Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

8 នៃ 839 កាត

លុបតម្រង
“ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកផ្សព្វផ្សាយសាឡាម ផ្តល់ចំណីអាហារ ផ្សារភ្ជាប់ទំនាក់ទំនងសាច់ញាតិ និងប្រតិបត្តិសឡាតនៅពេលយប់ខណៈពេលដែលមនុស្សម្នាកំពុងគេងលក់ នោះពួកអ្នកនឹងបានចូលឋានសួគ៌ដោយសុវត្ថិភាព”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
“ភាពខុសគ្នារវាងពួកយើង និងពួកគេ(អ្នកគ្មានជំនឿ) គឺការសឡាត។ ហេតុនេះ ជនណាបោះបង់សឡាត គេពិតជាក្លាយជាអ្នកគ្មានជំនឿ(កាហ្វៀរ)”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី អាន់ណាសាអ៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
បណ្តាំទូទៅរបស់រ៉ស៊ូលុលឡោះ ﷺ នៅពេលដែលសេចក្តីស្លាប់បានមកដល់លោកគឺ៖ “ចូរថែរក្សាសឡាត និងថែរក្សាខ្ញុំបម្រើដាច់ថ្លៃដែលស្ថិតក្រោមការគ្រប់គ្រងរបស់ពួកអ្នក។ ចូរថែរក្សាសឡាត និងថែរក្សាខ្ញុំបម្រើដាច់ថ្លៃដែលក្រោមការគ្រប់គ្រងរបស់ពួកអ្នក”។ រ៉ស៊ូលុលឡោះ ﷺ នៅតែផ្តាំផ្ញើពាក្យនេះដដែលៗ រហូតដល់តឹងណែនក្នុងទ្រូង ហើយអណ្តាតរបស់លោកស្ទើរតែមិនអាចនិយាយពាក្យទាំងនេះចេញមកក្រៅបាន។
ហាទីស្ហសហេស رواه النسائي في السنن الكبرى وابن ماجه
“ថ្ងៃបរលោកនឹងមិនកើតឡើងឡើយ លុះត្រាតែមនុស្សអួតអាងគ្នានៅតាមម៉ាស្ជិត”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាន់ណាសាអ៊ី និងអ៊ិពនូម៉ាហ្ជះ
“គេលើកស្លាប់ប៉ាកកា(មិនយកទោស)ពីមនុស្សបីប្រភេទ៖ អ្នកដែលដេកលក់ រហូតដល់គេភ្ញាក់ឡើង កុមារ រហូតដល់ពេញវ័យ និងមនុស្សវិកលចរិត រហូតដល់គេមានស្មារតីវិញ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ីនៅក្នុងសៀវភៅ"អាល់គុបរ៉" អ៊ិពនូម៉ាហ្ជះ ហើយនិងអះម៉ាត់
“ជនណាដែលបោះបង់បីជុមអាត់ដោយធ្វេសប្រហែស អល់ឡោះជាម្ចាស់នឹងបោះត្រាភ្ជិតទៅលើដួងចិត្តរបស់ជននោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អាន់ណាសាអ៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
ពិតណាស់ណាពី ﷺ លោកតែងសូត្រក្នុងចន្លោះស៊ូជោតទាំងពីរថា៖ “رَبِّ اغْفِرْ لِي، رَبِّ اغْفِرْ لِي” (បរពិត្រព្រះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំផង។ បរពិត្រព្រះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំផង)។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាន់ណាសាអ៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
“បុគ្គលណាថែរក្សាលើការសឡាតបួនរ៉ក្អាត់មុនសឡាតហ្ស៊ូហូរ និងបួនរ៉ក្អាត់ក្រោយពីវា អល់ឡោះជាម្ចាស់នឹងដាក់បម្រាមរូបគេពីឋាននរក”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អាន់ណាសាអ៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់