“ចូរពួកអ្នកកុំស្បថនឹងរូបបដិមានានា និងកុំស្បថនឹងជីដូនជីតារបស់ពួកអ្នក”។
អំពី អាប់ទុលរ៉ោះម៉ាន ពិន សាមូរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ចូរពួកអ្នកកុំស្បថនឹងរូបបដិមានានា និងកុំស្បថនឹងជីដូនជីតារបស់ពួកអ្នក”។
«لَا تَحْلِفُوا بِالطَّوَاغِي، وَلَا بِآبَائِكُمْ».
ណាពី ﷺ លោកបានហាមឃាត់មិនឲ្យស្បថនឹងរូបបដិមា ឬរូបសំណាកនានាដែលពួកគ្មានជំនឿគោរពសក្ការៈចំពោះវាក្រៅពីអល់ឡោះឡើយ ហើយវាជាមូលហេតុមួយដែលធ្វើឲ្យពួកគេវង្វេង និងគ្មានជំនឿ។ ហើយណាពី ﷺ ក៏បានហាមឃាត់មិនឲ្យស្បថនឹងជីដូនជីតា ឬបុព្វបុរសនោះដែរ ពីព្រោះជាទំនៀមទម្លាប់របស់ជនជាតិអារ៉ាប់នៃសម័យកាលអវិជ្ជា(ជើហ៊ីលីយ៉ះ) គឺពួកគេស្បថនឹងជីដូនជីតារបស់ខ្លួនដោយមោទនភាព និងលើកតម្កើង។
មិនអនុញ្ញាតឲ្យស្បថនឹងអ្វីផ្សេងក្រៅពីអល់ឡោះ ក៏ដូចជាបណ្តានាមនិងលក្ខណៈសម្បត្តិរបស់ទ្រង់នោះឡើយ។
ការស្បថនឹងរូបសំណាក បុព្វបុរស មេដឹកនាំ រូបបដិមា និងអ្វីដែលស្រដៀងគ្នានេះ គឺត្រូវបានហាមឃាត់។
ការស្បថនឹងអ្វីផ្សេងក្រៅពីអល់ឡោះ គឺជាស្ហ៊ីរិកតូច ហើយក៏អាចក្លាយជាស្ហ៊ីរិកធំដែរ ប្រសិនបើក្នុងចិត្តរបស់គេលើកតម្កើងចំពោះអ្វីដែលខ្លួនស្បថនោះ ឬក៏លើកតម្កើងវាដូចជាការលើកតម្កើងចំពោះអល់ឡោះ ឬជឿថាវាសក្តិសមនឹងគោរពសក្ការៈ។
សហេស មូស្លីម.
បន្ថែមទៀត (8)
نزهة المتقين.
مجموعة من الباحثين (2/ 1166).
شرح رياض الصالحين.
لابن عثيمين (6/ 451).
سبل السلام.
لمحمد الصنعاني (2/ 545).
المنهاج شرح صحيح مسلم.
للنووي (11/ 108).