Skip to content

“ជនណាដែលស្លៀកពាក់សូត្រក្នុងលោកិយនេះ គេនឹងមិនបានស្លៀកពាក់វាឡើយនៅថ្ងៃបរលោក”។

អំពី អ៊ូមើរ رضي الله عنه បាននិយាយថា៖ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖

“ជនណាដែលស្លៀកពាក់សូត្រក្នុងលោកិយនេះ គេនឹងមិនបានស្លៀកពាក់វាឡើយនៅថ្ងៃបរលោក”។

«مَنْ لَبِسَ الحَرِيرَ فِي الدُّنْيَا لَمْ يَلْبَسْهُ فِي الآخِرَةِ».

រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ បុរសទាំងឡាយណាដែលស្លៀកពាក់សូត្រនៅក្នុងលោកិយនេះ រូបគេនឹងមិនបានស្លៀកពាក់វាឡើយនៅថ្ងៃបរលោក ប្រសិនបើរូបគេមិនបានសារភាពកំហុស(តាវហ្ពាត់)ទេនោះ ជាទណ្ឌកម្មចំពោះរូបគេ។

មេរៀនដែលទាញបានពីហាទីស្ហ

ពាក្យថា “សូត្រ” គឺសំដៅលើសូត្រធម្មជាតិសុទ្ធ។ ចំណែកឯសូត្រកែច្នៃ គឺមិនចូលក្នុងហាទីស្ហនេះឡើយ។

ហាមឃាត់ការស្លៀកពាក់សូត្រចំពោះបុរស។

ហាមឃាត់ការប្រើប្រាស់សូត្រ ទាំងការស្លៀកពាក់ និងការប្រើប្រាស់ជាកម្រាល។

អនុញ្ញាតឱ្យបុរសប្រើប្រាស់សូត្រមួយចំណែកតូចនៅលើសម្លៀកបំពាក់ ដោយទំហំរបស់វាមិនត្រូវឲ្យលើសពីពីរម្រាមដៃទៅបួនម្រាមដៃ ដើម្បីប្រើជាការរចនា ឬប្រើជាជាយសម្លៀកបំពាក់។

ឯកសារយោង

សហេស អាល់ពូខរី (7/ 150) (5834).

សហេស មូស្លីម (3/ 1641) (2069).

បន្ថែមទៀត (2)

منحة العلام في شرح بلوغ المرام.

لعبد الله الفوزان (4/ 207).