Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

10 នៃ 839 កាត

លុបតម្រង
“ចូរពួកអ្នករៀបជួរ(សឡាត)របស់ពួកអ្នកឲ្យស្មើ ព្រោះការរៀបជួរឲ្យស្មើនោះជាផ្នែកមួយនៃភាពពេញលេញរបស់សឡាត”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“កន្លែងដែលអល់ឡោះស្រឡាញ់ជាងគេ គឺម៉ាស្ជិត ហើយកន្លែងដែលអល់ឡោះស្អប់ជាងគេ គឺផ្សារ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
ក្នុងពេលដែលពួកយើងនៅក្នុងម៉ាស្ជិតជាមួយនឹងរ៉ស៊ូលុលឡោះ ﷺ ស្រាប់តែមានបុរសអារ៉ាប់ជនបទម្នាក់បានមកដល់ ហើយបានឈរនោមក្នុងម៉ាស្ជិត។ ពេលនោះ សហាហ្ពាត់របស់រ៉ស៊ូលុលឡោះ ﷺ បាននិយាយថា៖ ឈប់ ឈប់!។ គាត់បានបន្តថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ កុំរំខានគេ ទុកឱ្យគេនោមអស់សិន។ ពួកគេក៏បណ្តោយបុរសនោះ រហូតនោមអស់។ ក្រោយមក រ៉ស៊ូលុលឡោះ ﷺ បានហៅបុរសនោះមក ហើយបានមានប្រសាសន៍ទៅកាន់បុរសនោះថា៖ “ពិតប្រាកដណាស់ ម៉ាស្ជិតទាំងនេះមិនសម្រាប់ការនោម ឬក៏ប្រការកខ្វក់ឡើយ។ តាមពិត វាគឺសម្រាប់ការរំលឹកទៅចំពោះអល់ឡោះជាម្ចាស់ ប្រតិបត្តិសឡាត និងសូត្រគម្ពីរគួរអានប៉ុណ្ណោះ” ឬដូចដែលរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍។ គាត់បាននិយាយថា៖ ពេលនោះ លោកក៏បានប្រើបុរសម្នាក់នៅក្នុងឲ្យយកទឹកមួយធុង រួចស្រោចលាងកន្លែងនោះ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកចូលម៉ាស្ជិត ចូរឲ្យគេសូត្រថា៖ اللَّهُمَّ افْتَحْ لِي أَبْوَابَ رَحْمَتِكَ (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាបើកនូវបណ្តាទ្វារនៃក្តីមេត្តាករុណារបស់ទ្រង់សម្រាប់ខ្ញុំផងចុះ)។ ហើយនៅពេលដែលគេចេញមកវិញ ចូរឲ្យគេសូត្រថា៖ اللَّهُمَّ إِنِّي أَسْأَلُكَ مِنْ فَضْلِكَ (ឱអល់ឡោះជាម្ចាស់! ពិតណាស់ខ្ញុំសុំពីទ្រង់នូវក្ដីសប្បុរសរបស់ទ្រង់)។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
ពិតណាស់ អ៊ូស្មាន ពិន អាហ្វហ្វាន មានបំណងចង់សាងសង់ម៉ាស្ជិត តែមនុស្សម្នាមិនពេញចិត្តនោះឡើយ ហើយពួកគេពេញចិត្តចង់ឲ្យរក្សារូបរាងដើមរបស់វាដដែល។ ពេលនោះ គាត់បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលបានសាងសង់ម៉ាស្ជិតមួយដើម្បីអល់ឡោះ អល់ឡោះជាម្ចាស់នឹងសាងសង់ដូចគ្នាវិញសម្រាប់ជននោះនៅក្នុងឋានសួគ៌”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកចូលម៉ាស្ជិត ចូរឲ្យគេសឡាតពីររ៉ក្អាត់សិនមុននឹងអង្គុយចុះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ពិតណាស់ណាពី ﷺ កាលណាលោកសឡាតស៊ូពុសរួច លោកអង្គុយនៅកន្លែងសឡាតរបស់លោក រហូតដល់ថ្ងៃរះខ្ពស់។ គាត់បាននិយាយថា៖ លោកមិនក្រោកចេញពីកន្លែងដែលលោកសឡាតស៊ូពុស ឬសឡាតពេលព្រឹកឡើយ រហូតដល់ថ្ងៃរះ។ នៅពេលថ្ងៃរះ លោកក្រោកឡើង។ ហើយពួកគេ(សហាហ្ពាត់)ធ្លាប់និយាយគ្នាដោយលើកយករឿងរ៉ាវនៃសម័យកាលជើហ៊ីលីយ៉ះមកនិយាយ។ ពេលនោះ ពួកគេនាំគ្នាហើយ ហើយលោកវិញ គឺញញឹម។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
ពិតណាស់ អ៊ុមមូសាឡាម៉ះ បានរៀបរាប់ប្រាប់រ៉ស៊ូលុលឡោះ ﷺ អំពីវិហារគ្រឹស្ទានមួយដែលនាងបានឃើញនៅប្រទេសអេត្យូពីដែលគេហៅថា ម៉ារីយ៉ះ។ នាងបានរៀបរាប់ប្រាប់លោកអំពីរូបភាពដែលនាងបានឃើញនៅក្នុងវិហារនោះ។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពួកគេជាក្រុមមនុស្សដែលនៅពេលណាខ្ញុំបម្រើរបស់អល់ឡោះដ៏ល្អម្នាក់ ឬបុរសដ៏ល្អម្នាក់ក្នុងចំណោមពួកគេស្លាប់ទៅ គឺពួកគេសង់វិហារនៅលើផ្នូររបស់គាត់ និងគូររូបភាពទាំងនោះនៅក្នុងវិហារ។ ពួកទាំងនោះ គឺជាមនុស្សដ៏អាក្រក់បំផុតនៅចំពោះអល់ឡោះជាម្ចាស់”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម