Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

18 នៃ 839 កាត

លុបតម្រង
“ប្រជាជាតិរបស់ខ្ញុំទាំងអស់នឹងបានចូលឋានសួគ៌ លើកលែងតែអ្នកដែលបដិសេធប៉ុណ្ណោះ”។ ពួកគេសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើអ្នកណាដែលបដិសេធ(មិនចង់ចូលឋានសួគ៌)នោះ? លោកបានឆ្លើយថា៖ “អ្នកដែលប្រតិបត្តិតាមខ្ញុំនឹងបានចូលឋានសួគ៌។ រីឯអ្នកដែលមិនប្រតិបត្តិតាមខ្ញុំ គេពិតជាបានបដិសេធ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី
គេបានបញ្ចុះ(វ៉ាហ៊ី)ឲ្យរ៉ស៊ូលុលឡោះ ﷺ ក្នុងពេលដែលលោកមានអាយុសែសិបឆ្នាំ។ បន្ទាប់មក លោកបានរស់នៅក្រុងម៉ាក្កះរយៈពេលដប់បីឆ្នាំ។ ក្រោយមក គេបានបង្គាប់ប្រើលោកឲ្យធ្វើចំណាកស្រុក(ហ៊ិជ្ជរ៉ោះ) ហើយលោកក៏បានធ្វើចំណាកស្រុកទៅកាន់ក្រុងម៉ាទីណះ។ លោកបានរស់នៅក្រុងម៉ាទីណះរយៈពេលដប់ឆ្នាំ។ ក្រោយមក លោកក៏ទទួលមរណភាព ﷺ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“គេបានផ្តល់ឲ្យខ្ញុំនូវប្រាំប្រការដែលគេមិនធ្លាប់បានផ្តល់វាដល់នរណាម្នាក់មុនខ្ញុំឡើយ៖ គេជួយខ្ញុំឲ្យមានជ័យជម្នះដោយការភ័យខ្លាច(របស់សត្រូវ)ក្នុងរយៈចម្ងាយដើរមួយខែ, គេបានចាត់ទុកផែនដីសម្រាប់ខ្ញុំជាម៉ាស្ជិត និងជាភាពជ្រះស្អាត។ ហេតុនេះ បុរសណាក៏ដោយក្នុងចំណោមប្រជាជាតិរបស់ខ្ញុំដែលដល់ពេលសឡាត ចូរឲ្យគេសឡាតចុះ(ទោះនៅកន្លែងណាក៏ដោយ), គេបានអនុញ្ញាតឲ្យខ្ញុំនូវទ្រព្យជ័យភណ្ឌ ខណៈដែលវាមិនត្រូវបានអនុញ្ញាតឲ្យនរណាម្នាក់មុនខ្ញុំឡើយ, គេបានផ្តល់ឲ្យខ្ញុំនូវសិទ្ធិនូវអន្តរាគមន៍(នាថ្ងៃបរលោក) ហើយណាពីគ្រប់រូបត្រូវបានគេតែងតាំងទៅកាន់ក្រុមរបស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែខ្ញុំវិញត្រូវបានគេតែងតាំងទៅកាន់មនុស្សទូទៅ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“សូមស្បថនឹងអ្នកដែលជីវិតរបស់មូហាំម៉ាត់ស្ថិតនៅក្នុងដៃរបស់ទ្រង់ថា គ្មាននរណាម្នាក់នៃប្រជាជាតិនេះ មិនថាយូដាក្តី មិនថាគ្រឹស្ទានក្តីដែលបានឮអំពីខ្ញុំ ហើយរូបគេស្លាប់ទៅដោយមិនមានជំនឿលើអ្វីដែលខ្ញុំត្រូវបានគេបញ្ជូនមកជាមួយទេនោះ លើកលែងតែរូបគេនឹងស្ថិតក្នុងចំណោមពួកឋាននរក”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“គេស្ថាបនាអ៊ីស្លាមលើមូលដ្ឋានគ្រឹះប្រាំគឺ៖ ធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ ហើយមូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ ប្រតិបត្ដិសឡាត បរិច្ចាគហ្សាកាត់ ធ្វើធម្មយាត្រាហាជ្ជី និងបួសខែរ៉ម៉ាហ្ទន”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“សូមស្បថនឹងអ្នកដែលជីវិតរបស់ខ្ញុំស្ថិតនៅក្នុងកណ្តាប់ដៃទ្រង់! ពេលវេលាដែលកូនប្រុសរបស់ម៉ារយ៉ាំ(ណាពីអ៊ីសា)នឹងចុះមកក្នុងចំណោមពួកអ្នកក្នុងនាមជាអ្នកកាត់សេចក្តីដ៏យុត្តិធម៌ គឺជិតមកដល់ហើយ។ ហើយគាត់នឹងបំបាក់ឈើឆ្កាង សម្លាប់សត្វជ្រូក លុបបំបាត់ការបង់ពន្ធ ហើយទ្រព្យសម្បត្តិនឹងសម្បូរហូរហៀរ រហូតដល់គ្មាននរណាម្នាក់នឹងទទួលយកវាទៀតឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“អ្វីដែលខ្ញុំហាមឃាត់ពួកអ្នក ចូរពួកអ្នកចៀសវាងអំពីវា។ ហើយអ្វីដែលខ្ញុំបង្គាប់ប្រើពួកអ្នក ចូរពួកអ្នកធ្វើវាទៅតាមលទ្ធភាពរបស់ពួកអ្នក។ តាមពិត អ្នកជំនាន់មុនពួកអ្នកបានវិនាសអន្តរាយដោយសារតែការសួរដេញដោលច្រើនរបស់ពួកគេ(ចំពោះអ្វីដែលគ្មានប្រយោជន៍) ហើយនិងការដែលពួកគេធ្វើខុសនឹងបទបញ្ជាណាពីទាំងឡាយរបស់ពួកគេ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“គ្រប់ណាពីទាំងអស់ គឺអល់ឡោះជាម្ចាស់ទ្រង់បានប្រទានឲ្យនូវអច្ឆរិយភាពដើម្បីឱ្យមនុស្សមានជំនឿលើពួកលោក។ តាមពិត អ្វីដែលគេបានផ្តល់ឲ្យខ្ញុំ គឺគម្ពីរគួរអានដែលអល់ឡោះជាម្ចាស់ទ្រង់បានផ្តល់ជាវ៉ាហ៊ីមកកាន់ខ្ញុំ ហើយខ្ញុំសង្ឃឹមថា រូបខ្ញុំនឹងមានអ្នកដើរតាមច្រើនជាងគេបង្អស់នាថ្ងៃបរលោក”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម