عربي - Arabic English Qafár af - Afar Afrikaans - Afrikanns Akan Shqip - Albanian አማርኛ - Amharic Հայերեն - Armenian অসমীয়া - Assamese Azərbaycanca - Azerbaijani Bamanankan - Bambara Bassa Bemba বাংলা - Bengali Bosanski - Bosnian Български - Bulgarian မြန်မာဘာသာ - Burmese Bisaya - Cebuano Cham Нохчий - Chechen chiCheŵa - Chewa 中文 - Chinese Адыгэбзэ - Circassian Hrvatski - Croatian Česky - Czech Dagbani Dansk - Danish فارسی دری - Dari Dendi ދިވެހި ބަސް - Dhivehi Nederlands - Dutch إستوني - Estonian Suomi - Finnish Français - French Fulfulde - Fula ქართული - Georgian Deutsch - German Ελληνικά - Greek ગુજરાતી - Gujrati Kreyòl ayisyen - Haitian Creole Hausa हिन्दी - Hindi Magyar - Hungarian Igbo Indonesia - Indonesian Italiano - Italian 日本語 - Japanese Jóola - Jola ಕನ್ನಡ - Kannada Қазақша - Kazakh ភាសាខ្មែរ - Khmer Kikuyu Ikinyarwanda - Kinyarwanda Ikirundi - Kirundi 한국어 - Korean كوردی سۆرانی - kurdish كوردي kurmancî - Kurmanji Kyrgyz ລາວ - Lao latviešu - Latvian Lingala lietuvių - Lithuanian Luganda Македонски - Macedonian Maguindanaon Malagasy - Malagasy Bahasa Melayu - Malay മലയാളം - Malayalam Mandinka मराठी - Marathi Mõõré - Moore नेपाली - Nepali أنكو - NKo Norwegian ଓଡ଼ିଆ - Odia oromoo - Oromo پښتو - Pashto فارسی - Persian Polski - Polish Portuguese ਪੰਜਾਬੀ - Punjabi Română - Romanian Русский - Russian Српски - Serbian Shona සිංහල - Sinhala Slovenščina - Slovenian Soomaaliga - Somali Soninke Sesotho - Sotho Español - Spanish Kiswahili - Swahili Svenska - Swedish Tagalog Тоҷикӣ - Tajik தமிழ் - Tamil తెలుగు - Telugu ไทย - Thai ትግረኛ - Tigrinya Türkçe - Turkish Ukrainian اردو - Urdu ئۇيغۇرچە - Uyghur Ўзбек - Uzbek Việt Nam - Vietnamese Wolof Yao Yorùbá - Yoruba Zarma زولو - Zulu
839 ហាទីស
សព្វវចនាធិប្បាយហាទីសរបស់ព្យាការី
ប្រភេទ
កម្រិតហាទីស
រាយការណ៍ក្នុង
អ្នករាយការណ៍
បង្ហាញអ្នករាយការណ៍ទាំងអស់ (109)
“ជនណាយកអាវុធមកគំរាមយើង មិនមែនជាក្រុមរបស់យើងឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“នៅពេលដែលខ្ញុំបម្រើរបស់អល់ឡោះមានជំងឺ ឬធ្វើដំណើរ គេនឹងកត់ត្រាឲ្យជននោះដូចអ្វីដែលរូបគេបានធ្វើនៅពេលរូបគេស្ថិតក្នុងស្រុកភូមិ(មិនធ្វើដំណើរ) និងមានសុខភាពល្អដែរ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី
"អ្នកណាដែលអនុវត្តសឡាតទាំងពីរពេលត្រជាក់ នឹងបានចូលឋានសួគ៌"
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ចូរពួកអ្នកថែរក្សាគម្ពីរគួរអាននេះ(សូត្រវាឲ្យបានខ្ជាប់ខ្ជួន)។ សូមស្បថនឹងអ្នកដែលជីវិតរបស់មូហាំម៉ាត់ស្ថិតនៅក្នុងដៃទ្រង់! វាពិតជាងាយរត់ចេញពីពួកអ្នកជាងសត្វអូដ្ឋដែលចង់ចេញពីខ្សែចំណងរបស់វាទៅទៀត”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ខ្ញុំបានមកជួបរ៉ស៊ូលុលឡោះ ﷺ ជាមួយនឹងមនុស្សមួយក្រុមដែលមកពីកុលសម្ព័ន្ធ អាល់អាស្ហអារី ដើម្បីសុំឱ្យលោកផ្តល់សត្វជំនិះ។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “សូមស្បថនឹងអល់ឡោះ! ខ្ញុំមិនអាចផ្តល់សត្វជំនិះដល់ពួកអ្នកឡើយ។ ខ្ញុំគ្មានអ្វីសម្រាប់ឱ្យពួកអ្នកជិះនោះទេ”។ បន្ទាប់មក ពួកយើងបានស្នាក់នៅមួយរយៈពេលដែលអល់ឡោះចេតនា។ ក្រោយមក គេបាននាំសត្វអូដ្ឋមក។ ពេលនោះ លោកក៏បានបង្គាប់ប្រើឱ្យផ្តល់សត្វអូដ្ឋបីក្បាលដល់ពួកយើង។ នៅពេលដែលពួកយើងចេញដំណើរ ពួកយើងបាននិយាយគ្នាថា៖ អល់ឡោះជាម្ចាស់មិនផ្តល់ពរជ័យដល់ពួកយើងឡើយ។ ពួកយើងបានមកជួបរ៉ស៊ូលុលឡោះ ﷺ ដើម្បីសុំសត្វជិះ ហើយលោកបានស្បថថា លោកមិនអាចផ្តល់សត្វជំនិះដល់ពួកយើងឡើយ តែលោកបែរជាបានផ្តល់ឱ្យពួកយើងទៅវិញ។ អាពូមូសាបាននិយាយថា៖ ពួកយើងក៏ទៅជួបនឹងណាពី ﷺ ហើយបានរៀបរាប់រឿងនេះប្រាប់ដល់លោក។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ខ្ញុំមិនបានផ្តល់សត្វជំនិះដល់ពួកអ្នកនោះឡើយ។ ផ្ទុយទៅវិញ គឺអល់ឡោះជាម្ចាស់ទេដែលបានផ្តល់សត្វជំនិះឱ្យពួកអ្នក។ សូមស្បថនឹងអល់ឡោះ! ប្រសិនបើអល់ឡោះមានចេតនា បើសិនជាខ្ញុំស្បថលើប្រការអ្វីមួយ ក្រោយមក ខ្ញុំឃើញថា ប្រការផ្សេង គឺល្អជាង នោះខ្ញុំនឹងធ្វើការពិន័យជម្រុះសម្បថរបស់ខ្ញុំ ហើយធ្វើនូវប្រការដែលល្អជាងនោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ការប្រៀបធៀបអ្នកមានជំនឿដែលសូត្រគម្ពីរគួរអាន គឺដូចជាផ្លែអ៊ុតរ៉ុច្ចះដែលមានក្លិនប្រហើរ និងរសជាតិឆ្ងាញ់ ហើយការប្រៀបធៀបអ្នកមានជំនឿដែលមិនសូត្រគម្ពីរគួរអាន គឺដូចជាផ្លែល្មើដែលគ្មានក្លិន តែមានរសជាតិផ្អែម។ ចំណែកការប្រៀធៀបពួកពុតត្បុត(មូណាហ្វិក)ដែលសូត្រគម្ពីរគួរអាន គឺដូចជាផ្លែរ៉យហាណះដែលក្លិនរបស់វាប្រហើរ តែមានរសជាតិល្វីង។ ហើយការប្រៀបធៀបពួកពុតត្បុតដែលមិនសូត្រគម្ពីរគួរអាន គឺដូចជាផ្លែហាន់ហ្ស៏ឡះដែលគ្មានក្លិន និងមានរសជាតិល្វីង”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ចូរពួកអ្នកផ្ដល់អាហារដល់អ្នកអត់ឃ្លាន សួរសុខទុក្ខអ្នកជំងឺ និងរំដោះឈ្លើយសឹក”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី