Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

16 នៃ 839 កាត

លុបតម្រង
សហាហ្ពាត់ណាពី ﷺ ដែលដែលបានបង្រៀនយើងនូវគម្ពីរគួរអានបាននិយាយប្រាប់ពួកយើងថា ជាការពិតណាស់ ពួកគាត់រៀនសូត្រគម្ពីរគួរអានពីរ៉ស៊ូលុលឡោះ ﷺ ចំនួនដប់អាយ៉ាត់ ហើយពួកគាត់មិនរៀនដប់អាយ៉ាត់ផ្សេងទៀតឡើយ លុះត្រាតែពួកគាត់យល់ដឹង និងបានអនុវត្តនូវអ្វីដែលមានក្នុងអាយ៉ាត់ទាំងនោះសិន។ ពួកគាត់និយាយថា៖ ពួកយើងសិក្សាទាំងចំណេះដឹង និងការអនុវត្ត។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អះម៉ាត់
ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើនរណាដែលខ្ញុំត្រូវធ្វើល្អជាមួយជាងគេ? លោកបានឆ្លើយថា៖ “គឺម្តាយរបស់អ្នក។ បន្ទាប់មក គឺម្តាយរបស់អ្នក។ បន្ទាប់មក គឺម្តាយរបស់អ្នក។ បន្ទាប់មក គឺឪពុករបស់អ្នក។ បន្ទាប់មកទៀត គឺអ្នកដែលជាប់សាច់ញាតិជិតជាងគេជាបន្តបន្ទាប់”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអះម៉ាត់
“អ្នកមានជំនឿដែលមានជំនឿពេញលេញជាងគេ គឺអ្នកដែលមានសីលធម៌ល្អជាងគេ។ ហើយអ្នកដែលល្អជាងគេបំផុតក្នុងចំណោមពួកអ្នក គឺអ្នកដែលធ្វើល្អជាងគេបំផុតទៅចំពោះនារីរបស់ខ្លួន”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអះម៉ាត់
“ឧត្ដមភាពនៃអ្នកមានចំណេះដឹងទៅលើអ្នកដែលគោរពសក្ការៈ គឺដូចជាឧត្ដមភាពរបស់ខ្ញុំលើអ្នកដែលទាបជាងគេបំផុតនៃពួកអ្នក”។ បន្ទាប់មក រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍បន្ដថា៖ “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ បណ្ដាម៉ាឡាអ៊ីកាត់របស់ទ្រង់ អ្នកនៅលើមេឃនិងផែនដី សូម្បីតែស្រមោចនៅក្នុងរន្ធរបស់វា និងសូម្បីតែត្រី គឺពិតជាប្រសិទ្ធិពរចំពោះអ្នកដែលបង្រៀនប្រការល្អដល់មនុស្សលោក”។
ហាទីស្ហហាសាន់ដោយផ្អែកលើហាទីស្ហផ្សេងទៀត រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី
“ចូរអ្នកកោតខ្លាចអល់ឡោះទោះបីជាអ្នកស្ថិតនៅទីណាក៏ដោយ។ ចូរអ្នកធ្វើអំពើល្អបន្ទាប់ពីធ្វើអំពើអាក្រក់រួចដើម្បីលុបលាងនូវអំពើអាក្រក់នោះ។ ហើយចូរអ្នកប្រាស្រ័យទាក់ទងជាមួយមនុស្សដោយសីលធម៌ល្អ”។
អាត់តៀរមីហ្ស៊ីបាននិយាយថា៖ ហាទីស្ហហាសាន់ រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី
“ចូរពួកអ្នកកុំចាត់ទុកផ្ទះរបស់ពួកអ្នកជាផ្នូរ ហើយចូរពួកអ្នកកុំយកផ្នូររបស់ខ្ញុំធ្វើជាកន្លែងធ្វើបុណ្យ។ ប៉ុន្ដែចូរពួកអ្នកសឡាវ៉ាតមកចំពោះខ្ញុំចុះ ព្រោះការសឡាវ៉ាតរបស់ពួកអ្នកនឹងមកដល់ខ្ញុំ ទោះជាពួកអ្នកស្ថិតនៅទីណាក៏ដោយ”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ
“គ្មានអ្វីមួយដែលឧត្តុង្គឧត្តមចំពោះអល់ឡោះជាម្ចាស់ជាងការបួងសួងឡើយ”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
“តាមពិត រូបខ្ញុំត្រូវបានចាត់តាំងមកដើម្បីបំពេញនូវសីលធម៌ដ៏ល្អប្រពៃ”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាល់ពូខរី ក្នុងសៀវភៅ អាល់អាហ្ទាប់ អាល់មុហ្វរ៉ត់, អះម៉ាត់ និងអាល់ពៃហាគី