Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

74 នៃ 839 កាត

លុបតម្រង
អ៊ិពនូ អាស្សហ្ស៊ូពៃរ តែងតែសូត្រនៅចុងបញ្ចប់នៃសឡាត ក្រោយពេលឲ្យសាឡាមរួចថា៖ لا إلهَ إِلا اللهُ وَحْدَهُ لا شَريكَ لَهُ، لَهُ المُلْكُ وَلَهُ الحَمْدُ ، وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ. لا حَوْلَ وَلا قُوَّةَ إِلا بِاللهِ، لا إلهَ إِلا اللهُ، وَلا نَعْبُدُ إِلا إيَّاهُ، لَهُ النِّعْمَةُ وَلَهُ الفَضْلُ وَلَهُ الثَّنَاءُ الحَسَنُ، لا إلهَ إِلا اللهُ مُخْلِصِينَ لَهُ الدِّينَ وَلَوْ كَرِهَ الكَافِرُونَ (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះតែមួយគត់ គ្មានទេស្ហ៊ីរិកទៅចំពោះទ្រង់។ ទ្រង់ជាម្ចាស់កម្មសិទ្ធិ និងជាអ្នកត្រូវគេសរសើរ ហើយទ្រង់គឺជាអ្នកមានអានុភាពលើអ្វីៗទាំងអស់។ គ្មានទេអានុភាព និងឥទ្ធិពល គឺមានតែពីទ្រង់។ គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ។ ពួកយើងមិនគោរពសក្ការៈទៅចំពោះអ្នកណាក្រៅពីទ្រង់ឡើយ។ ទ្រង់គឺជាអ្នកសប្បុរស ជាអ្នកសណ្ដោសប្រណី និងជាអ្នកដែលត្រូវគេកោតសរសើរយ៉ាងប្រពៃ។ គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ។ ពួកយើងស្មោះត្រង់ចំពោះសាសនាទៅចំពោះទ្រង់ ទោះជាពួកគ្មានជំនឿមិនពេញចិត្ដក៏ដោយ)។ ហើយគាត់បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ តែងសូត្រវារៀងរាល់ពេលបន្ទាប់ពីសឡាតរួច។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“នៅពេលដែលអ្នកអាហ្សានសូត្រថា៖ الله أَكْبَرُ الله أَكْبَرُ ពេលនោះ ម្នាក់ៗនៃពួកអ្នកត្រូវសូត្រថា៖ الله أَكْبَرُ الله أَكْبَرُ ។ បន្ទាប់មក អ្នកអាហ្សានសូត្រថា៖ أَشْهَدُ أَنْ لاَ إِلَهَ إِلاَّ الله គេត្រូវសូត្រថា៖ أَشْهَدُ أَنْ لاَ إِلَهَ إِلاَّ الله ។ បន្ទាប់មក អ្នកអាហ្សានសូត្រថា៖ أَشْهَدُ أَنَّ مُحَمَّداً رَسُولُ الله គេត្រូវសូត្រថា៖ أَشْهَدُ أَنَّ مُحَمَّداً رَسُولُ الله ។ បន្ទាប់មក អ្នកអាហ្សានសូត្រថា៖ حَيَّ عَلَى الصَّلاَةِ គេត្រូវសូត្រថា៖ لاَ حَوْلَ وَلاَ قُوَّةَ إِلاَّ بِالله ។ បន្ទាប់មក អ្នកអាហ្សានសូត្រថា៖ حَيَّ عَلَى الفَلاَحِ គេត្រូវសូត្រថា៖ لاَ حَوْلَ وَلاَ قُوَّةَ إِلاَّ بِالله ។ បន្ទាប់មក អ្នកអាហ្សានសូត្រថា៖ الله أَكْبَرُ الله أَكْبَرُ គេត្រូវសូត្រថា៖ الله أَكْبَرُ الله أَكْبَرُ ។ បន្ទាប់មក អ្នកអាហ្សានសូត្រថា៖ لاَ إِلَهَ إِلاَّ الله គេត្រូវសូត្រថា៖ لاَ إِلَهَ إِلاَّ الله ។ ជនណាដែលពោលដូចនេះចេញពីចិត្តរបស់ខ្លួននោះ នឹងបានចូលឋានសួគ៌”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“បុគ្គលណាដើរទៅម៉ាស្ជិតនៅពេលព្រឹក ឬពេលល្ងាច អល់ឡោះជាម្ចាស់នឹងរៀបចំកន្លែងមួយសម្រាប់ជននោះនៅក្នុងឋានសួគ៌នៅរៀងរាល់ពេលដែលគេចេញទៅនៅពេលព្រឹក ឬនៅពេលល្ងាច”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកចូលម៉ាស្ជិត ចូរឲ្យគេសឡាតពីររ៉ក្អាត់សិនមុននឹងអង្គុយចុះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“គេស្ថាបនាអ៊ីស្លាមលើមូលដ្ឋានគ្រឹះប្រាំគឺ៖ ធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ ហើយមូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ ប្រតិបត្ដិសឡាត បរិច្ចាគហ្សាកាត់ ធ្វើធម្មយាត្រាហាជ្ជី និងបួសខែរ៉ម៉ាហ្ទន”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ប្រសិនបើអ្នកនិយាយទៅកាន់មិត្តភក្តិរបស់អ្នកនៅថ្ងៃជុមអាត់(ថ្ងៃសុក្រ) ខណៈដែលអ៊ីម៉ាំកំពុងតែសូត្រឃុតហ្ពះថា៖ “ចូរអ្នកនៅស្ងៀម” នោះអ្នកប្រាកដជាបាត់បង់ផលបុណ្យពីជុមអាត់នោះហើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ចូរកុំឱ្យនរណាម្នាក់ក្នុងចំណោមពួកអ្នកសឡាតក្នុងសម្លៀកបំពាក់តែមួយដោយគ្មានអ្វីគ្របលើស្មារបស់ខ្លួន”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ពិតណាស់ណាពី ﷺ កាលណាលោកសឡាតស៊ូពុសរួច លោកអង្គុយនៅកន្លែងសឡាតរបស់លោក រហូតដល់ថ្ងៃរះខ្ពស់។ គាត់បាននិយាយថា៖ លោកមិនក្រោកចេញពីកន្លែងដែលលោកសឡាតស៊ូពុស ឬសឡាតពេលព្រឹកឡើយ រហូតដល់ថ្ងៃរះ។ នៅពេលថ្ងៃរះ លោកក្រោកឡើង។ ហើយពួកគេ(សហាហ្ពាត់)ធ្លាប់និយាយគ្នាដោយលើកយករឿងរ៉ាវនៃសម័យកាលជើហ៊ីលីយ៉ះមកនិយាយ។ ពេលនោះ ពួកគេនាំគ្នាហើយ ហើយលោកវិញ គឺញញឹម។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម