Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

55 នៃ 839 កាត

លុបតម្រង
“នៅពេលដែលខ្ញុំបម្រើអល់ឡោះដែលជាអ្នកអ៊ីស្លាម(ឬអ្នកមានជំនឿ)យកវូហ្ទុដោយគេបានលាងមុខរបស់ខ្លួន រាល់បាបកម្មនានាដែលគេបានមើលនឹងភ្នែករបស់គេនឹងហូរចេញពីមុខរបស់គេជាមួយទឹក(ឬជាមួយនឹងតំណក់ទឹកចុងក្រោយ)។ នៅពេលដែលគេលាងដៃទាំងពីររបស់ខ្លួន រាល់បាបកម្មនានាដែលដៃទាំងពីររបស់គេបានកាន់នឹងហូរចេញពីដៃទាំងពីររបស់គេជាមួយទឹក(ឬជាមួយតំណក់ទឹកចុងក្រោយ)។ នៅពេលដែលគេលាងជើងទាំងពីររបស់ខ្លួន រាល់បាបកម្មនានាដែលជើងទាំងពីររបស់គេបានដើរទៅធ្វើនោះនឹងហូរចេញពីជើងទាំងពីររបស់គេជាមួយទឹក(ឬជាមួយតំណក់ទឹកចុងក្រោយ) រហូតដល់គេចេញពីវូហ្ទុមកដោយជ្រះស្អាតពីបាបកម្មទាំងឡាយ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
អ៊ុមមូហាពីហ្ពះ ពិនទី ហ្ជះស្ហ៊ិន ដែលធ្លាប់ជាភរិយារបស់ អាប់ទុលរ៉ោះម៉ាន ពិន អោហ្វ បានត្អូញត្អែរទៅកាន់រ៉ស៊ូលុលឡោះ ﷺ អំពីឈាម(ដែលធ្លាក់មករហូត)។ ពេលនោះ លោកបានប្រាប់នាងថា៖ “ចូរអ្នករង់ចាំនូវរយៈពេលដែលរដូវរបស់អ្នកធ្លាប់មក។ បន្ទាប់មក ចូរអ្នកងូតទឹកសម្អាត”។ ដូចនេះ នាងក៏បានងូតទឹកនៅរៀងរាល់ពេលសឡាត។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
ណាពី ﷺ លោកលាងឬងូតទឹកដោយប្រើទឹកពី១សក ទៅ៥មុទ ហើយលោកយកវូហ្ទុដោយប្រើទឹក១មុទ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ខ្ញុំធ្លាប់បានធ្វើដំណើរជាមួយណាពី ﷺ នៅក្នុងការធ្វើដំណើរមួយ ហើយខ្ញុំបានឱនចុះដើម្បីដោះស្បែកជើងរបស់លោក។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “លែងវាចុះ ព្រោះខ្ញុំបានពាក់វានៅពេលដែលវាមានភាពជ្រះស្អាត(មានវូហ្ទុ)”។ បន្ទាប់មក លោកក៏ជូតលើស្បែកជើងទាំងពីរនោះ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ខ្ញុំបានសួរអាអ៊ីស្ហះ رضي الله عنها ថា៖ តើណាពី ﷺ លោកចាប់ផ្ដើមធ្វើអ្វីមុនគេពេលដែលលោកចូលផ្ទះរបស់លោក? គាត់បានឆ្លើយថា៖ គឺស៊ីវ៉ាក។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“បុគ្គលណាយកវូហ្ទុដោយល្អត្រឹមត្រូវ នោះបាបកម្មរបស់គេនឹងចេញពីខ្លួនប្រាណរបស់គេ សូម្បីតែស្ថិតនៅក្រោមក្រចកក៏ដោយ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
ខ្ញុំបានដាក់ទឹកឲ្យណាពី ﷺ ងូត ហើយខ្ញុំបានបិទបាំងលោកដោយអាវ។ លោកបានចាក់ទឹកលើដៃទាំងពីររបស់លោក រួចលាងវា។ បន្ទាប់មក លោក យកដៃស្តាំចាក់ទឹកលើដៃឆ្វេង រួចលាងប្រដាប់ភេទរបស់លោក។ លោកបានយកដៃទះដី ជូតវា រួចលាងវាម្តងទៀត។ បន្ទាប់មក លោកខ្ពុរមាត់ ស្រូបទឹកចូលច្រមុះនិងបញ្ចេញមកវិញ លាងមុខ និងដៃទាំងពីរ។ ក្រោយមក លោកចាក់ទឹកលើក្បាល និងលើរាងកាយទាំងមូល។ បន្ទាប់មក ផ្លាស់កន្លែង រួចលាងជើងទាំងពីររបស់លោក។ ខ្ញុំបានហុចកន្សែងឲ្យទៅលោក ប៉ុន្តែលោកមិនបានយកវាទេ ហើយលោកបានចេញទៅដោយគ្រលាស់ដៃរបស់លោក។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
មានបុរសម្នាក់បានយកវូហ្ទុ តែបានទុកកន្លែងមួយប៉ុនក្រចកនៅត្រង់ជើងរបស់ខ្លួនមិនបានលាង។ ពេលនោះ ណាពី ﷺ លោកបានឃើញ ហើយលោកក៏បានមានប្រសាសន៍ថា៖ “ចូរអ្នកត្រឡប់ទៅយកវូហ្ទុម្តងទៀតឲ្យបានល្អ”។ បុរសនោះក៏បានត្រឡប់ទៅយកវូហ្ទុម្តងទៀត រួចក៏បានសឡាត។
ហាទីស្ហសហេសដោយផ្អែកលើសេចក្តីរាយការណ៍ផ្សេងបញ្ជាក់ រាយការណ៍ដោយ មូស្លីម