Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

7 នៃ 839 កាត

លុបតម្រង

អ្នករាយការណ៍

បង្ហាញអ្នករាយការណ៍ទាំងអស់ (57)
“ពិតប្រាកដណាស់ អ្នកមានជំនឿអាចឈានដល់ឋានៈរបស់អ្នកបួស និងអ្នកសឡាតនៅពេលយប់តាមរយៈសីលធម៌ល្អរបស់ខ្លួន”។
ហាទីស្ហសហេសដោយផ្អែកលើសេចក្តីរាយការណ៍ផ្សេងបញ្ជាក់ រាយការណ៍ដោយ អាពូហ្ទាវូទ និងអះម៉ាត់
ពិតណាស់ណាពី ﷺ នៅពេលដែលលោកចេញពីការបន្ទោបង់ លោកតែងសូត្រថា៖ “غُفْرَانَكَ”(សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំផង)។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
اللَّهُمَّ إِنِّي أَسْأَلُكَ مِنْ الْخَيْرِ كُلِّهِ، عَاجِلِهِ وَآجِلِهِ، مَا عَلِمْتُ مِنْهُ وَمَا لَمْ أَعْلَمْ، وَأَعُوذُ بِكَ مِنْ الشَّرِّ كُلِّهِ، عَاجِلِهِ وَآجِلِهِ، مَا عَلِمْتُ مِنْهُ وَمَا لَمْ أَعْلَمْ، اللَّهُمَّ إِنِّي أَسْأَلُكَ مِنْ خَيْرِ مَا سَأَلَكَ عَبْدُكَ وَنَبِيُّكَ، وَأَعُوذُ بِكَ مِنْ شَرِّ مَا عَاذَ بِهِ عَبْدُكَ وَنَبِيُّكَ، اللَّهُمَّ إِنِّي أَسْأَلُكَ الْجَنَّةَ، وَمَا قَرَّبَ إِلَيْهَا مِنْ قَوْلٍ أَوْ عَمَلٍ، وَأَعُوذُ بِكَ مِنْ النَّارِ، وَمَا قَرَّبَ إِلَيْهَا مِنْ قَوْلٍ أَوْ عَمَلٍ، وَأَسْأَلُكَ أَنْ تَجْعَلَ كُلَّ قَضَاءٍ قَضَيْتَهُ لِي خَيْرًا (ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់នូវរាល់ប្រការល្អទាំងអស់ ទាំងបច្ចុប្បន្ន ទាំងអនាគត ទាំងអ្វីដែលខ្ញុំដឹង ទាំងអ្វីដែលខ្ញុំមិនដឹង។ ហើយខ្ញុំសុំពីទ្រង់បញ្ចៀសនូវរាល់ប្រការអាក្រក់ទាំងអស់ ទាំងបច្ចុប្បន្ន ទាំងអនាគត ទាំងអ្វីដែលខ្ញុំដឹង ទាំងអ្វីដែលខ្ញុំមិនដឹង។ ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់នូវប្រការល្អដូចអ្វីដែលខ្ញុំបម្រើរបស់ទ្រង់ និងណាពីរបស់ទ្រង់បានសុំពីទ្រង់។ ហើយខ្ញុំសុំពីទ្រង់បញ្ចៀសពីប្រការអាក្រក់ដូចអ្វីដែលខ្ញុំបម្រើរបស់ទ្រង់ និងណាពីរបស់ទ្រង់បានសុំការបញ្ចៀសអំពីវា។ ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់នូវឋានសួគ៌ និងអ្វីដែលនាំឱ្យខ្ញុំខិតជិតវា ទាំងពាក្យសម្ដី និងទង្វើ ហើយខ្ញុំសុំពីទ្រង់បញ្ចៀសពីឋាននរក និងអ្វីដែលនាំឱ្យខ្ញុំខិតជិតវា ទាំងពាក្យសម្ដី និងទង្វើ។ ហើយខ្ញុំសុំពីទ្រង់ សូមទ្រង់មេត្តាធ្វើឲ្យរាល់ការកំណត់ទាំងឡាយដែលទ្រង់បានកំណត់សម្រាប់ខ្ញុំនោះ គឺជាប្រការល្អផង)។
ហាទីស្ហសហេស រាយការណ៍ដោយ អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
“ការប្រើស៊ីវ៉ាក(ដុសធេ្មញ) គឺសម្អាតមាត់ធ្មេញ និងធ្វើឲ្យព្រះជាម្ចាស់ពេញចិត្ដ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាន់ណាសាអ៊ី និងអះម៉ាត់
“ស្ត្រីណាម្នាក់ដែលរៀបការដោយគ្មានការអនុញ្ញាតពីអាណាព្យាបាល(វ៉ើលី)របស់នាង ការរៀបការនោះចាត់ទុកជាមោឃៈ”។ (លោកមានប្រសាសន៍ចំនួនបីដង)។ ”ប្រសិនបើគេបានរួមដំណេកជាមួយនាង នាងមានសិទ្ធិទទួលបានបណ្ណាការទាំងអស់ ព្រោះតែគេបានរួមដំណេកជាមួយនាងហើយ។ ហើយប្រសិនបើមានការឈ្លោះប្រកែកគ្នា នោះថ្នាក់ដឹកនាំ គឺជាអាណាព្យាបាលសម្រាប់អ្នកដែលគ្មានអាណាព្យាបាល”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
រ៉ស៊ូលុលឡោះ ﷺ លោកចូលចិត្តប្រើពាក្យបួងសួងដែលមានន័យទូលំទូលាយ ហើយលះបង់ចោលនូវអ្វីផ្សេងពីនេះ។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ និងអះម៉ាត់
ខ្ញុំបាននិយាយទៅកាន់ណាពី ﷺ ថា៖ គ្រប់គ្រាន់ហើយសម្រាប់លោក ដែលសហ្វីយ៉ះមានលក្ខណៈយ៉ាងនេះ យ៉ាងនោះ។ (អ្នករាយការណ៍ម្នាក់បាននិយាយថា៖ គាត់ចង់មានន័យថា នាងទាប)។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ អ្នកពិតជាបាននិយាយនូវពាក្យមួយ ប្រសិនបើគេយកវាទៅលាយនឹងទឹកសមុទ្រ ប្រាកដជាវានឹងធ្វើឲ្យទឹកសមុទ្រនោះប្រែប្រួលជាមិនខាន”។ គាត់បាននិយាយទៀតថា៖ ខ្ញុំបានរំលឹកប្រាប់លោកពីមនុស្សម្នាក់។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ខ្ញុំមិនចូលចិត្ដនិយាយពី(ចំណុចអាក្រក់)នរណាម្នាក់ឡើយ ទោះជាខ្ញុំទទួលបានផលយ៉ាងនេះ យ៉ាងនោះក៏ដោយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអះម៉ាត់