Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

22 នៃ 839 កាត

លុបតម្រង
មានបុរសម្នាក់បានមកជួបណាពី ﷺ ហើយសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើអ្វីទៅជាកត្តាចាំបាច់ទាំងពីរ? ពេលនោះ លោកបានឆ្លើយថា៖ “ជនណាដែលស្លាប់ដោយមិនបានធ្វើស្ហ៊ីរិកចំពោះអល់ឡោះនឹងអ្វីមួយ នឹងបានចូលឋានសួគ៌។ ហើយជនណាដែលស្លាប់ដោយបានធ្វើស្ហ៊ីរិកចំពោះអល់ឡោះនឹងអ្វីមួយ នឹងបានចូលឋាននរក”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“វិនាសអន្ដរាយហើយពួកដែលមានភាពជ្រុលនិយម”។ លោកបានមានប្រសាសន៍ដូចនេះចំនួនបីដង។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
ពួកយើងធ្លាប់បានស្ថិតនៅជាមួយរ៉ស៊ូលុលឡោះ ﷺ ដែលមានគ្នាប្រាំបួន ឬប្រាំបី ឬប្រាំពីរនាក់។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “តើពួកអ្នកមិនធ្វើសច្ចាប្រណិធាននឹងអ្នកនាំសាររបស់អល់ឡោះទេឬ”? នៅពេលនោះ ពួកយើងទើបតែបានធ្វើសច្ចាប្រណិធានថ្មីៗ។ ដូច្នេះ ពួកយើងក៏តបថា៖ ពួកយើងពិតជាបានធ្វើសច្ចាប្រណិធាននឹងលោកហើយ ឱរ៉ស៊ូលុលឡោះ។ បន្ទាប់មក លោកបានសួរទៀតថា៖ “តើពួកអ្នកមិនធ្វើសច្ចាប្រណិធាននឹងអ្នកនាំសាររបស់អល់ឡោះទេឬ”? ពួកយើងក៏តបថា៖ ពួកយើងពិតជាបានធ្វើសច្ចាប្រណិធាននឹងលោកហើយ ឱរ៉ស៊ូលុលឡោះ។ បន្ទាប់មកទៀត លោកក៏បានសួរទៀតថា៖ “តើពួកអ្នកមិនធ្វើសច្ចាប្រណិធាននឹងអ្នកនាំសាររបស់អល់ឡោះទេឬ”? ពេលនោះ ពួកយើងក៏បានលាដៃ ហើយនិយាយថា៖ ពួកយើងពិតជាបានសច្ចាប្រណិធាននឹងលោកហើយ ឱរ៉ស៊ូលុលឡោះ។ ហេតុនេះ តើពួកយើងធ្វើសច្ចាប្រណិធាននឹងលោកលើប្រការអ្វី? លោកបានមានប្រសាសន៍ថា៖ “គឺលើការគោរពសក្ការៈចំពោះអល់ឡោះ និងមិនធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយឡើយ ត្រូវប្រតិបត្តិសឡាតទាំងប្រាំពេល ហើយត្រូវគោរពតាមបញ្ជារបស់ទ្រង់ (លោកបានខ្សឹបប្រាប់ពាក្យមួយ) និងមិនសុំអ្វីពីមនុស្សលោកឡើយ”។ ខ្ញុំពិតជាបានឃើញអ្នកខ្លះក្នុងចំណោមពួកគេ នៅពេលដែលរំពាត់របស់នរណាម្នាក់នៃពួកគេធ្លាក់ គឺគេមិនសុំឱ្យនរណាម្នាក់រើសវាឲ្យខ្លួនឡើយ។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ម៉ាឡាអ៊ីកាត់នឹងមិនចូលផ្ទះណាដែលមានឆ្កែ ឬរូបភាពឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
”អល់ឡោះជាម្ចាស់ទ្រង់បានដាក់បណ្ដាសាចំពោះពួកយូដា និងពួកគ្រឹស្ទានដែលពួកគេបានយកផ្នូរណាពីទាំងឡាយរបស់ពួកគេធ្វើជាម៉ាស្ជិត(កន្លែងគោរពសក្ការៈ)”។ គាត់បាននិយាយថា៖ ប្រសិនបើមិនដូច្នោះទេនោះ ផ្នូររបស់លោកនឹងត្រូវគេបង្ហាញឲ្យឃើញជាមិនខាន ប៉ុន្តែដោយសារខ្លាចថា គេយកផ្នូររបស់លោកធ្វើជាម៉ាស្ជិត។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ យើងមិនត្រូវការស្ហ៊ីរិក(ដៃគូ)ឡើយ។ ហេតុនេះ បុគ្គលណាធ្វើទង្វើអ្វីមួយដោយស្ហ៊ីរិកមកចំពោះយើង(ដើម្បីយើងផង និងអ្នកផេ្សងផង) យើងនឹងបោះបង់គេ និងទង្វើស្ហ៊ីរិករបស់គេចោល(យើងមិនផ្ដល់ផលបុណ្យឲ្យឡើយ)”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលទៅកាន់អ្នកដែលទទួលទណ្ឌកម្មស្រាលជាងគេបំផុតក្នុងឋាននរកនាថ្ងៃបរលោកថា៖ ប្រសិនបើអ្នកមានអ្វីៗទាំងអស់នៅលើផែនដី តើអ្នកនឹងយកវាមកលោះខ្លួនរបស់អ្នកដែរឬទេ? ជននោះឆ្លើយថា៖ បាទ។ ទ្រង់បានមានបន្ទូលថា៖ យើងចង់បានពីអ្នកនូវអ្វីដែលតិចតួចជាងនេះទៅទៀតខណៈដែលអ្នកស្ថិតនៅក្នុងឆ្អឹងខ្នងរបស់ណាពីអាហ្ទាំ គឺមិនឱ្យអ្នកធ្វើស្ហ៊ីរិកមកចំពោះយើងឡើយ ប៉ុន្តែអ្នកបានបដិសេធ ហើយបានធ្វើស្ហ៊ីរិកមកចំពោះយើង”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ណាពី ﷺ លោកបានមានប្រសាសន៍ពាក្យមួយឃ្លា ហើយខ្ញុំនិយាយមួយឃ្លាផ្សេងទៀត។ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលបានស្លាប់ ខណៈដែលរូបគេបួងសួងទៅកាន់អ្នកផ្សេងក្រៅពីអល់ឡោះ នឹងបានចូលនរក”។ ហើយខ្ញុំបាននិយាយថា៖ ជនណាដែលបានស្លាប់ ខណៈដែលរូបគេមិនបានបួងសួងទៅកាន់អ្នកផ្សេងក្រៅពីអល់ឡោះ នឹងបានចូលឋានសួគ៌។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម