Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

85 នៃ 839 កាត

លុបតម្រង
នៅថ្ងៃមួយ រ៉ស៊ូលុលឡោះ ﷺ បានដឹកនាំពួកយើងសឡាតស៊ូពុស ហើយលោកបានសួរថា៖ “តើម្នាក់នេះមានវត្តមានឬទេ”? ពួកគេបានឆ្លើយថា៖ អត់ទេ។ លោកសួរទៀតថា៖ “តើម្នាក់នេះមានវត្តមានឬទេ”? ពួកគេបានឆ្លើយថា៖ អត់ទេ។ លោកក៏បានមានប្រសាសន៍ថា៖ “ជាការពិតណាស់ សឡាតទាំងពីរនេះ(សឡាតស៊ូពុសនិងអ៊ីស្ហា) គឺជាសឡាតដែលមានលក្ខណៈធ្ងន់ធ្ងរបំផុតចំពោះពួកពុតត្បុត(មូណាហ្វិក)។ ប្រសិនបើពួកអ្នកបានដឹងពីផលបុណ្យដែលមាននៅក្នុងសឡាតទាំងពីរនេះ ពួកអ្នកប្រាកដជានឹងមកចូលរួមសឡាតទាំងពីរនេះជាមិនខាន ទោះបីជាត្រូវវារក៏ដោយ។ ហើយជាការពិតណាស់ ជួរទីមួយ គឺប្រៀបដូចជួររបស់ម៉ាឡាអ៊ីកាត់។ ប្រសិនបើពួកអ្នកបានដឹងពីឧត្តមភាពរបស់វា ពួកអ្នកប្រាកដជានឹងប្រញាប់ប្រញាល់ដើម្បីសឡាតនៅជួរទីមួយជាមិនខាន។ ពិតណាស់ ការសឡាតរបស់បុរសម្នាក់ជាមួយបុរសម្នាក់ទៀត គឺជ្រះស្អាតជាងការដែលគេសឡាតតែម្នាក់ឯង។ ហើយការសឡាតរបស់បុរសម្នាក់ជាមួយបុរសពីរនាក់ គឺជ្រះស្អាតជាងការដែលគេសឡាតជាមួយបុរសម្នាក់។ អ្នកសឡាតមានកាន់តែច្រើនកាលណា គឺកាន់តែជាទីស្រឡាញ់ចំពោះអល់ឡោះជាម្ចាស់”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាន់ណាសាអ៊ី និងអះម៉ាត់
“អាល់ហាសាន់ និង អាល់ហ៊ូសេន គឺជាចៅហ្វាយនៃយុវជននៅក្នុងឋានសួគ៌”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអះម៉ាត់
ពិតណាស់ណាពី ﷺ នៅពេលដែលលោកចេញពីការបន្ទោបង់ លោកតែងសូត្រថា៖ “غُفْرَانَكَ”(សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំផង)។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
“គ្មានជនមូស្លីមណាម្នាក់សុំបួងសួងនូវការបួងសួងមួយដែលគ្មានបាបកម្មនៅក្នុងនោះ និងគ្មានការកាត់ផ្តាច់ចំណងសាច់សាលោហិត លើកលែងតែអល់ឡោះទ្រង់ផ្តល់ឱ្យជននោះនូវប្រការមួយក្នុងចំណោមប្រការបីយ៉ាងគឺ ឬមួយទ្រង់ឆ្លើយតបភ្លាមៗចំពោះការបួងសួងរបស់គេ ឬមួយទ្រង់រក្សាទុកវាសម្រាប់រូបគេនៅថ្ងៃបរលោក ឬមួយទ្រង់បង្វែររូបគេពីប្រការអាក្រក់ស្មើនឹងការបួងសួងនោះ”។ ពួកគេក៏និយាយថា៖ បើដូចនេះ ពួកយើងនឹងបួងសួងឲ្យបានច្រើន។ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះក៏នឹងផ្ដល់ឲ្យពួកអ្នកច្រើនជាងនោះដែរ”។
ហាទីស្ហសហេស រាយការណ៍ដោយ អះម៉ាត់
“អ្នកដែលមានក្តីមេត្តាទាំងឡាយនឹងត្រូវបានម្ចាស់ដ៏មហាសប្បុរសមានក្តីមេត្តាចំពោះពួកគេ។ ចូរពួកអ្នកមានក្តីមេត្តាចំពោះអ្នកដែលនៅលើផែនដី នោះអ្នកដែលនៅលើមេឃនឹងមានក្តីមេត្តាចំពោះពួកអ្នកវិញ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអះម៉ាត់
រ៉ស៊ូលុលឡោះ ﷺ លោកបានដាក់បណ្តាសាបុរសដែលស្លៀកពាក់ដូចស្ត្រី និងស្ត្រីដែលស្លៀកពាក់ដូចបុរស។
ហាទីស្ហសហេស រាយការណ៍ដោយ អាន់ណាសាអ៊ី នៅក្នុងសៀវភៅ"អាល់គុបរ៉" និងអ៊ិពនូម៉ាហ្ជះដែលមានអត្ថន័យដូចគ្នា ហើយនិងអះម៉ាត់
“ជនណាដែលបានស្បថនឹងអ្វីផេ្សងក្រៅពីអល់ឡោះ គេពិតជាបានបោះបង់ជំនឿ(កាហ្វៀរ) ឬបានធ្វើស្ហ៊ីរិកហើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអះម៉ាត់
“ចូរឲ្យអណ្ដាតរបស់អ្នកសើមជាប់ជានិច្ចដោយការរលឹកទៅចំពោះអល់ឡោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់