“បុគ្គលណាក្រោកសឡាត(ក៏ដូចការគោរពសក្ការៈផ្សេងៗ)ក្នុងយប់ឡៃឡាទុលក៏ទើរ ដោយមានជំនឿ និង រំពឹងផលបុណ្យអំពីអល់ឡោះនោះ គេនឹងអភ័យទោសឲ្យគាត់នូវបាបកម្មទាំងឡាយដែលគាត់បានសាងកន្លងមក”។
មានន័យថា៖ អំពី អាពូហ៊ូរ៉យរ៉ោះ ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“បុគ្គលណាក្រោកសឡាត(ក៏ដូចការគោរពសក្ការៈផ្សេងៗ)ក្នុងយប់ឡៃឡាទុលក៏ទើរ ដោយមានជំនឿ និង រំពឹងផលបុណ្យអំពីអល់ឡោះនោះ គេនឹងអភ័យទោសឲ្យគាត់នូវបាបកម្មទាំងឡាយដែលគាត់បានសាងកន្លងមក”។
«مَنْ يَقُمْ لَيْلَةَ الْقَدْرِ إِيمَانًا وَاحْتِسَابًا غُفِرَ لَهُ مَا تَقَدَّمَ مِنْ ذَنْبِهِ»
ណាពី សអវ លោកបានប្រាប់យើងពីឧត្តមភាពនៃការគោរពសក្ការៈចំពោះអល់ឡោះក្នុងយប់ឡៃឡាទុលក៏ទើរដែលស្ថិតក្នុងអំឡុងដប់យប់ចុងក្រោយនៃខែរ៉ម៉ាហ្ទន។ ពិតណាស់ ជនណាដែលប្រឹងប្រែងគោរពសក្ការៈចំពោះអល់ឡោះនៅក្នុងយប់នោះដោយការប្រតិបត្តិសឡាត ការបួងសួង ការសូត្រគម្ពីរគួរអាន ការហ្ស៊ីកៀរ រលឹកចំពោះអល់ឡោះដោយមានជំនឿចំពោះវា និងអ្វីដែលមានបញ្ជាក់ពីឧត្តមភាពរបស់វា ព្រមជាមួយការរំពឹងផលបុណ្យពីអល់ឡោះជាម្ចាស់ដោយពុំមែនចង់ឲ្យគេដឹងឮ(កោតសរសើរ)ទេនោះ គេនឹងឲ្យអភ័យទោសឲ្យជននោះចំពោះបាបកម្មទាំងឡាយដែលរូបគេបានសាងកន្លងមក។
إيمانًا: تصديقًا بالله وبوعده.
احتسابًا: طلبًا للثواب والأجر من الله عز وجل.
ឧត្តមភាពនៃយប់ឡៃឡាទុលក៏ទើរ និងការជំរុញឲ្យខិត្តខំគោរពសក្ការៈចំពោះអល់ឡោះក្នុងយប់នោះ។
ទង្វើកុសលទាំងឡាយ គេមិនទទួលយកឡើយ លើកលែងតែមានចិត្តជ្រះថ្លា និងជឿជាក់នៅក្នុងការនៀតរបស់គេ។
ក្តីសប្បុរស និងក្តីមេត្តាករុណារបស់អល់ឡោះ។ ជាការពិតណាស់ ជនណាដែលបានក្រោកសឡាត ក៏ដូចការគោរពសក្ការៈផ្សេងៗក្នុងយប់ឡៃឡាទុលក៏ទើរ ដោយមានជំនឿ និង រំពឹងផលបុណ្យអំពីអល់ឡោះនោះ គេនឹងអភ័យទោសឲ្យគាត់នូវបាបកម្មទាំងឡាយដែលគាត់បានសាងកន្លងមក។
សហេស អាល់ពូខរី (1/ 16) (35).
សហេស មូស្លីម (1/ 523) (760).
(2/ 846).
បន្ថែមទៀត (10)
كنوز رياض الصالحين.
لمجموعة من الباحثين (14/ 435).
بهجة الناظرين.
لسليم الهلالي (2/ 337).
نزهة المتقين.
شرح النووي على مسلم (6/ 40).
شرح رياض الصالحين.
لابن عثيمين (5/ 220).
شرح صحيح البخاري.
لابن بطال (4/ 21).
បានដកស្រង់ក្នុងសៀវភៅ
4 សៀវភៅបន្ថែមទៀត (4)
- المنتقى من المتجر الرابح في ثواب العمل الصالح - المعتمدالمنتقى من المتجر الرابح في ثواب العمل الصالح“من قام ليلة القدر إيمانا واحتسابا غفر له ما تقدم من ذنبه”.
- مجموعة زاد الفقه (3)الفقه 3«مَنْ قَامَ لَيْلَةَ القَدْرِ إِيمَانًا وَاحْتِسَابًا غُفِرَ لَهُ مَا تَقَدَّمَ مِنْ ذَنْبِهِ».
- نبراس طالب (3)نبراس طالب 3«مَنْ يَقُمْ لَيْلَةَ القَدْرِ إِيمَانًا وَاحْتِسَابًا غُفِرَ لَهُ مَا تَقَدَّمَ مِنْ ذَنْبِهِ»
- نصوص مختارة للرمضانمَنْ يَقُمْ لَيْلَةَ الْقَدْرِ إِيمَانًا وَاحْتِسَابًا غُفِرَ لَهُ مَا تَقَدَّمَ مِنْ ذَنْبِهِ