Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

1 នៃ 839 កាត

លុបតម្រង

អ្នករាយការណ៍

ខ្ញុំបានទៅជួប សហ្វវ៉ាន ពិន អាស្សាល អាល់មូរ៉ទី ដើម្បីសួរគាត់អំពីបញ្ហាទាក់ទងនឹងការជូតលើស្បែកជើងឃ្លុប។ (ពេលទៅដល់) គាត់បានសួរខ្ញុំថា៖ ឱហ្សៀរ! តើអ្នកមកនេះមានការអ្វីដែរ? ខ្ញុំបានឆ្លើយថា៖ ដើម្បីស្វែងរកចំណេះវិជ្ជា។ គាត់បាននិយាយថា៖ ពិតប្រាកដណាស់ ម៉ាឡាអ៊ីកាត់ទាំងឡាយបានត្រដាងស្លាបរបស់វាសម្រាប់អ្នកស្វែងរកចំណេះវិជ្ជាដោយក្តីពេញចិត្តចំពោះចំណេះវិជ្ជាដែលរូបគេស្វែងរក។ ខ្ញុំបាននិយាយថា៖ ពិតណាស់នៅក្នុងចិត្តរបស់ខ្ញុំនៅមានការសង្ស័យចំពោះបញ្ហាទាក់ទងនឹងការជូតលើស្បែកជើងឃ្លុប(ពេលយកវូហ្ទុ)បន្ទាប់ពីការបត់ជើងធំនិងបត់ជើងតូច ហើយអ្នក គឺជាបុគ្គលម្នាក់ក្នុងចំណោមសហាហ្ពាត់ណាពី ﷺ។ ដូចេ្នះហើយទើបខ្ញុំមកសួរអ្នក។ តើអ្នកមានបានឮលោករំលឹកអំពីរឿងអ្វីមួយដែលទាក់ទងនឹងបញ្ហានេះដែរឬទេ? គាត់បានឆ្លើយថា៖ បាទមាន។ លោកបានប្រើពួកយើងនៅពេលណាដែលពួកយើងស្ថិតនៅក្នុងការធ្វើដំណើរ ឬជាអ្នកធ្វើដំណើរ គឺអាចមិនដោះស្បែកជើងឃ្លុបនោះរយៈពេលបីថ្ងៃ បីយប់ លើកលែងតែពេលមានជូនុប។ ចំណែកការបត់ជើងធំ បត់ជើងតូច និងសម្រាន្ត គឺមិនចាំបាច់ដោះស្បែកជើងឃ្លុបនោះទេ(ពេលយកវូហ្ទុ)។ ខ្ញុំបានសួរទៀតថា៖ តើអ្នកមានបានឮលោករំលឹកអំពីរឿងអ្វីមួយដែលទាក់ទងនឹងក្តីស្រលាញ់ដែរឬទេ? គាត់បានឆ្លើយថា៖ បាទ មាន។ ពួកយើងធ្លាប់បានធ្វើដំណើរជាមួយនឹងណាពី ﷺ ។ ខណៈពេលដែលពួកយើងកំពុងនៅជាមួយលោក ស្រាប់តែមានពួកអារ៉ាប់ជនបទម្នាក់ស្រែកហៅលោកដោយសំលេងឮៗ ខ្លាំងៗថា៖ ឱមូហាំម៉ាត់! ពេលនោះ រ៉ស៊ូលុលឡោះ ﷺ លោកបានឆ្លើយតបទៅបុរសនោះវិញ(ដោយសំឡេងខ្លាំង)ប្រហែលនឹងសំឡេងបុរសនោះដែរថា៖ “មកនេះ”។ ពួកយើងបានប្រាប់ទៅបុរសនោះថា៖ អន្តរាយហើយអ្នក! ចូរបង្អន់សំលេងរបស់អ្នក ព្រោះអ្នកកំពុងនៅចំពោះមុខណាពី ﷺ ហើយពិតណាស់ គេហាមឃាត់អ្នកមិនឲ្យធ្វើបែបនេះឡើយ។ បុរសនោះបាននិយាយថា៖ សូមស្បថនឹងអល់ឡោះ! ខ្ញុំមិនបង្អន់ឡើយ។ បុរសជនបទនោះបានសួរថា៖ (តើយ៉ាងដូចម្តេចដែរ) បុគ្គលម្នាក់ស្រលាញ់ក្រុមមួយ តែទង្វើល្អរបស់បុគ្គលនោះមិនបានស្មើនឹងពួកគេឡើយ? ណាពី ﷺ បានឆ្លើយថា៖ “បុគ្គលម្នាក់ៗនឹងស្ថិតនៅជាមួយអ្នកដែលខ្លួនស្រលាញ់នៅថ្ងៃបរលោក”។ គាត់នៅបន្តនិយាយប្រាប់ពួកយើង រហូតដល់គាត់បានរំលឹកពីទ្វារមួយនៅទិសខាងលិចដែលទទឹងរបស់វា ឬអ្នកធ្វើដំណើរឆ្លងកាត់ទទឹងរបស់វារយៈពេលសែសិបឆ្នាំ ឬចិតសិបឆ្នាំ។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់