Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

41 នៃ 839 កាត

លុបតម្រង
គេបានកំណត់ពេលឲ្យពួកយើងក្នុងការកោរពុកមាត់ កាត់ក្រចកដៃ ដករោមក្លៀក និងកោររោមប្រដាប់ភេទ គឺមិនត្រូវទុកវាលើសពីសែសិបថ្ងៃឡើយ។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
កាលណាណាពី ﷺ ចូលបន្ទប់ទឹក លោកតែងសូត្រថា៖ «اللَّهُمَّ إِنِّي أَعُوذُ بِكَ مِنَ الخُبُثِ وَالخَبَائِثِ» "ឱអល់ឡោះជាម្ចាស់! ខ្ញុំសុំពីទ្រង់មេត្ដាបញ្ជៀសរូបខ្ញុំពីស្ហៃតនប្រុស និងស្ហៃតនស្រី "។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“នៅពេលដែលនរណាម្នាក់នៃពួកអ្នកទៅសឡាតជុមអាត់ ចូរឲ្យគេងូតទឹក”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ខ្ញុំជាបុរសម្នាក់ដែលមានបញ្ហាទឹករំអិល(ម៉ាហ្ស៊ី) ហើយខ្ញុំមានការអៀនខ្មាសក្នុងការសួរណាពី ﷺ ព្រោះតែឋានៈនៃកូនស្រីរបស់លោក។ ដូច្នេះ ខ្ញុំក៏បានប្រើឱ្យ អាល់មិគហ្ទាត ពិន អាល់អាសវ៉ាត់ សួរលោក។ ពេលនោះ លោកបានឆ្លើយថា៖ “គេត្រូវលាងប្រដាប់ភេទរបស់ខ្លួន ហើយយកវូហ្ទុ”។ ចំណែកឯក្នុងសេចក្តីរាយការណ៍របស់ អ៊ីមាំអាល់ពូខរី វិញ៖ “អ្នកត្រូវយកវូហ្ទុ និងលាងប្រដាប់ភេទរបស់អ្នក”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ភាពជ្រះស្អាត គឺជាពាក់កណ្តាលនៃជំនឿ។ ការសូត្រថា៖ “الْحَمْدُ لِلهِ” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) គឺបំពេញភ្នែកជញ្ជីង(ថ្ងៃបរលោក)។ ការសូត្រថា៖ “سُبْحَانَ اللهِ وَالْحَمْدُ لِلهِ” (អល់ឡោះមហាស្អាតស្អំ ហើយការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) ពាក្យទាំងពីរនេះ (ឬពាក្យនេះ) គឺបំពេញនូវអ្វីៗដែលនៅចន្លោះមេឃជាច្រើនជាន់ និងផែនដី។ ការសឡាត ជារស្មី។ ការបរិច្ចាគទាន ជាអំណះអំណាង។ ការអត់ធ្មត់ ជាពន្លឺ។ គម្ពីរគួរអានជាភស្តុតាងសម្រាប់អ្នក ឬជាភស្តុតាងប្រឆាំងនឹងអ្នក។ មនុស្សគ្រប់រូបចេញធ្វើអ្វីៗនៅពេលព្រឹក អ្នកខ្លះលក់ខ្លួន(ធ្វើអំពើល្អ)ដើម្បីរំដោះខ្លួន(ពីនរក) ឬធ្វើឲ្យខ្លួនឯងអន្តរាយ(ធ្លាក់ចូលក្នុងនរក)”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“នៅពេលដែលសត្វឆ្កែបានផឹកទឹកពីសម្ភារៈដាក់ទឹករបស់នរណាម្នាក់ក្នុងចំណោមពួកអ្នក ចូរឲ្យគេលាងវាចំនួនប្រាំពីរដង”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកយកវូហ្ទុ ចូរឲ្យគេដាក់ទឹកក្នុងច្រមុះ រួចញើសវាចេញមកវិញ។ ហើយជនណាដែលសម្អាតបន្ទាប់ពីបន្ទោបង់រួចដោយការកិត ចូរឲ្យគេធ្វើវាក្នុងចំនួនសេស។ ហើយនៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកភ្ញាក់ពីដំណេក ចូរឲ្យគេលាងដៃរបស់ខ្លួនមុនពេលដាក់ដៃចូលក្នុងទឹកវូហ្ទុ ព្រោះម្នាក់ៗនៃពួកអ្នកមិនដឹងទេថា ដៃរបស់ខ្លួនបានប៉ះពាល់អ្វីខ្លះ(នៅពេលដេក)”។ ចំណែកនៅក្នុងសេចក្តីរាយការណ៍របស់មូស្លីមវិញ៖ “នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកភ្ញាក់ពីដំណេក ចូរកុំឲ្យគេលូកដៃរបស់ខ្លួនចូលក្នុងប្រដាប់ដាក់ទឹក រហូតដល់គេលាងវាចំនួនបីដងសិន ព្រោះគេមិនដឹងទេថា ថា ដៃរបស់ខ្លួនបានប៉ះពាល់អ្វីខ្លះ(នៅពេលដេក)”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
រ៉ស៊ូលុលឡោះ ﷺ លោកតែងងូតទឹកសម្អាតកាយពីជូនុបដោយប្រើទឹកមួយសក និងយកវូហ្ទុដោយប្រើទឹកមួយមុទ។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម