Skip to content

ពិតណាស់ ណាពី ﷺ លោកតែងអៀកទីកាហ្វនៅដប់យប់ចុងក្រោយនៃខែរ៉ម៉ាហ្ទន រហូតអល់ឡោះដកយកជីវិតលោកទៅវិញ។ បន្ទាប់មក ភរិយាទាំងឡាយរបស់លោកក៏បានអៀកទីកាហ្វបន្ទាប់ពីលោកផងដែរ។

អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها ដែលជាភរិយារបស់ណាពី ﷺ ថា៖

ពិតណាស់ ណាពី ﷺ លោកតែងអៀកទីកាហ្វនៅដប់យប់ចុងក្រោយនៃខែរ៉ម៉ាហ្ទន រហូតអល់ឡោះដកយកជីវិតលោកទៅវិញ។ បន្ទាប់មក ភរិយាទាំងឡាយរបស់លោកក៏បានអៀកទីកាហ្វបន្ទាប់ពីលោកផងដែរ។

أَنَّ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ كَانَ يَعْتَكِفُ العَشْرَ الأَوَاخِرَ مِنْ رَمَضَانَ، حَتَّى تَوَفَّاهُ اللَّهُ، ثُمَّ اعْتَكَفَ أَزْوَاجُهُ مِنْ بَعْدِهِ.

រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ហាទីស្ហសហេស
ពន្យល់

អ៊ុមមុលមុមីនីន អាអ៊ីស្ហះ رضي الله عنها បានប្រាប់ថា ជាការពិតណាស់ ណាពី ﷺ លោកតែងធ្វើការអៀកទីកាហ្វក្នុងដប់យប់ចុងក្រោយនៃខែរ៉ម៉ាហ្ទនដើម្បីស្វែងរកយប់ឡៃឡាទុលក៏ទើរ ហើយលោកបន្តធ្វើបែបនេះ រហូតដល់លោកទទួលមរណភាព។ បន្ទាប់មក ភរិយាទាំងឡាយរបស់លោកក៏ធ្វើការអៀកទីកាហ្វបន្ទាប់ពីលោកផងដែរ។

មេរៀនដែលទាញបានពីហាទីស្ហ

បង្គាប់ប្រើឲ្យធ្វើការអៀកទីកាហ្វនៅក្នុងម៉ាស្ជិត សូម្បីតែស្ត្រី ដោយគោរពទៅតាមគោលការណ៍នៃច្បាប់បញ្ញត្តិអ៊ីស្លាម តែភ្ជាប់នឹងលក្ខខណ្ឌ គឺត្រូវមានសុវត្ថិភាពពីភាពវឹកវរ(ហ្វិតណះ)។

សង្កត់ធ្ងន់លើការអៀកទីកាហ្វក្នុងដប់យប់ចុងក្រោយនៃខែរ៉ម៉ាហ្ទន ព្រោះណាពី ﷺ លោកតែងអៀកទីកាហ្វក្នុងអំឡុងពេលនេះមិនដែលខាន។

ការអៀកទីកាហ្វ គឺជាស៊ុណ្ណះមួយដែលនៅតែបន្តមាន មិនត្រូវបានគេលុបចោលឡើយ ដូចដែលបានបង្ហាញតាមរយៈការបន្តអនុវត្តដោយភរិយារបស់ណាពី ﷺ បន្ទាប់ពីការទទួលមរណភាពរបស់លោក។

ឯកសារយោង

សហេស អាល់ពូខរី (3/ 47) (2026).

សហេស មូស្លីម (2/ 831) (1172).

បន្ថែមទៀត (4)

تيسير العلام.

لعبد الله البسام (ص351).

تنبيه الأفهام شرح عمدة الإحكام.

لابن عثيمين (3/ 474).