Skip to content

“មិនចូលឋានសួគ៌ឡើយអ្នកដែលនិយាយចាក់រុកគេ”។

អំពី ហ៊ូហ្សៃហ្វះ رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮណាពី ﷺ លោកបានមានប្រសាសន៍ថា៖

“មិនចូលឋានសួគ៌ឡើយអ្នកដែលនិយាយចាក់រុកគេ”។

«لَا يَدْخُلُ الْجَنَّةَ قَتَّاتٌ».

រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ អ្នកដែលនិយាយចាក់រុកគេ ពោលគឺអ្នកដែលនាំសម្តីពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតក្នុងបំណងបង្កអរិភាពរវាងពួកគេ គឺជននោះសក្តិសមបំផុតនឹងទទួលទណ្ឌកម្មដោយការមិនបានចូលឋានសួគ៌។

ពន្យល់ពាក្យ

...:

មេរៀនដែលទាញបានពីហាទីស្ហ

ការនិយាយចាក់រុកអ្នកដទៃ គឺជាបាបកម្មធំមួយក្នុងចំណោមបាបកម្មធំទាំងឡាយ។

ហាមឃាត់ការនិយាយចាក់រុក ឆ្កឹះឆ្កៀលអ្នកដទៃ ព្រោះវាជាទង្វើបង្កវិនាសកម្ម ហើយនាំមកនូវគ្រោះថ្នាក់រវាងបុគ្គល និងសង្គម។

ឯកសារយោង

សហេស អាល់ពូខរី (8/ 17) (6056).

សហេស មូស្លីម (1/ 101) (105).

បន្ថែមទៀត (8)

شرح رياض الصالحين.

لابن عثيمين (6/ 145).

فتح ذي الجلال والإكرام شرح بلوغ المرام.

لابن عثيمين (6/ 401).

توضيح الأحكام من بلوغ المرام.

للبسام (7/ 452).

منحة العلام في شرح بلوغ المرام.

لعبد الله الفوزان (10/ 273).