Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

41 នៃ 839 កាត

លុបតម្រង
ពួកមុស្ហរីគីនបាននិយាយមកកាន់ពួកយើងថា៖ ពិតណាស់ ខ្ញុំឃើញមិត្តភក្តិរបស់ពួកអ្នកបានបង្រៀនពួកអ្នក សូម្បីតែរឿងទាក់ទងនឹងការបត់ជើង។ គាត់បានឆ្លើយថា៖ បាទ ពិតមែនហើយ។ ពិតណាស់ លោកបានហាមឃាត់ពួកយើងម្នាក់ៗមិនឲ្យសម្អាតបន្ទាប់ពីបន្ទោបង់រួចដោយប្រើដៃស្ដាំ ឬតម្រង់មុខទៅកាន់ទិសគិបឡាត់ និងបានហាមប្រើលាមកសត្វ និងឆ្អឹង។ ហើយលោកបានមានប្រសាសន៍ថា៖ “ចូរម្នាក់ៗនៃពួកអ្នកកុំសម្អាតបន្ទាប់ពីបន្ទោបង់រួចដោយប្រើដុំថ្មតិចជាងបីដុំ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
ណាពី ﷺ នៅពេលលោកក្រោកពីដំណេក លោកដុសសម្អាតមាត់ធេ្មញរបស់លោកនឹងស៊ីវ៉ាក។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ចូរពួកអ្នកកាត់តម្រឹមពុកមាត់ ហើយចូរពួកអ្នកទុកពុកចង្កា”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ខ្ញុំបានឃើញ អាំរ៍ ពិន អាពូហាសាន់ បានសួរទៅកាន់ អាប់ទុលឡោះ ពិន ហ្ស៊េទ អំពីរបៀបយកវូហ្ទុរបស់ណាពី ﷺ ។ ពេលនោះ អាប់ទុលឡោះបានសុំទឹកមួយផ្តិល ហើយគាត់បានយកវូហ្ទុឱ្យពួកគេមើលដូចដែលណាពី ﷺ លោកបានយកវូហ្ទុ។ គាត់បានចាក់ទឹកលើដៃរបស់គាត់ពីផ្តិលទឹកនោះ រួចលាងដៃរបស់គាត់បីដង។ បន្ទាប់មក គាត់លូកដៃរបស់គាត់ក្នុងផ្តិល ហើយខ្ពុរមាត់ ស្រូបទឹកបញ្ចូលច្រមុះ ហើយញើសចេញមកវិញចំនួនបីដង។ ក្រោយមក គាត់លូកដៃចូលទៅក្នុងផ្តិលម្តងទៀត ហើយលាងមុខចំនួនបីដង។ បន្ទាប់មក គាត់លាងដៃរបស់គាត់រហូតដល់កែងដៃចំនួនពីរដង។ បន្ទាប់មកទៀត គាត់លូកដៃរបស់គាត់ទៅក្នុងផ្តិលម្តងទៀត រួចជូតក្បាល ដោយជូតក្បាលពីមុខទៅក្រោយចំនួនមួយដង។ បន្ទាប់មក គាត់បានលាងជើងរបស់គាត់រហូតដល់ភ្នែកគោល។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
រ៉ស៊ូលុលឡោះ ﷺ បានចាត់ខ្ញុំឲ្យទៅធ្វើកិច្ចការមួយ។ ពេលនោះ ខ្ញុំមានជូនុប(ត្រូវងូតទឹក) តែខ្ញុំមិនអាចរកទឹកបាន។ ដូច្នេះ ខ្ញុំក៏រមៀលខ្លួនទៅនឹងដីដូចសត្វរមៀលខ្លួន។ បន្ទាប់មក ខ្ញុំក៏បានទៅជួបនឹងណាពី ﷺ ហើយរៀបរាប់រឿងនោះប្រាប់លោក។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “តាមពិត គ្រប់គ្រាន់ហើយសម្រាប់អ្នកដោយគ្រាន់តែធ្វើដោយដៃរបស់អ្នកបែបនេះ”។ បន្ទាប់មក លោកបានទះដៃទាំងពីររបស់លោកទៅនឹងដីចំនួនមួយដង រួចយកដៃឆ្វេងជូតទៅលើដៃស្តាំ ខ្នងដៃទាំងពីរ និងមុខរបស់លោក។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ខ្ញុំមានធ្លាក់ឈាមជាប់រហូតដោយមិនជ្រះស្អាតសោះ។ ដូចនេះ តើខ្ញុំត្រូវផ្អាកសឡាតឬ? លោកបានឆ្លើយថា៖ “ទេ ពីព្រោះនោះគ្រាន់តែជាឈាមកខ្វក់(ជំងឺ)ប៉ុណ្ណោះ។ ក៏ប៉ុន្តែ ចូរនាងផ្អាកសឡាតក្នុងរយៈពេលដែលនាងធ្លាប់មានរដូវក្នុងអំឡុងពេលនោះ។ បន្ទាប់មក ចូរនាងងូតទឹកសម្អាត និងសឡាតឡើងវិញ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ខ្ញុំធ្លាប់នៅជាមួយនឹងណាពី ﷺ ។ ពេលនោះ លោកបានទៅកាន់គំនរសំរាមរបស់ក្រុមមួយ រួចលោកបានបត់ជើងតូចដោយឈរ។ ខណៈនោះ ខ្ញុំក៏បានថយចេញ ប៉ុន្តែលោកបានមានប្រសាសន៍ថា៖ “ខិតមកជិតមក”។ ដូចនេះ ខ្ញុំក៏បានខិតទៅជិត រហូតដល់ខ្ញុំឈរនៅជិតកែងជើងរបស់លោក។ បន្ទាប់មក លោកបានយកវូហ្ទុ និងបានជូតលើស្បែកជើងឃ្លុបរបស់លោក។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ជនមូស្លីមគ្រប់រូបដែលយកវូហ្ទុយ៉ាងល្អត្រឹមត្រូវ បន្ទាប់មក គេក្រោកឈរសឡាតពីររ៉ក្អាត់ ដោយផ្តោតចិត្ត និងតម្រង់កាយនោះ រូបគេនឹងត្រូវបានធានាចូលឋានសួគ៌”។ ខ្ញុំបាននិយាយថា៖ អ្វីក៏ពិសេសយ៉ាងនេះ! ពេលនោះ មានមនុស្សម្នាក់នៅពីមុខខ្ញុំបាននិយាយថា៖ អ្វីដែលនៅមុននេះ គឺពិសេសជាងទៅទៀត។ ខ្ញុំបានមើលទៅឃើញថា គឺជាអ៊ូមើរ។ គាត់បាននិយាយថា៖ ខ្ញុំបានឃើញអ្នកទើបតែមកដល់មុននេះបន្តិច។ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ម្នាក់ៗនៃពួកអ្នកដែលយកវូហ្ទុដោយល្អត្រឹមត្រូវ បន្ទាប់មក គេសូត្រថា៖ " أشهَدُ أنْ لا إلهَ إِلا اللهُ وَحْدَهُ لا شَرِيكَ لَهُ ، وَأشْهَدُ أنَّ مُحَمَّداً عَبْدُهُ وَرَسُولُهُ " (ខ្ញុំសូមធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះជាម្ចាស់តែមួយគត់ គ្មានទេស្ហ៊ីរិកចំពោះទ្រង់ ហើយខ្ញុំធ្វើសាក្សីដែរថា មូហាំម៉ាត់ គឺជាខ្ញុំបម្រើ និងជាអ្នកនាំសាររបស់ទ្រង់) គេនឹងបើកទ្វារឋានសួគ៌ទាំង៨ឲ្យជននោះចូលតាមទ្វារណាមួយតាមក្ដីប្រាថ្នា”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម