Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

37 នៃ 839 កាត

លុបតម្រង
“ប្រាកដណាស់ ខ្ញុំនៅឯស្រះដើម្បីមើលថា តើនរណានឹងមករកខ្ញុំក្នុងចំណោមអ្នករាល់គ្នា។ ទោះយ៉ាងណាក៏ដោយ មានមនុស្សមួយចំនួនដែលនៅឆ្ងាយពីខ្ញុំ ដូច្នេះខ្ញុំមានប្រសាសន៍ថា៖ បរពិត្រព្រះជាម្ចាស់របស់ខ្ញុំ! ពួកគេជាក្រុមរបស់ខ្ញុំ ជាប្រជាជាតិរបស់ខ្ញុំ។ រួចក៏មានគេនិយាយថា៖ តើអ្នកដឹងថាគេធ្វើអ្វីបន្ទាប់ពីអ្នកទេ? ដោយអល់ឡោះ ពួកគេតែងតែវិលត្រលប់ក្រោយ និងចេញពីសាសនារបស់ពួកគេ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ឱពីឡាល! សូមអ្នកប្រាប់ខ្ញុំពីទង្វើមួយដែលអ្នកបានសាងនៅក្នុងសាសនាអ៊ីស្លាមដែលអ្នកសង្ឃឹមបំផុតចំពោះវា ព្រោះខ្ញុំបានឮសំឡេងស្បែកជើងរបស់អ្នកនៅខាងមុខខ្ញុំក្នុងឋានសួគ៌”។ គាត់បានឆ្លើយថា៖ ខ្ញុំមិនបានសាងទង្វើណាមួយដែលជាទីសង្ឃឹមបំផុតសម្រាប់ខ្ញុំ ក្រៅពីរាល់ពេលដែលខ្ញុំយកវូហ្ទុ មិនថាពេលយប់ ឬពេលថ្ងៃ ខ្ញុំតែងសឡាតនឹងវូហ្ទុនោះនូវអ្វីដែលគេបានកត់ត្រាឲ្យខ្ញុំសឡាតនោះឡើយ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
អាណាស ពិន ម៉ាលិក رضي الله عنه បាននិយាយប្រាប់ពួកយើងថា៖ ពិតណាស់ មានបុរសម្នាក់បានសួរថា៖ ឱណាពីរបស់អល់ឡោះ! តើគេប្រមូលផ្តុំអ្នកគ្មានជំនឿ(នៅថ្ងៃបរលោក)ឲ្យដើរនឹងមុខយ៉ាងដូចម្តេចទៅ? លោកបានមានប្រសាសន៍ថា៖ “តើពុំមែនទេឬ អ្នកដែលឲ្យរូបគេដើរនឹងជើងទាំងពីរនៅក្នុងលោកិយ ក៏ជាអ្នកដែលមានសមត្ថភាពអាចឲ្យរូបគេដើរនឹងមុខរបស់ខ្លួននៅថ្ងៃបរលោកនោះ”? កតាហ្ទះបាននិយាយថា៖ ពិតមែនហើយ ដោយសារមហាខ្លាំងពូកែនៃព្រះអម្ចាស់របស់យើង។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ណាពី ﷺ លោកបានដើរកាត់ផ្នូរពីរ។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ គេទាំងពីរពិតជាកំពុងត្រូវបានគេដាក់ទណ្ឌកម្ម ហើយគេទាំងពីរមិនមែនត្រូវគេដាក់ទណ្ឌកម្មដោយសារតែរឿងធំដុំអ្វីឡើយ។ ម្នាក់ក្នុងចំណោមគេទាំងពីរ គឺមិនបានការពារខ្លួនពេលបត់ជើងតូច។ ចំណែកឯម្នាក់ទៀត គឺតែងដើរនិយាយចាក់រុកគេ”។ ក្រោយមក លោកបានយកធាងល្មើស្រស់មួយ រួចពុះវាជាពីរ ហើយដោតនៅលើផ្នូរនីមួយៗ។ ពួកគេបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! ហេតុអ្វីបានជាលោកធ្វើបែបនេះ? លោកឆ្លើយថា៖ “សង្ឃឹមថា គេនឹងបន្ធូរបន្ថយទណ្ឌកម្មដល់ពួកគេទាំងពីរ ដរាបណាធាងល្មើទាំងពីរនេះមិនទាន់ស្ងួត”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើអ្វីទៅជាភាជន៍ស្រះទឹក(របស់លោក)? លោកបានមានប្រសាសន៍ថា៖ “សូមស្បថនឹងអ្នកដែលជីវិតរបស់មូហាំម៉ាត់ស្ថិតក្នុងកណ្តាប់ដៃរបស់ទ្រង់! ភាជន៍របស់វា គឺពិតជាមានចំនួនច្រើនជាងផ្កាយ និងភពដែលមាននៅលើមេឃដែលភ្លឺចែងចាំងក្នុងរាត្រីដែលគ្មានពពកបាំង ជាភាជន៍សួគ៌ា។ ជនណាដែលបានផឹកអំពីស្រះទឹកនោះ គឺគេនឹងបាត់ស្រេក(ជារៀងរហូត)។ ទទឹងរបស់វា(មានប្រវែង)ស្មើនឹងបណ្តោយរបស់វា គឺស្មើនឹង(ចម្ងាយ)រវាងទីក្រុងអាំម៉ាន រហូតដល់ទីក្រុងអៃឡះ។ ទឹករបស់វាសជាងទឹកដោះគោ ហើយផ្អែមជាងទឹកឃ្មុំ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“បញ្ហាដំបូងបង្អស់ដែលនឹងត្រូវគេកាត់ក្តីរវាងមនុស្សនៅថ្ងៃបរលោក គឺទាក់ទងនឹងឈាម(ជីវិត)”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ជនណាដែលទន្ទេញចាំដប់អាយ៉ាត់ដំបូងនៃស៊ូរ៉ោះអាល់កះហ្វីនឹងត្រូវបានគេការពារពីហ្ជាច់ហ្ជាល”។ ចំណែកឯនៅក្នុងសេចក្តីរាយការណ៍មួយផ្សេងទៀត៖ “ដប់អាយ៉ាត់ចុងក្រោយនៃស៊ូរ៉ោះអាល់កះហ្វី”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ថ្ងៃបរលោកនឹងមិនកើតឡើងឡើយ លុះត្រាតែមានបុរសម្នាក់ដើរកាត់ផ្នូររបស់បុរសម្នាក់ទៀត ហើយនិយាយថា៖ ឱអនិច្ចា! ប្រសិនបើខ្ញុំស្ថិតនៅកន្លែងរបស់គេ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម