“បុគ្គលណាសូត្រថា៖ “سُبْحَانَ اللهِ العَظِيمِ وَبِحَمْدِهِ” (មហាស្អាតស្អំបំផុតអល់ឡោះជាម្ចាស់ដ៏មហាធំធេង ហើយការកោតសរសើរទាំងឡាយ គឺសម្រាប់ទ្រង់) គេនឹងដាំដើមល្មើមួយដើមសម្រាប់ជននោះនៅក្នុងឋានសួគ៌។”
អំពី ជើពៀរ رضي الله عنه អំពី ណាពី ﷺ លោកបានមានប្រសាសន៍ថា៖
“បុគ្គលណាសូត្រថា៖ “سُبْحَانَ اللهِ العَظِيمِ وَبِحَمْدِهِ” (មហាស្អាតស្អំបំផុតអល់ឡោះជាម្ចាស់ដ៏មហាធំធេង ហើយការកោតសរសើរទាំងឡាយ គឺសម្រាប់ទ្រង់) គេនឹងដាំដើមល្មើមួយដើមសម្រាប់ជននោះនៅក្នុងឋានសួគ៌។”
«مَنْ قَالَ: سُبْحَانَ اللهِ العَظِيمِ وَبِحَمْدِهِ، غُرِسَتْ لَهُ نَخْلَةٌ فِي الجَنَّةِ».
ណាពី ﷺ លោកបានប្រាប់ថា បុគ្គលណាសូត្រថា៖ “سُبْحَانَ اللهِ العَظِيمِ وَبِحَمْدِهِ” (មហាស្អាតស្អំបំផុតអល់ឡោះជាម្ចាស់ដ៏មហាធំធេង ហើយការកោតសរសើរទាំងឡាយ គឺសម្រាប់ទ្រង់) គេនឹងដាំដើមល្មើមួយដើមសម្រាប់ជននោះនៅក្នុងដីនៃឋានសួគ៌រាល់ពេលដែលគេពោលវា។
ជំរុញឲ្យហ្ស៊ីកៀរ រឭកទៅចំពោះអល់ឡោះជាម្ចាស់ឱ្យបានច្រើន ក្នុងចំណោមនោះ គឺការតាសពេស្ហ រួមជាមួយនឹងការតះមីទ។
ឋានសួគ៌ គឺធំទូលាយ។ ចំណែកឯការដាំដុះនៅទីនោះ គឺការតាសពេស្ហ និងការតះមីទ ជាក្តីសប្បុរស អំពីអល់ឡោះ និងឧបការគុណអំពីទ្រង់។
ការលើកឡើងពីដើមល្មើជាពិសេសនៅក្នុងហាទីស្ហនេះដោយមិនលើកឡើងពីដើមឈើផ្សេងទៀត ព្រោះតែអត្ថប្រយោជន៍ជាច្រើនរបស់ដើមល្មើ និងផ្លែដ៏ឈ្ងុយឆ្ងាញ់របស់វា។ ដូច្នេះទើបនៅក្នុងគម្ពីរគួរអាន អល់ឡោះជាម្ចាស់ទ្រង់បានប្រៀបប្រដូចអ្នកមានជំនឿនិងសេចក្តីជំនឿរបស់គេទៅនឹងដើមល្មើ។
ស៊ូណាន់ អាត់តៀរមីហ្ស៊ី (5/ 456) (3464).
បន្ថែមទៀត (6)
مرعاة المفاتيح شرح مشكاة المصابيح.
للمباركفوري (7/ 464).
نزهة المتقين شرح رياض الصالحين.
لمجموعة من الباحثين (2/ 985).
مشكاة المصابيح.
للتبريزي (2/ 713).
បានដកស្រង់ក្នុងសៀវភៅ
3 សៀវភៅបន្ថែមទៀត (3)
- الذكر والدعاء والعلاج بالرقي من الكتاب والسنة"من قال: سبحان الله العظيم وبحمده غرست له نخلةٌ في الجنة. "
- حصن المسلم من أذكار الكتاب والسنةحصن المسلمغُرِسَتْ لَهُ نَخْلَةٌ فِي الجَنَّةِ»[305].
- رياض الصالحينرياض الصالحين مع فوائد وهدايات - 7«مَن قَالَ: سُبْحَانَ اللهِ وبحمدِهِ، غُرسَتْ لَهُ نَخْلةٌ في الجَنَّة».