Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

20 នៃ 839 កាត

លុបតម្រង
“លក្ខណៈបួនយ៉ាង ជនណាមានលក្ខណៈទាំងបួននេះ គេគឺជាអ្នកពុតត្បុតយ៉ាងពិតប្រាកដ។ ហើយប្រសិនបើគេមានលក្ខណៈណាមួយក្នុងចំណោមលក្ខណៈទាំងនេះ គឺគេមានលក្ខណៈមួយនៃភាពពុតត្បុត រហូតដល់គេបោះបង់វាចោលគឺ អ្នកដែលនៅពេលណាគេនិយាយ គឺគេកុហក នៅពេលដែលគេសន្យា គឺគេក្បត់ពាក្យសន្យា នៅពេលដែលគេឈ្លោះប្រកែកគ្នា គេបែរចេញ(ពីភាពត្រឹមត្រូវ) ហើយនៅពេលដែលគេចុះកិច្ចសន្យា គឺគេបំពាន”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ស្ហៃតនបានមកដល់នរណាម្នាក់នៃពួកអ្នក ហើយវាសួរថា៖ តើអ្នកណាបង្កើតរបស់នេះ? តើអ្នកណាបង្កើតរបស់នោះ? រហូតដល់វាសួរថា៖ តើនរណាបង្កើតព្រះជាម្ចាស់របស់អ្នក? ប្រសិនបើគេបានឈានដល់ចំណុចនេះ សូមឲ្យគេស្វែងរកការជ្រកកោនពីអល់ឡោះ ហើយកុំបន្តទៀត”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
រ៉ស៊ូលុលឡោះ ﷺ បានមានប្រសាសន៍ទៅកាន់ មូអាស ពិន ហ្ជាហ្ពាល់ នៅពេលដែលលោកតែងតាំងគាត់ទៅកាន់ប្រទេសយេមែនថា៖ “ពិតប្រាកដណាស់ អ្នកនឹងទៅជួបក្រុមមួយនៃពួកអះលីគីតាប(ពួកដែលអល់ឡោះប្រទានគម្ពីរឲ្យ)។ ហេតុនេះ នៅពេលដែលអ្នកទៅដល់ពួកគេ ចូរអ្នកអំពាវនាវពួកគេឲ្យធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ ហើយពិតណាស់ មូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ។ ប្រសិនបើពួកគេប្រតិបត្ដិតាមអ្នកចំពោះរឿងនោះហើយ ចូរអ្នកប្រាប់ពួកគេថា ពិតណាស់ អល់ឡោះបានដាក់កាតព្វកិច្ចលើពួកគេឲ្យសឡាតប្រាំពេលក្នុងមួយថ្ងៃមួយយប់។ ប្រសិនបើពួកគេប្រតិបត្ដិតាមអ្នកចំពោះរឿងនោះហើយ ចូរអ្នកប្រាប់ពួកគេទៀតថា អល់ឡោះបានដាក់កាតព្វកិច្ចលើពួកគេឲ្យបរិច្ចាគហ្សាកាត់ដោយត្រូវយកពីអ្នកមាននៃពួកគេ និងបរិច្ចាគទៅឲ្យអ្នកក្រីក្រនៃពួកគេ។ ហើយប្រសិនបើពួកគេប្រតិបត្ដិតាមអ្នកចំពោះរឿងនោះហើយ ដូច្នេះ ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះការយកទ្រព្យដែលល្អៗរបស់ពួកគេ(ក្នុងពេលដកហ្សាកាត់) ហើយអ្នកត្រូវប្រុងប្រយ័ត្នចំពោះការបួងសួងរបស់អ្នកដែលត្រូវគេបំបាន ព្រោះគ្មានរនាំងខណ្ឌរវាងការបួងសួងរបស់គេ និងអល់ឡោះជាម្ចាស់នោះឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“គេស្ថាបនាអ៊ីស្លាមលើមូលដ្ឋានគ្រឹះប្រាំគឺ៖ ធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ ហើយមូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ ប្រតិបត្ដិសឡាត បរិច្ចាគហ្សាកាត់ ធ្វើធម្មយាត្រាហាជ្ជី និងបួសខែរ៉ម៉ាហ្ទន”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើលោកយល់ឃើញយ៉ាងណាចំពោះអំពើទាំងឡាយដែលខ្ញុំធ្លាប់បានធ្វើក្នុងសម័យកាលអវិជ្ជា ដូចជាការបរិច្ចាគទាន ការដោះលែងទាសករឲ្យមានសេរីភាព និងការភ្ជាប់ចំណងសាច់ញាតិ ថាតើទង្វើទាំងនេះខ្ញុំទទួលបានផលបុណ្យដែរឬទេ? ពេលនោះ ណាពី ﷺ លោកបានឆ្លើយថា៖ “អ្នកបានចូលឥស្លាមដោយទទួលបាននូវអ្វីដែលអ្នកបានសាងកន្លងមកនៃអំពើល្អ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“បុរសណាដែលចោទប្រកាន់បុរសម្នាក់ទៀតថា ជាជនទុច្ចរិត ឬជាអ្នកគ្មានជំនឿ(កាហ្វៀរ) ពាក្យនោះនឹងវិលត្រឡប់មករកជននោះវិញ ប្រសិនបើអ្នកដែលជននោះចោទមិនមានលក្ខណៈដូច្នោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“លក្ខណៈបួនយ៉ាង ជនណាមានលក្ខណៈទាំងបួននេះ គេគឺជាអ្នកពុតត្បុតយ៉ាងពិតប្រាកដ ហើយជនណាមានលក្ខណៈណាមួយក្នុងចំណោមលក្ខណៈទាំងនេះ គឺគេមានលក្ខណៈមួយនៃភាពពុតត្បុត រហូតដល់គេបោះបង់វាចោលគឺ នៅពេលដែលគេនិយាយ គឺគេកុហក នៅពេលដែលគេចុះកិច្ចសន្យា គឺគេបំពាន នៅពេលដែលគេសន្យា គឺគេក្បត់ពាក្យសន្យា ហើយនៅពេលដែលគេឈ្លោះប្រកែកគ្នា គេបែរចេញ(ពីភាពត្រឹមត្រូវ)”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
រ៉ស៊ូលុលឡោះ ﷺ ដែលជាអ្នកសច្ចៈទៀងត្រង់ និងជាអ្នកត្រូវបានគេជឿជាក់បានមានប្រសាសន៍ប្រាប់ពួកយើងថា៖ “ពិតប្រាកដណាស់ ម្នាក់ៗនៃពួកអ្នកត្រូវបានគេប្រមូលផ្ដុំកំណើតនៅក្នុងផ្ទៃម្ដាយរបស់ខ្លួនរយៈពេលសែសិបថ្ងៃ(ដំបូង ជាតំណក់ទឹកកាម)។ បន្ទាប់មក ក្លាយជាដុំឈាមក្នុងរយៈពេលដូចគ្នា។ បន្ទាប់មកទៀត ក្លាយជាដុំសាច់ក្នុងរយៈពេលដូចគ្នា។ ក្រោយមក គេ(អល់ឡោះ)បានចាត់តាំងម៉ាឡាអ៊ីកាត់ម្នាក់ទៅកាន់គភ៌នោះដោយគេប្រើឲ្យកត់ត្រានូវបួនប្រការ។ ពេលនោះ ម៉ាឡាអ៊ីកាត់ក៏កត់ត្រានូវលាភសក្ការៈរបស់គេ អាយុជីវិតរបស់គេ ទង្វើរបស់គេ និងសំណាងល្អ(ចូលឋានសួគ៌) ឬសំណាងអាក្រក់(ចូលឋាននរក)។ បន្ទាប់មកទៀត ម៉ាឡាអ៊ីកាត់ក៏ផ្លុំវិញ្ញាណទៅក្នុងគភ៌នោះ។ ជាការពិតណាស់ អ្នកខ្លះខំធ្វើទង្វើល្អដែលជាទង្វើអ្នកឋានសួគ៌ រហូតដល់(ជិតបានចូលឋានសួគ៌ទៅហើយ)នៅសល់តែមួយហត្ថទៀតប៉ុណ្ណោះ។ ប៉ុន្ដែដោយសារគេបានកត់ត្រារួច គាត់ក៏ត្រឡប់ទៅធ្វើទង្វើអាក្រក់ដែលជាទង្វើអ្នកឋាននរកវិញ ហើយគាត់ក៏ចូលឋាននរកទៅ។ ចំណែកឯអ្នកខ្លះទៀតខំធ្វើទង្វើអាក្រក់ដែលជាទង្វើអ្នកឋាននរក រហូតដល់(ជិតចូលឋាននរកទៅហើយ)នៅសល់តែមួយហត្ថទៀតប៉ុណ្ណោះ។ ប៉ុន្ដែដោយសារគេបានកត់ត្រារួច គាត់ក៏ត្រឡប់ទៅធ្វើទង្វើល្អដែលជាទង្វើអ្នកឋានសួគ៌វិញ ហើយក៏បានចូលឋានសួគ៌ទៅ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម