“ជាការពិតណាស់ កាលណាម្នាក់ៗនៃពួកអ្នកស្លាប់ គឺគេបង្ហាញឲ្យជននោះបានឃើញកន្លែងរបស់ខ្លួនទាំងពេលព្រឹក និងពេលល្ងាច
អំពី អាប់ទុលឡោះ ពិន អ៊ូមើរ رضي الله عنهما ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ជាការពិតណាស់ កាលណាម្នាក់ៗនៃពួកអ្នកស្លាប់ គឺគេបង្ហាញឲ្យជននោះបានឃើញកន្លែងរបស់ខ្លួនទាំងពេលព្រឹក និងពេលល្ងាច។ ប្រសិនបើជននោះស្ថិតក្នុងចំណោមអ្នកឋានសួគ៌ នោះគេនឹងស្ថិតក្នុងចំណោមអ្នកឋានសួគ៌។ ប្រសិនបើជននោះស្ថិតក្នុងចំណោមអ្នកឋាននរក នោះគេនឹងស្ថិតក្នុងចំណោមអ្នកឋាននរក។ ហើយមានគេនិយាយថា៖ នេះជាកន្លែងរបស់អ្នក រហូតដល់អ្នកត្រូវបានអល់ឡោះជាម្ចាស់បង្កើតឲ្យរស់ឡើងវិញនាថ្ងៃបរលោក”។
«إِنَّ أَحَدَكُمْ إِذَا مَاتَ عُرِضَ عَلَيْهِ مَقْعَدُهُ بِالْغَدَاةِ وَالعَشِيِّ، إِنْ كَانَ مِنْ أَهْلِ الجَنَّةِ فَمِنْ أَهْلِ الجَنَّةِ، وَإِنْ كَانَ مِنْ أَهْلِ النَّارِ فَمِنْ أَهْلِ النَّارِ، فَيُقَالُ: هَذَا مَقْعَدُكَ حَتَّى يَبْعَثَكَ اللَّهُ يَوْمَ القِيَامَةِ».
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ នៅពេលដែលមនុស្សម្នាក់ស្លាប់ទៅ គឺគេនឹងបង្ហាញឲ្យជននោះបានឃើញកន្លែងដោយឡែករបស់ខ្លួនអំពីឋានសួគ៌ ឬឋាននរកទាំងពេលព្រឹក និងពេលល្ងាច។ រូបគេនឹងបានឃើញកន្លែងរបស់ខ្លួននៅក្នុងឋានសួគ៌ ប្រសិនបើរូបគេស្ថិតក្នុងចំណោមអ្នកឋានសួគ៌ ហើយនិងបានឃើញកន្លែងរបស់ខ្លួននៅក្នុងឋាននរក ប្រសិនបើរូបគេស្ថិតក្នុងចំណោមអ្នកឋាននរក។ ហើយមានគេនិយាយទៅកាន់ជននោះថា៖ នេះជាកន្លែងរបស់អ្នកដែលអ្នកនឹងត្រូវបានគេបង្កើតឲ្យរស់ឡើងវិញនាថ្ងៃបរលោកទៅកាន់កន្លែងនេះ។ នេះគឺបញ្ជាក់ពីការទទួលបាននូវបរមសុខចំពោះអ្នកដែលមានជំនឿ ហើយនិងការទទួលរងនូវទុក្ខទារុណចំពោះអ្នកដែលគ្មានជំនឿ។
ទណ្ឌកម្ម និងបរមសុខនៅក្នុងផ្នូរ គឺមានពិតប្រាកដ។
អ៊ិពនូហាជើរ បាននិយាយថា៖ ការបង្ហាញសម្រាប់អ្នកមានជំនឿដែលជាអ្នកកោតខ្លាច និងអ្នកគ្មានជំនឿនេះ គឺជាក់ស្តែង។ ចំពោះអ្នកមានជំនឿដែលប្រព្រឹត្តទង្វើអាក្រក់ វាអាចទៅរួចដែលគេនឹងត្រូវបានបង្ហាញកន្លែងរបស់ជននោះនៅក្នុងឋានសួគ៌ដែលជននោះនឹងត្រូវទទួលបាន។
សហេស អាល់ពូខរី (2/ 99-100) (1379).
សហេស មូស្លីម (4/ 2199) (2866).
បន្ថែមទៀត (6)
عمدة القاري شرح صحيح البخاري.
لبدرالدين العيني (8/ 209).
التنوير شرح الجامع الصغير.
لمحمد الصنعاني (2/ 209).
الإفصاح عن معاني الصحاح.
ليحيى بن هبيرة (4/ 131).
បានដកស្រង់ក្នុងសៀវភៅ
2 សៀវភៅបន្ថែមទៀត (2)
- أحكام الجنائز(إِنَّ أَحَدَكُمْ إِذَا مَاتَ عُرِضَ عَلَيْهِ مَقْعَدُهُ بِالْغَدَاةِ وَالْعَشِيِّ إِنْ كَانَ مِنْ أَهْلِ الْجَنَّةِ فَمِنْ أَهْلِ الْجَنَّةِ، وَإِنْ كَانَ مِنْ أَهْلِ النَّارِ فَمِنْ أَهْلِ النَّارِ، فَيُقَالُ: هَذَا مَقْعَدُكَ حَتَّى يَبْ
- مجموعة زاد الحديث(2)1«إن أحدكم إذا مات عُرِضَ عليه مقعدُه بالغداةِ والعَشِي، إن كان من أهل الجنةِ فمن أهل الجنةِ، وإن كان من أهل النار فمن أهل النار، يقال: هذا مقعدُك، حتى يبعثَك الله يومَ القيامةِ».