយិតរៀងរាល់ពីរ៉ក្អាត់ម្តង។ លោកលាបាតជើងឆ្វេង និងបញ្ឈរបាតជើងស្តាំ។ លោកហាមឃាត់ពីការអង្គុយដូចស្ហៃតន និងហាមឃាត់មិនឲ្យដាក់កំភួនដៃសណ្តូក(ទៅនឹងដី)ដូចសត្វសាហាវ។ ហើយលោកបញ្ចប់សឡាតដោយការឲ្យសាឡាម។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“នៅពេលដែលគេអ៊ីក៏ម៉ាត់សឡាត គឺគ្មានសឡាតផ្សេងក្រៅពីសឡាតដែលជាកាតព្វកិច្ចឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
ពិតណាស់ ណាពី ﷺ លោកមិនធ្លាប់បោះបង់បួនរ៉ក្អាត់មុនសឡាតហ្ស៊ូហូរ និងពីររ៉ក្អាត់មុនសឡាតស៊ូពុសឡើយ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី