Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

67 នៃ 839 កាត

លុបតម្រង
“ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់ពួកអ្នកមិនឱ្យស្បថនឹងដូនតារបស់ខ្លួនឡើយ”។ អ៊ូមើរ បាននិយាយថា៖ សូមស្បថនឹងអល់ឡោះ! ខ្ញុំមិនដែលស្បថនឹងដូនតាឡើយចាប់តាំងពីខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានហាមឃាត់មក មិនថាដោយចេតនា មិនថាពាំនាំសម្តីពីអ្នកដទៃមក។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ជនណាដែលធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះជាម្ចាស់តែមួយគត់ គ្មានដៃគូសម្រាប់ទ្រង់ឡើយ ហើយពិតណាស់ មូហាំម៉ាត់ជាខ្ញុំបម្រើនិងជាអ្នកនាំសាររបស់ទ្រង់ ហើយអ៊ីសាជាខ្ញុំបម្រើនិងអ្នកនាំសាររបស់អល់ឡោះ និងជាពាក្យពេចន៍របស់ទ្រង់ដែលទ្រង់បានបញ្ជូនទៅកាន់ម៉ារយ៉ាំ ព្រមទាំងជាវិញ្ញាណមួយពីទ្រង់ ហើយពិតណាស់ ឋានសួគ៌មានពិត និងឋាននរកមានពិត នោះអល់ឡោះជាម្ចាស់នឹងបញ្ចូលជននោះទៅក្នុងឋានសួគ៌ទៅតាមទង្វើដែលគេបានសាង”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“អល់ឡោះជាម្ចាស់ដ៏មហាខ្ពង់ខ្ពស់ទ្រង់ចុះមកកាន់មេឃលោកិយនេះជារៀងរាល់យប់នៅពេលដែលសល់មួយភាគបីចុងក្រោយនៃយប់។ ទ្រង់មានបន្ទូលថា៖ តើមាននរណាដែលបួងសួងពីយើងទេ យើងនឹងឆ្លើយតបចំពោះគេ? តើមាននរណាដែលសុំចង់បានអ្វីមួយពីយើងទេ យើងនឹងផ្តល់ឲ្យគេ? តើមាននរណាដែលសុំអភ័យទោសពីយើងទេ យើងនឹងអភ័យទោសដល់គេ”?
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម