Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

29 នៃ 839 កាត

លុបតម្រង
ខ្ញុំបានសួរអាអ៊ីស្ហះថា៖ តើណាពី ﷺ លោកធ្វើអ្វីខ្លះនៅក្នុងផ្ទះរបស់លោក? គាត់បានឆ្លើយថា៖ គឺលោកបម្រើគ្រួសាររបស់លោក(ដូចគេឯង)។ ហើយនៅពេលដល់ម៉ោងសឡាត លោកចេញទៅសឡាត។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី
“សារុង(ឬខោ)ដែលស្លៀកហៀរភ្នែកគោលទាំងពីរ គឺស្ថិតក្នុងឋាននរក”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី
“ស្ត្រីណាម្នាក់ដែលរៀបការដោយគ្មានការអនុញ្ញាតពីអាណាព្យាបាល(វ៉ើលី)របស់នាង ការរៀបការនោះចាត់ទុកជាមោឃៈ”។ (លោកមានប្រសាសន៍ចំនួនបីដង)។ ”ប្រសិនបើគេបានរួមដំណេកជាមួយនាង នាងមានសិទ្ធិទទួលបានបណ្ណាការទាំងអស់ ព្រោះតែគេបានរួមដំណេកជាមួយនាងហើយ។ ហើយប្រសិនបើមានការឈ្លោះប្រកែកគ្នា នោះថ្នាក់ដឹកនាំ គឺជាអាណាព្យាបាលសម្រាប់អ្នកដែលគ្មានអាណាព្យាបាល”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
“ចូរអ្នកជួយបងប្អូនរបស់អ្នកដែលជាអ្នកបំពាន ឬជាអ្នកត្រូវគេបំពាន។ ពេលនោះ មានបុរសម្នាក់បានសួរថា៖ ឱរ៉ស៊ូលុលឡោះ! ខ្ញុំអាចជួយគាត់បានប្រសិនបើគាត់ត្រូវបានគេបំពាន។ ចុះបើគាត់ជាអ្នកដែលបំពានគេវិញ តើឲ្យខ្ញុំជួយគាត់យ៉ាងដូចមេ្ដច? លោកបានឆ្លើយថា៖ “គឺអ្នកត្រូវរារាំង ឬហាមឃាត់គាត់ពីការបំពាន។ នោះហើយជាការជួយគាត់នោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី
រ៉ស៊ូលុលឡោះ ﷺ បានកាន់សូត្រដោយដៃឆ្វេង និងមាសដោយដៃស្តាំ។ បន្ទាប់មក លោកបានលើកវាទាំងពីរឡើង ហើយបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ វត្ថុទាំងពីរនេះត្រូវបានហាមឃាត់ចំពោះបុរសនៃប្រជាជាតិរបស់ខ្ញុំ តែត្រូវបានអនុញ្ញាតសម្រាប់ស្ត្រី”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាន់ណាសាអ៊ី និងអ៊ិពនូម៉ាហ្ជះ
“ពិតប្រាកដណាស់ លោកិយនេះ គឺផ្អែមល្ហែម និងមានពណ៌ខៀវស្រងាត់ ហើយអល់ឡោះជាអ្នកដែលឲ្យពួកអ្នករស់នៅលើផែនដីនេះដោយគ្រប់គ្រងតគ្នាពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីទ្រង់មើលថា តើពួកអ្នកធ្វើយ៉ាងដូចម្តេច។ ហេតុនេះ ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះលោកិយ និងត្រូវប្រុងប្រយ័ត្នចំពោះស្ត្រី។ ជាការពិតណាស់ ការសាកល្បងមុនគេបង្អស់ចំពោះអម្បូរអ៊ីស្រាអែល គឺចំពោះបញ្ហាស្ត្រី”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“លោកិយ គឺជាការសប្បាយរីករាយ ហើយប្រការសប្បាយរីករាយដែលល្អបំផុតនៅក្នុងលោកិយនេះ គឺភរិយាដែលល្អប្រពៃ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ជនណាដែលមានភរិយាពីរ ហើយលម្អៀងទៅរកនរណាម្នាក់ក្នុងចំណោមភរិយាទាំងពីរនោះ នៅថ្ងៃបរលោក គេនឹងមកដល់ដោយចំហៀងខ្លួនម្ខាងរបស់គេផ្អៀង។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អាន់ណាសាអ៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់