عربي - Arabic English Qafár af - Afar Afrikaans - Afrikanns Akan Shqip - Albanian አማርኛ - Amharic Հայերեն - Armenian অসমীয়া - Assamese Azərbaycanca - Azerbaijani Bamanankan - Bambara Bassa Bemba বাংলা - Bengali Bosanski - Bosnian Български - Bulgarian မြန်မာဘာသာ - Burmese Bisaya - Cebuano Cham Нохчий - Chechen chiCheŵa - Chewa 中文 - Chinese Адыгэбзэ - Circassian Hrvatski - Croatian Česky - Czech Dagbani Dansk - Danish فارسی دری - Dari Dendi ދިވެހި ބަސް - Dhivehi Nederlands - Dutch إستوني - Estonian Suomi - Finnish Français - French Fulfulde - Fula ქართული - Georgian Deutsch - German Ελληνικά - Greek ગુજરાતી - Gujrati Kreyòl ayisyen - Haitian Creole Hausa हिन्दी - Hindi Magyar - Hungarian Igbo Indonesia - Indonesian Italiano - Italian 日本語 - Japanese Jóola - Jola ಕನ್ನಡ - Kannada Қазақша - Kazakh ភាសាខ្មែរ - Khmer Kikuyu Ikinyarwanda - Kinyarwanda Ikirundi - Kirundi 한국어 - Korean كوردی سۆرانی - kurdish كوردي kurmancî - Kurmanji Kyrgyz ລາວ - Lao latviešu - Latvian Lingala lietuvių - Lithuanian Luganda Македонски - Macedonian Maguindanaon Malagasy - Malagasy Bahasa Melayu - Malay മലയാളം - Malayalam Mandinka मराठी - Marathi Mõõré - Moore नेपाली - Nepali أنكو - NKo Norwegian ଓଡ଼ିଆ - Odia oromoo - Oromo پښتو - Pashto فارسی - Persian Polski - Polish Portuguese ਪੰਜਾਬੀ - Punjabi Română - Romanian Русский - Russian Српски - Serbian Shona සිංහල - Sinhala Slovenščina - Slovenian Soomaaliga - Somali Soninke Sesotho - Sotho Español - Spanish Kiswahili - Swahili Svenska - Swedish Tagalog Тоҷикӣ - Tajik தமிழ் - Tamil తెలుగు - Telugu ไทย - Thai ትግረኛ - Tigrinya Türkçe - Turkish Ukrainian اردو - Urdu ئۇيغۇرچە - Uyghur Ўзбек - Uzbek Việt Nam - Vietnamese Wolof Yao Yorùbá - Yoruba Zarma زولو - Zulu
839 ហាទីស
សព្វវចនាធិប្បាយហាទីសរបស់ព្យាការី
ប្រភេទ
កម្រិតហាទីស
រាយការណ៍ក្នុង
អ្នករាយការណ៍
បង្ហាញអ្នករាយការណ៍ទាំងអស់ (33)
ខ្ញុំមានធ្លាក់ឈាមជាប់រហូតដោយមិនជ្រះស្អាតសោះ។ ដូចនេះ តើខ្ញុំត្រូវផ្អាកសឡាតឬ? លោកបានឆ្លើយថា៖ “ទេ ពីព្រោះនោះគ្រាន់តែជាឈាមកខ្វក់(ជំងឺ)ប៉ុណ្ណោះ។ ក៏ប៉ុន្តែ ចូរនាងផ្អាកសឡាតក្នុងរយៈពេលដែលនាងធ្លាប់មានរដូវក្នុងអំឡុងពេលនោះ។ បន្ទាប់មក ចូរនាងងូតទឹកសម្អាត និងសឡាតឡើងវិញ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ខ្ញុំបានទៅជួប សហ្វវ៉ាន ពិន អាស្សាល អាល់មូរ៉ទី ដើម្បីសួរគាត់អំពីបញ្ហាទាក់ទងនឹងការជូតលើស្បែកជើងឃ្លុប។ (ពេលទៅដល់) គាត់បានសួរខ្ញុំថា៖ ឱហ្សៀរ! តើអ្នកមកនេះមានការអ្វីដែរ? ខ្ញុំបានឆ្លើយថា៖ ដើម្បីស្វែងរកចំណេះវិជ្ជា។ គាត់បាននិយាយថា៖ ពិតប្រាកដណាស់ ម៉ាឡាអ៊ីកាត់ទាំងឡាយបានត្រដាងស្លាបរបស់វាសម្រាប់អ្នកស្វែងរកចំណេះវិជ្ជាដោយក្តីពេញចិត្តចំពោះចំណេះវិជ្ជាដែលរូបគេស្វែងរក។ ខ្ញុំបាននិយាយថា៖ ពិតណាស់នៅក្នុងចិត្តរបស់ខ្ញុំនៅមានការសង្ស័យចំពោះបញ្ហាទាក់ទងនឹងការជូតលើស្បែកជើងឃ្លុប(ពេលយកវូហ្ទុ)បន្ទាប់ពីការបត់ជើងធំនិងបត់ជើងតូច ហើយអ្នក គឺជាបុគ្គលម្នាក់ក្នុងចំណោមសហាហ្ពាត់ណាពី ﷺ។ ដូចេ្នះហើយទើបខ្ញុំមកសួរអ្នក។ តើអ្នកមានបានឮលោករំលឹកអំពីរឿងអ្វីមួយដែលទាក់ទងនឹងបញ្ហានេះដែរឬទេ? គាត់បានឆ្លើយថា៖ បាទមាន។ លោកបានប្រើពួកយើងនៅពេលណាដែលពួកយើងស្ថិតនៅក្នុងការធ្វើដំណើរ ឬជាអ្នកធ្វើដំណើរ គឺអាចមិនដោះស្បែកជើងឃ្លុបនោះរយៈពេលបីថ្ងៃ បីយប់ លើកលែងតែពេលមានជូនុប។ ចំណែកការបត់ជើងធំ បត់ជើងតូច និងសម្រាន្ត គឺមិនចាំបាច់ដោះស្បែកជើងឃ្លុបនោះទេ(ពេលយកវូហ្ទុ)។ ខ្ញុំបានសួរទៀតថា៖ តើអ្នកមានបានឮលោករំលឹកអំពីរឿងអ្វីមួយដែលទាក់ទងនឹងក្តីស្រលាញ់ដែរឬទេ? គាត់បានឆ្លើយថា៖ បាទ មាន។ ពួកយើងធ្លាប់បានធ្វើដំណើរជាមួយនឹងណាពី ﷺ ។ ខណៈពេលដែលពួកយើងកំពុងនៅជាមួយលោក ស្រាប់តែមានពួកអារ៉ាប់ជនបទម្នាក់ស្រែកហៅលោកដោយសំលេងឮៗ ខ្លាំងៗថា៖ ឱមូហាំម៉ាត់! ពេលនោះ រ៉ស៊ូលុលឡោះ ﷺ លោកបានឆ្លើយតបទៅបុរសនោះវិញ(ដោយសំឡេងខ្លាំង)ប្រហែលនឹងសំឡេងបុរសនោះដែរថា៖ “មកនេះ”។ ពួកយើងបានប្រាប់ទៅបុរសនោះថា៖ អន្តរាយហើយអ្នក! ចូរបង្អន់សំលេងរបស់អ្នក ព្រោះអ្នកកំពុងនៅចំពោះមុខណាពី ﷺ ហើយពិតណាស់ គេហាមឃាត់អ្នកមិនឲ្យធ្វើបែបនេះឡើយ។ បុរសនោះបាននិយាយថា៖ សូមស្បថនឹងអល់ឡោះ! ខ្ញុំមិនបង្អន់ឡើយ។ បុរសជនបទនោះបានសួរថា៖ (តើយ៉ាងដូចម្តេចដែរ) បុគ្គលម្នាក់ស្រលាញ់ក្រុមមួយ តែទង្វើល្អរបស់បុគ្គលនោះមិនបានស្មើនឹងពួកគេឡើយ? ណាពី ﷺ បានឆ្លើយថា៖ “បុគ្គលម្នាក់ៗនឹងស្ថិតនៅជាមួយអ្នកដែលខ្លួនស្រលាញ់នៅថ្ងៃបរលោក”។ គាត់នៅបន្តនិយាយប្រាប់ពួកយើង រហូតដល់គាត់បានរំលឹកពីទ្វារមួយនៅទិសខាងលិចដែលទទឹងរបស់វា ឬអ្នកធ្វើដំណើរឆ្លងកាត់ទទឹងរបស់វារយៈពេលសែសិបឆ្នាំ ឬចិតសិបឆ្នាំ។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
មានបុរសម្នាក់បានសួររ៉ស៊ូលុលឡោះ ﷺ ថា៖ ឱរ៉ស៊ូលុលឡោះ! ពិតណាស់ ពួកយើងជិះសំពៅនៅក្នុងសមុទ្រ ហើយពួកយើងយកទឹកតិចតួចប៉ុណ្ណោះទៅជាមួយ។ ប្រសិនបើពួកយើងយកវូហ្ទុនឹងទឹកនោះ ពួកយើងនឹងស្រេកទឹកជាមិនខាន។ ដូចនេះ តើពួកយើងអាចយកវូហ្ទុនឹងទឹកសមុទ្របានដែរឬទេ? រ៉ស៊ូលុលឡោះ ﷺ បានឆ្លើយថា៖ “ទឹកសមុទ្រ គឺជ្រះស្អាត ហើយសត្វសមុទ្រដែលងាប់ គឺត្រូវបានអនុញ្ញាតឱ្យបរិភោគ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អាន់ណាសាអ៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
កាលណារ៉ស៊ូលុលឡោះ ﷺ ងូតទឹកសម្អាតកាយពីជូនុប លោកលាងដៃទាំងពីររបស់លោក ហើយយកវូហ្ទុដូចលោកយកវូហ្ទុដើម្បីសឡាត។ បន្ទាប់មក លោកងូតទឹក។ ក្រោយមក លោកយកដៃឈ្លីសក់ក្បាលរបស់លោក រហូតដល់លោកប្រាកដថា ទឹកបានចូលដល់ស្បែកក្បាល។ បន្ទាប់មក លោកចាក់ទឹកលើក្បាលបីដង។ បន្ទាប់មកទៀត លោកងូតទឹកសព្វទាំងខ្លួនប្រាណរបស់លោក។ អាអ៊ីស្ហះ បាននិយាយថា៖ ខ្ញុំនិងរ៉ស៊ូលុលឡោះ ﷺ ធ្លាប់ងូតទឹកពីប្រដាប់ដាក់ទឹកតែមួយ ដោយពួកយើងដួសទឹកពីវាទាំងអស់គ្នា។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី
ខ្ញុំធ្លាប់នៅជាមួយនឹងណាពី ﷺ ។ ពេលនោះ លោកបានទៅកាន់គំនរសំរាមរបស់ក្រុមមួយ រួចលោកបានបត់ជើងតូចដោយឈរ។ ខណៈនោះ ខ្ញុំក៏បានថយចេញ ប៉ុន្តែលោកបានមានប្រសាសន៍ថា៖ “ខិតមកជិតមក”។ ដូចនេះ ខ្ញុំក៏បានខិតទៅជិត រហូតដល់ខ្ញុំឈរនៅជិតកែងជើងរបស់លោក។ បន្ទាប់មក លោកបានយកវូហ្ទុ និងបានជូតលើស្បែកជើងឃ្លុបរបស់លោក។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ជនមូស្លីមគ្រប់រូបដែលយកវូហ្ទុយ៉ាងល្អត្រឹមត្រូវ បន្ទាប់មក គេក្រោកឈរសឡាតពីររ៉ក្អាត់ ដោយផ្តោតចិត្ត និងតម្រង់កាយនោះ រូបគេនឹងត្រូវបានធានាចូលឋានសួគ៌”។ ខ្ញុំបាននិយាយថា៖ អ្វីក៏ពិសេសយ៉ាងនេះ! ពេលនោះ មានមនុស្សម្នាក់នៅពីមុខខ្ញុំបាននិយាយថា៖ អ្វីដែលនៅមុននេះ គឺពិសេសជាងទៅទៀត។ ខ្ញុំបានមើលទៅឃើញថា គឺជាអ៊ូមើរ។ គាត់បាននិយាយថា៖ ខ្ញុំបានឃើញអ្នកទើបតែមកដល់មុននេះបន្តិច។ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ម្នាក់ៗនៃពួកអ្នកដែលយកវូហ្ទុដោយល្អត្រឹមត្រូវ បន្ទាប់មក គេសូត្រថា៖
" أشهَدُ أنْ لا إلهَ إِلا اللهُ وَحْدَهُ لا شَرِيكَ لَهُ ، وَأشْهَدُ أنَّ مُحَمَّداً عَبْدُهُ وَرَسُولُهُ "
(ខ្ញុំសូមធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះជាម្ចាស់តែមួយគត់ គ្មានទេស្ហ៊ីរិកចំពោះទ្រង់ ហើយខ្ញុំធ្វើសាក្សីដែរថា មូហាំម៉ាត់ គឺជាខ្ញុំបម្រើ និងជាអ្នកនាំសាររបស់ទ្រង់) គេនឹងបើកទ្វារឋានសួគ៌ទាំង៨ឲ្យជននោះចូលតាមទ្វារណាមួយតាមក្ដីប្រាថ្នា”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
ជើរៀរ បានបត់ជើងតូច។ បន្ទាប់មក គាត់យកទឹកវូហ្ទុ ហើយបានជូតលើស្បែកជើងឃ្លុបទាំងពីររបស់គាត់។ ពេលនោះ មានគេនិយាយថា៖ តើអ្នកធ្វើបែបនេះឬ? គាត់បានឆ្លើយថា៖ បាទ។ ខ្ញុំបានឃើញរ៉ស៊ូលុលឡោះ ﷺ លោកបត់ជើងតូច។ បន្ទាប់មក លោកយកទឹកវូហ្ទុ ហើយលោកបានជូតលើស្បែកជើងឃ្លុបទាំងពីររបស់លោក។ អាល់អាក់ម៉ាស្ហ បាននិយាយថា៖ អ៊ីព្រហ៊ីមបាននិយាយថា៖ ហាទីស្ហនេះធ្វើឲ្យពួកគេចាប់អារម្មណ៍ ពីព្រោះការចូលឥស្លាមរបស់ជើរៀរ គឺបន្ទាប់ពីការបញ្ចុះស៊ូរ៉ោះអាល់ម៉ាអ៊ីហ្ទះ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម