Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

4 នៃ 839 កាត

លុបតម្រង
អំពីណាពី ﷺ ថា៖ ពិតណាស់ នៅពេលដែលលោកចូលម៉ាស្ជិត លោកសូត្រថា៖ أعوذ بالله العظيم، وبوجهه الكريم، وسلطانه القديم، من الشيطان الرَّجِيم (ខ្ញុំសុំការការពារពីអល់ឡោះដ៏មហាធំធេង និងតាមរយៈវង់ភ័ក្រ្តដ៏ឧត្តុង្គឧត្តមនិងអំណាចដ៏អមតៈរបស់ទ្រង់ពីស្ហៃតនដែលត្រូវបានគេដាក់បណ្តាសា)"។ គេបានសួរថា៖ តែប៉ុណ្ណឹងទេឬ? ខ្ញុំបានឆ្លើយថា៖ បាទ។ គាត់បានបន្តថា៖ នៅពេលដែលគេសូត្របែបនេះ ស្ហៃតននឹងនិយាយថា៖ រូបគេត្រូវបានគេការពារពីខ្ញុំពេញមួយថ្ងៃ។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ
មានបុរសម្នាក់បានមករកព្យាការី ﷺ ហើយបាននិយាយថា៖ ឱរ៉សូលុលឡោះ មានម្នាក់ក្នុងចំណោមពួកយើងដែលរកឃើញនៅក្នុងខ្លួនគេ - សញ្ញាអ្វីមួយ- ហើយគេចង់ឱ្យវាក្លាយទៅជាផេះ(ទុកក្នុងចិត្ត)ជាជាងនិយាយវាចេញមក។ បន្ទាប់មក រ៉សូលុលឡោះ បានពោលថា៖ "អល់ឡហ៊ូអឹកពើរ អល់ឡហ៊ូអឹកពើរ។ ការសរសើរទាំងអស់គឺសម្រាប់តែអល់ឡោះដែលបានកាត់បន្ថយល្បិចកលរបស់ស្ហៃតនឱ្យនៅគ្រាន់តែជាការខ្សឹបខ្សៀវ"។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ និងអាន់ណាសាអ៊ីនៅក្នុងសៀវភៅ"អាល់គុបរ៉"
“ចូរពួកអ្នកកុំនិយាយថា៖ អ្វីដែលអល់ឡោះមានចេតនា និងបុគ្គលនោះមានចេតនា(វានឹងកើតឡើង)។ ក៏ប៉ុន្តែពួកអ្នកត្រូវនិយាយថា៖ អ្វីដែលអល់ឡោះមានចេតនា(វានឹងកើតឡើង)។ បន្ទាប់មក ទើបបុគ្គលនោះមានចេតនា”។
ហាទីស្ហសហេសដោយការប្រមូលផ្តុំសេចក្តីរាយការណ៍ជាច្រើនមកបញ្ជាក់ រាយការណ៍ដោយ អាពូហ្ទាវូទ និងអាន់ណាសាអ៊ីក្នុងសៀវភៅ"អាល់គុបរ៉" ហើយនិងអះម៉ាត់
“អ្នកដែលមានក្តីមេត្តាទាំងឡាយនឹងត្រូវបានម្ចាស់ដ៏មហាសប្បុរសមានក្តីមេត្តាចំពោះពួកគេ។ ចូរពួកអ្នកមានក្តីមេត្តាចំពោះអ្នកដែលនៅលើផែនដី នោះអ្នកដែលនៅលើមេឃនឹងមានក្តីមេត្តាចំពោះពួកអ្នកវិញ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអះម៉ាត់