“ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកសារភាពកំហុស(តាវហ្ពាត់)ទៅកាន់អល់ឡោះជាម្ចាស់។ ជាការពិតណាស់ ខ្ញុំសារភាពកំហុសទៅកាន់ទ្រង់ក្នុងមួយថ្ងៃមួយរយដង”។
អំពី អាល់អាហ្គើរ رضي الله عنه ដែលជាសហាហ្ពាត់ម្នាក់របស់ណាពី ﷺ បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកសារភាពកំហុស(តាវហ្ពាត់)ទៅកាន់អល់ឡោះជាម្ចាស់។ ជាការពិតណាស់ ខ្ញុំសារភាពកំហុសទៅកាន់ទ្រង់ក្នុងមួយថ្ងៃមួយរយដង”។
«يَا أَيُّهَا النَّاسُ تُوبُوا إِلَى اللهِ، فَإِنِّي أَتُوبُ فِي الْيَوْمِ إِلَيْهِ مِائَةَ مَرَّةٍ».
ណាពី ﷺ លោកបានបង្គាប់ប្រើមនុស្សលោកឲ្យបង្កើននូវការសារភាពកំហុស(តាវហ្ពាត់) និងសុំការអភ័យទោសពីអល់ឡោះជាម្ចាស់ឱ្យបានច្រើន ហើយលោកបានប្រាប់ថា ខ្លួនលោកផ្ទាល់ គឺតែងសារភាពកំហុសទៅកាន់អល់ឡោះជាម្ចាស់ និងសុំការអភ័យទោសពីទ្រង់ច្រើនជាងមួយរយដងទៅទៀតក្នុងមួយថ្ងៃ ទាំងដែលលោកត្រូវបានអល់ឡោះជាម្ចាស់អភ័យទោសឱ្យនូវអ្វីដែលកន្លងផុត និងអ្វីដែលនឹងមកដល់ក៏ដោយ។ នេះគឺបង្ហាញពីភាពពេញលេញនៃការបន្ទាបខ្លួន និងការគោរពសក្ការៈដ៏ពេញលេញចំពោះអល់ឡោះ។
មនុស្សគ្រប់រូប មិនថាមានឋានៈឬកម្រិតជំនឿខ្ពស់ប៉ុណ្ណានោះទេ គឺតែងត្រូវការវិលត្រឡប់ទៅរកអល់ឡោះជាម្ចាស់ និងកែលម្អខ្លួនតាមរយៈការសារភាពកំហុស។ គ្មាននរណាម្នាក់គ្មានកំហុសឆ្គងក្នុងការបំពេញកាតព្វកិច្ចចំពោះអល់ឡោះជាម្ចាស់នោះឡើយ។ “ចូរពួកកអ្នកសារភាពកំហុសទៅកាន់អល់ឡោះទាំងអស់គ្នា ឱបណ្តាអ្នកដែលមានជំនឿទាំងឡាយ”។
ការសារភាពកំហុស គឺទូទៅ ទាំងចំពោះការប្រព្រឹត្តប្រការដែលច្បាប់ហាមឃាត់និងអំពើបាបកម្ម និងទាំងចំពោះការធ្វេសប្រហែសក្នុងការបំពេញកាតព្វកិច្ច។
ភាពជ្រះថ្លា(អៀខ្លើស)ក្នុងការសារភាពកំហុស គឺជាលក្ខខណ្ឌចាំបាច់មួយសម្រាប់ការទទួលយកការសារភាពកំហុសនោះ។ ហេតុនេះ ជនណាដែលបោះបង់អំពើបាបដោយសារហេតុផលផ្សេងក្រៅពីអល់ឡោះ គឺមិនត្រូវបានចាត់ទុកថាជាអ្នកដែលសារភាពកំហុសឡើយ។
អ៊ីម៉ាំ អាន់ណាវ៉ាវី បាននិយាយថា៖ ចំពោះការសារភាពកំហុស(តាវហ្ពាត់) គឺមានបីលក្ខខណ្ឌ៖ ឈប់ប្រព្រឹត្តអំពើអាក្រក់នោះ, សោកស្ដាយចំពោះអំពើដែលខ្លួនបានប្រព្រឹត្ត, ប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងមិនវិលត្រឡប់ទៅប្រព្រឹត្តអំពើនោះម្ដងទៀតជាដាច់ខាត។ ប្រសិនបើអំពើអាក្រក់នោះមានជាប់ទាក់ទងនឹងមនុស្ស នោះមានលក្ខខណ្ឌទីបួនមួយទៀតគឺ៖ បង្វិលសិទ្ធិនោះទៅម្ចាស់ដើមវិញ ឬសុំការលើកលែងទោសពីអ្នកដែលគេបានប្រព្រឹត្តខុសទៅលើនោះ។
គួរបញ្ជាក់ថា ការសារភាពកំហុសរបស់ណាពី ﷺ គឺមិនមែនដោយសារតែលោកប្រព្រឹត្តអំពើបាបណាមួយនោះទេ ប៉ុន្តែវាបង្ហាញពីភាពជាខ្ញុំបម្រើដ៏ពេញលេញបំផុតរបស់លោក ការនឹករលឹកជានិច្ចចំពោះអល់ឡោះ ការដឹងគុណចំពោះសិទ្ធិដ៏ធំធេងរបស់ទ្រង់ ព្រោះភាពខ្វះខាតរបស់មនុស្សក្នុងការថ្លែងអំណរគុណចំពោះឧបការគុណទាំងឡាយរបស់ទ្រង់ គឺតែងតែកើតមាន ទោះបីជាគេខំប្រឹងយ៉ាងណាក៏ដោយ។ វាក៏ជាគំរូសម្រាប់ប្រជាជាតិរបស់លោកដើម្បីអនុវត្តតាមផងដែរ។
សហេស មូស្លីម (4/ 2075) (2702).
បន្ថែមទៀត (6)
نزهة المتقين شرح رياض الصالحين.
لمجموعة من الباحثين (1/ 33).
شرح رياض الصالحين.
لابن عثيمين (1/ 97).
بهجة الناظرين شرح رياض الصالحين.
لسليم الهلالي (1/ 52).
បានដកស្រង់ក្នុងសៀវភៅ
3 សៀវភៅបន្ថែមទៀត (3)
- الذكر والدعاء والعلاج بالرقي من الكتاب والسنة"يا أيها الناس توبوا إلى الله فإني أتوب في اليوم إليه مائة مرة" .
- حصن المسلم من أذكار الكتاب والسنةحصن المسلم«يَا أَيُّهَا النَّاسُ تُوبُوا إِلَى اللَّهِ فَإِنِّي أَتُوبُ فِي اليَوْمِ إِلَيْهِ مِائَةَ مَرَّةٍ»[295].
- نبراس طالب (5)1«يَا أَيُّهَا النَّاسُ، تُوبُوا إِلَى اللهِ، فَإِنِّي أَتُوبُ فِي الْيَوْمِ إِلَيْهِ مِئَةَ مَرَّةٍ»