“ចូរអ្នកបោះបង់ចោលអ្វីដែលធ្វើឲ្យអ្នកមន្ទិលសង្ស័យ រួចងាកទៅរកអ្វីដែលមិនធ្វើឲ្យអ្នកមន្ទិលសង្ស័យ ព្រោះភាពទៀងត្រង់ គឺជាការស្ងប់ចិត្ត។ ចំណែកការភូតកុហក គឺជាការមន្ទិលសង្ស័យ”។
អំពី អាពូអាល់ហាវរ៉ក អាស្សាក់ទី បាននិយាយថា៖ ខ្ញុំបាននិយាយទៅកាន់ អាល់ហាសាន់ ពិន អាលី رضي الله عنه ថា៖ តើអ្វីដែលអ្នកបានចងចាំពីរ៉ស៊ូលុលឡោះ ﷺ ? គាត់បានឆ្លើយថា៖ ខ្ញុំបានចងចាំពីរ៉ស៊ូលុលឡោះ ﷺ ថា៖
“ចូរអ្នកបោះបង់ចោលអ្វីដែលធ្វើឲ្យអ្នកមន្ទិលសង្ស័យ រួចងាកទៅរកអ្វីដែលមិនធ្វើឲ្យអ្នកមន្ទិលសង្ស័យ ព្រោះភាពទៀងត្រង់ គឺជាការស្ងប់ចិត្ត។ ចំណែកការភូតកុហក គឺជាការមន្ទិលសង្ស័យ”។
«دَعْ مَا يَرِيبُكَ إِلَى مَا لاَ يَرِيبُكَ، فَإِنَّ الصِّدْقَ طُمَأْنِينَةٌ، وَإِنَّ الكَذِبَ رِيبَةٌ».
ណាពី ﷺ លោកបានបង្គាប់ប្រើឱ្យបោះបង់នូវអ្វីដែលគេមានការសង្ស័យ ទាំងពាក្យសម្តី និងទង្វើទាំងឡាយ ថាតើវាត្រូវបានហាមឃាត់ឬអត់ តើវាខុសច្បាប់ឬស្របច្បាប់ ហើយងាកទៅរកអ្វីដែលគ្មានការមន្ទិលសង្ស័យ ដែលអ្នកច្បាស់ក្នុងចិត្តថា វាល្អ និងស្របច្បាប់ ដោយសារចិត្តមានភាពស្ងប់ចំពោះវា។ ចំណែកឯអ្វីដែលមានការសង្ស័យនាំឱ្យចិត្តមានការថប់បារម្ភនិងមិនស្ងប់។
ចាំបាច់លើជនមូស្លីមត្រូវសាងកិច្ចការរបស់ខ្លួនលើភាពច្បាស់លាស់ ហើយបោះបង់នូវអ្វីដែលខ្លួនមានការសង្ស័យ ព្រមទាំងត្រូវមានចំណេះដឹងច្បាស់លាស់ក្នុងសាសនារបស់ខ្លួន។
ហាមឃាត់ពីការធ្លាក់ទៅក្នុងភាពមិនច្បាស់លាស់។
ប្រសិនបើអ្នកចង់បានភាពស្ងប់សុខ សូមអ្នកបោះបង់ចោលនូវអ្វីដែលអ្នកមានការសង្ស័យ ហើយបោះវាទៅម្ខាង។
បញ្ជាក់ពីក្តីមេត្តាករុណារបស់អល់ឡោះចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ ដោយទ្រង់បង្គាប់ប្រើពួកគេឱ្យធ្វើនូវអ្វីដែលនាំមកនូវភាពស្ងប់សុខក្នុងចិត្តគំនិត ហើយហាមឃាត់ពួកគេពីអ្វីដែលនាំមកនូវភាពថប់បារម្ភ។
ស៊ូណាន់ អាន់ណាសាអ៊ី (8/ 327) (5711).
ស៊ូណាន់ អាត់តៀរមីហ្ស៊ី (4/ 286) (2518).
មុសណាត់អះម៉ាត់ (3/ 248) (1723).
បន្ថែមទៀត (5)
التحفة الربانية في شرح الأربعين حديثًا النووية.
لإسماعيل الأنصاري (ص29).
شرح الأربعين النووية.
لابن عثيمين (ص153).
فتح القوي المتين في شرح الأربعين وتتمة الخمسين للنووي وابن رجب (ص56).