Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

4 នៃ 839 កាត

លុបតម្រង
“ប្រសិនបើពួកអ្នកប្រគល់ការទុកចិត្តលើអល់ឡោះយ៉ាងពិតប្រាកដនោះ ទ្រង់ប្រាកដជានឹងប្រទានលាភសក្ការៈដល់ពួកអ្នក ដូចដែលទ្រង់ប្រទានលាភសក្ការៈដល់សត្វបក្សាបក្សីទាំងឡាយដូច្នោះដែរ។ ពួកវាចេញពីសំបុកនៅពេលព្រឹកដោយពោះទទេ ហើយវិលត្រឡប់មកវិញនៅពេលល្ងាចដោយអាហារពេញពោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អ៊ីម៉ាំអះម៉ាត់ អាត់តៀរមីហ្ស៊ី អាន់ណាសាអ៊ី អ៊ិពនូម៉ាហ្ជះ អ៊ិពនូហ៊ិពហ្ពាននៅក្នុងសៀវភៅសហេសរបស់គាត់ ហើយនិងអាល់ហាគិម
ដែលទាក់ទងនឹងបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “وَمَنْ يُرِدْ فِيهِ بِإِلْحَادٍ بِظُلْمٍ نُذِقْهُ مِنْ عَذَابٍ أَلِيمٍ” (ហើយអ្នកណាដែលមានបំណងប្រព្រឹត្ដអំពើអាក្រក់ទាំងបំពាននៅទីនោះ(ម៉ាក្កះ) យើងនឹងឱ្យគេភ្លក្សទណ្ឌកម្មដ៏សែនឈឺចាប់ជាមិនខាន)។ (ជំពូក អាល់ហាជ្ជ៖ ២៥)។ គាត់បាននិយាយថា៖ ប្រសិនបើនរណាម្នាក់មានបំណងប្រព្រឹត្តអំពើអាក្រក់នៅទីនោះ ទោះបីជាគាត់នៅក្នុងទីក្រុងអេដេន(ប្រទេសយេម៉ែន) ក៏ដោយ អល់ឡោះប្រាកដជានឹងដាក់ទណ្ឌកម្មដ៏ឈឺចាប់មកលើគេ។
ហាទីស្ហសហេស រាយការណ៍ដោយ អះម៉ាត់ និងអាល់ហាគិម
“ពិតប្រាកដណាស់ ជំនឿនឹងរេចរឹលនៅក្នុងទ្រូងរបស់អ្នកម្នាក់ ដូចជាសម្លៀកបំពាក់ដែលរេចរឹលនោះដែរ។ ហេតុនេះ ចូរពួកអ្នកសុំពីអល់ឡោះសូមឲ្យសេចក្តីជំនឿ(អ៊ីម៉ាន)ថ្មីឡើងវិញនៅក្នុងដួងចិត្តរបស់ពួកអ្នក”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ហាគិម និងអាត់តប់រ៉នី
“ចូរពួកអ្នកចៀសវាងពីទង្វើដ៏គួរឲ្យស្អប់ខ្ពើមនេះដែលអល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់អំពីវា។ ហេតុនេះ ជនណាដែលបានប្រព្រឹត្ត ចូរឲ្យគេបិទបាំងដោយវាំងននរបស់អល់ឡោះ ហើយចូរឲ្យគេសារភាពកំហុសទៅចំពោះអល់ឡោះជាម្ចាស់។ ជាការពិតណាស់ ជនណាហើយដែលលាតត្រដាងបញ្ជីកំណត់ត្រាទង្វើរបស់ខ្លួនមកកាន់យើង យើងនឹងអនុវត្តចំពោះជននោះទៅតាមច្បាប់ដែលមានចែងក្នុងគម្ពីររបស់អល់ឡោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ហាគិម និងអាល់ពៃហាគី