Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

49 នៃ 839 កាត

លុបតម្រង
“ជាការពិតណាស់ កាលណាម្នាក់ៗនៃពួកអ្នកស្លាប់ គឺគេបង្ហាញឲ្យជននោះបានឃើញកន្លែងរបស់ខ្លួនទាំងពេលព្រឹក និងពេលល្ងាច។ ប្រសិនបើជននោះស្ថិតក្នុងចំណោមអ្នកឋានសួគ៌ នោះគេនឹងស្ថិតក្នុងចំណោមអ្នកឋានសួគ៌។ ប្រសិនបើជននោះស្ថិតក្នុងចំណោមអ្នកឋាននរក នោះគេនឹងស្ថិតក្នុងចំណោមអ្នកឋាននរក។ ហើយមានគេនិយាយថា៖ នេះជាកន្លែងរបស់អ្នក រហូតដល់អ្នកត្រូវបានអល់ឡោះជាម្ចាស់បង្កើតឲ្យរស់ឡើងវិញនាថ្ងៃបរលោក”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“(នៅថ្ងៃបរលោក)គេនាំយកសេចក្តីស្លាប់មកដែលវាមានរូបរាងប្រៀបដូចជាសត្វចៀមដែលមានពណ៌សលាយខ្មៅ។ នៅពេលនោះ មានគេប្រកាសថា៖ ឱអ្នកឋានសួគ៌។ ពេលនោះ អ្នកឋានសួគ៌ក៏បានងាកខ្លួនសម្លឹងមើល។ គេបានសួរថា៖ តើពួកអ្នកស្គាល់វាដែរឬទេ? ពួកគេឆ្លើយថា៖ បាទស្គាល់។ វាជាសេចក្តីស្លាប់។ ហើយពួកគេគ្រប់គ្នាសុទ្ធតែបានឃើញវា។ ក្រោយមក មានគេប្រកាសទៀតថា៖ ឱអ្នកឋាននរក។ ពេលនោះ អ្នកឋាននរកក៏បានងាកខ្លួនសម្លឹងមើល។ គេបានសួរថា៖ តើពួកអ្នកស្គាល់វាដែរឬទេ? ពួកគេឆ្លើយថា៖ បាទស្គាល់។ វាជាសេចក្តីស្លាប់។ ហើយពួកគេគ្រប់គ្នាសុទ្ធតែបានឃើញវា។ ពេលនោះ សេចក្តីស្លាប់ក៏ត្រូវបានគេសំឡេះ។ ក្រោយមក គេក៏ប្រកាសទៀតថា៖ ឱអ្នកឋានសួគ៌! (ពួកអ្នក)រស់នៅជាអមតៈចុះ គ្មានសេចក្តីស្លាប់ទៀតឡើយ។ ឱអ្នកឋាននរក! (ពួកអ្នក)រស់នៅជាអមតៈចុះ គ្មានសេចក្តីស្លាប់ទៀតឡើយ។ បន្ទាប់ រ៉ស៊ូលុលឡោះបានសូត្រថា៖ “ចូរអ្នក(មូហាំម៉ាត់)ដាស់តឿនព្រមានពួកគេនូវថ្ងៃសោកស្ដាយ(ថ្ងៃបរលោក) នៅពេលដែលការកាត់ក្ដីត្រូវបានគេសមេ្រច ខណៈដែលពួកគេស្ថិតក្នុងភាពព្រងើយកន្ដើយ”។ (ម៉ារយ៉ាំ៖៣៩)។ ពួកដែលស្ថិតក្នុងភាពព្រងើយកន្តើយទាំងនោះ គឺពួកដែលរស់នៅដើម្បីតែលោកិយ។ “ហើយពួកគេគ្មានជំនឿឡើយ”។ (ម៉ារយ៉ាំ៖៣៩)។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“តើពួកអ្នកចង់ឲ្យខ្ញុំប្រាប់អំពីអ្នកឋានសួគ៌ដែរឬទេ? គឺមនុស្សទន់ខ្សោយគ្រប់រូបដែលត្រូវបានគេមើលងាយ។ ប្រសិនបើគេស្បថចំពោះអល់ឡោះ នោះទ្រង់ប្រាកដជានឹងទទួលយក។ តើពួកអ្នកចង់ឲ្យខ្ញុំប្រាប់អំពីអ្នកឋាននរកដែរឬទេ? ពួកគេគឺជាមនុស្សដែលឃោរឃៅ លោភលន់ និងក្រអឺតក្រទម”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅថ្ងៃបរលោក ព្រះអាទិត្យនឹងត្រូវគេបន្ទាបមកនៅជិតភាវៈ(ម៉ាខ្លូក)ទាំងឡាយ រហូតដល់ចម្ងាយប្រហែលមួយម៉ាយល៍”។ ស៊ូឡែម ពិន អាមៀរ បាននិយាយថា៖ សូមស្បថនឹងអល់ឡោះ! ខ្ញុំមិនដឹងទេថា តើពាក្យ “ម៉ាយល៍” មានន័យដូចម្តេច? តើសំដៅលើខ្នាតចម្ងាយ "ម៉ាយល៍" ឬសំដៅលើឈើម៉ាយល៍ដែលគេប្រើសម្រាប់លាបម្សៅភ្នែក។ ណាពី ﷺ បានបន្ដថា៖ “មនុស្សស្ថិតនៅក្នុងញើសអាស្រ័យទៅតាមកម្រិតនៃទង្វើរបស់ខ្លួន។ អ្នកខ្លះស្ថិតនៅក្នុងញើសត្រឹមភ្នែកគោល។ ខ្លះស្ថិតនៅក្នុងញើសត្រឹមជង្គង់។ ខ្លះស្ថិតនៅក្នុងញើសត្រឹមចងេ្កះ និងខ្លះទៀតខ្លះត្រូវលិចលង់នៅក្នុងញើស”។ គាត់បាននិយាយថា៖ ហើយរ៉ស៊ូលុលឡោះ ﷺ បានចង្អុលទៅកាន់មាត់របស់លោក។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ពិតប្រាកដណាស់ អ្នកដែលមានឋានៈទាបជាងគេបំផុតនៅក្នុងឋានសួគ៌ក្នុងចំណោមពួកអ្នក គឺអ្នកដែលអល់ឡោះមានបន្ទូលទៅកាន់ជននោះថា៖ ចូរអ្នកប្រាថ្នាចុះ។ ពេលនោះ ជននោះក៏ប៉ងប្រាថ្នាហើយ ប៉ងប្រាថ្នាទៀត។ បន្ទាប់មក ទ្រង់បានសួរថា៖ តើអ្នកបានប៉ងប្រាថ្នាហើយឬនៅ? គេឆ្លើយថា៖ បាទ។ ពេលនោះ អល់ឡោះបានមានបន្ទូលទៅកាន់ជននោះថា៖ ជាការពិតណាស់ អ្នកនឹងទទួលបានអ្វីដែលអ្នកប៉ងប្រាថ្នា ហើយនិងទទួលបានដូចគ្នានេះពីលើថែមទៀត”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ថ្ងៃបរលោកនឹងមិនកើតឡើងឡើយ រហូតទាល់តែដុំថ្មដែលពួកយូដាលាក់ខ្លួននៅពីក្រោយវានិយាយថា៖ ឱអ្នកមូស្លីម! នេះជាពួកយូដាដែលលាក់ពួនពីក្រោយខ្ញុំ។ សូមអ្នកសម្លាប់គេទៅ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
(មានពេលមួយ)ពួកយើងនៅជាមួយនឹងណាពី ﷺ ។ ខណៈនោះ លោកបានសម្លឹងមើលទៅកាន់ព្រះចន្ទនាពេលយប់(ពោលគឺ យប់ពេញបូណ៌មី) ហើយបានមានប្រសាសន៍ថា៖ “ជាការពិតណាស់ ពួកអ្នកពិតជានឹងបានឃើញព្រះជាម្ចាស់របស់ពួកអ្នកដូចដែលពួកអ្នកឃើញព្រះចន្ទនេះដូច្នោះដែរដោយពួកអ្នកនឹងមិនប្រជ្រៀតគ្នាដើម្បីមើលទ្រង់ឡើយ។ ហេតុនេះ ប្រសិនបើពួកអ្នកមានលទ្ធភាពថែរក្សាសឡាតមុនពេលថ្ងៃរះ និងមុនពេលថ្ងៃលិចកុំឲ្យបាត់បង់នោះ ចូរពួកអ្នកធ្វើចុះ”។ បន្ទាប់មក លោកបានសូត្រ៖ ﴿ وَسَبِّحْ بِحَمْدِ رَبِّكَ قَبْلَ طُلُوعِ الشَّمْسِ وَقَبْلَ الْغُرُوبِ﴾ [سورة ق(39)] “ហើយចូរអ្នកលើកតម្កើងដោយការសរសើរចំពោះព្រះជាម្ចាស់របស់អ្នកមុននឹងថ្ងៃរះ និងមុនថ្ងៃលិច”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ម្ចាស់កម្មសិទ្ធិមាស ឬប្រាក់គ្រប់រូបដែលមិនបំពេញតាមកាតព្វកិច្ចរបស់វា នៅថ្ងៃបរលោកគេនឹងក្រាលកម្រាលជាច្រើនអំពីភ្លើងសម្រាប់ជននោះ ដោយគេយកកម្រាលនោះទៅដុតក្នុងនរក រួចយកវាមកអ៊ុតលើចំហៀងខ្លួន ថ្ងាស់ និងខ្នងរបស់ជននោះ។ រាល់ពេលដែលវាត្រជាក់ គេនឹងដុតវាម្តងទៀតនៅថ្ងៃមួយដែលមានរយៈពេលស្មើនឹង៥០ពាន់ឆ្នាំ រហូតដល់គេកាត់សេចក្ដីរវាងខ្ញុំបម្រើទាំងឡាយ។ នៅពេលនោះ គេនឹងឃើញផ្លូវរបស់ខ្លួន ឬមួយទៅកាន់ឋានសួគ៌ ឬមួយទៅកាន់ឋាននរក”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម