Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

36 នៃ 839 កាត

លុបតម្រង
“ប្រសិនបើពួកអ្នកប្រគល់ការទុកចិត្តលើអល់ឡោះយ៉ាងពិតប្រាកដនោះ ទ្រង់ប្រាកដជានឹងប្រទានលាភសក្ការៈដល់ពួកអ្នក ដូចដែលទ្រង់ប្រទានលាភសក្ការៈដល់សត្វបក្សាបក្សីទាំងឡាយដូច្នោះដែរ។ ពួកវាចេញពីសំបុកនៅពេលព្រឹកដោយពោះទទេ ហើយវិលត្រឡប់មកវិញនៅពេលល្ងាចដោយអាហារពេញពោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អ៊ីម៉ាំអះម៉ាត់ អាត់តៀរមីហ្ស៊ី អាន់ណាសាអ៊ី អ៊ិពនូម៉ាហ្ជះ អ៊ិពនូហ៊ិពហ្ពាននៅក្នុងសៀវភៅសហេសរបស់គាត់ ហើយនិងអាល់ហាគិម
“អំពើល្អ គឺសីលធម៌ល្អ។ ចំណែកឯអំពើបាប គឺអ្វីដែលធ្វើឲ្យចិត្ដរបស់អ្នកអល់អែក ហើយមិនចង់ឲ្យអ្នកដទៃដឹង”។
ហាទីស្ហសហេស ហាទីសទី១៖ រាយការណ៍ដោយ មូស្លីម ហើយហាទីសទី២៖ រាយការណ៍ដោយ អះម៉ាត់ និងអាត់ទើរីមី។
“ចូរឲ្យអណ្ដាតរបស់អ្នកសើមជាប់ជានិច្ចដោយការរលឹកទៅចំពោះអល់ឡោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អះម៉ាត់ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអ៊ិពនូហ៊ិពហ្ពាន
“ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកផ្សព្វផ្សាយសាឡាម ផ្តល់ចំណីអាហារ ផ្សារភ្ជាប់ទំនាក់ទំនងសាច់ញាតិ និងប្រតិបត្តិសឡាតនៅពេលយប់ខណៈពេលដែលមនុស្សម្នាកំពុងគេងលក់ នោះពួកអ្នកនឹងបានចូលឋានសួគ៌ដោយសុវត្ថិភាព”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
“តើពួកអ្នកចង់ឲ្យខ្ញុំប្រាប់ពួកអ្នកពីទង្វើដ៏ល្អបំផុតរបស់ពួកអ្នក ស្អាតស្អំបំផុតនៅចំពោះម្ចាស់របស់ពួកអ្នក លើកឋានៈរបស់ពួកអ្នកឲ្យខ្ពស់ខ្ពស់បំផុត ហើយល្អជាងការបរិច្ចាគមាសប្រាក់ និងល្អជាងការដែលពួកអ្នកជួបសត្រូវរបស់ពួកអ្នក ពួកអ្នកសម្លាប់ពួកគេ ហើយពួកគេសម្លាប់ពួកអ្នកវិញដែរឬទេ”? ពួកគេបានឆ្លើយថា៖ ពិតមែនហើយ។ លោកបានមានប្រសាសន៍ថា៖ “គឺការហ្ស៊ីកៀរ(រលឹក)ទៅចំពោះអល់ឡោះជាម្ចាស់”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
“នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកបានទៅដល់កន្លែងជួបជុំណាមួយនោះ ចូរឲ្យគេឲ្យសាឡាម។ ហើយនៅពេលគេចង់ក្រោកចេញ ចូរឲ្យគេឲ្យសាឡាម។ ហើយការឲ្យសាឡាមលើកទីមួយ មិនមែនល្អជាងពេលចុងក្រោយឡើយ”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ីនៅក្នុងសៀវភៅ"អាល់គុបរ៉" ហើយនិងអះម៉ាត់
“ជនណាការពារកិត្ដិយសបងប្អូនរបស់ខ្លួន អល់ឡោះជាម្ចាស់នឹងការពារមុខរបស់គេពីឋាននរកនៅថ្ងៃបរលោក”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអះម៉ាត់
កាលណារ៉ស៊ូលុលឡោះ ﷺ លោកកណ្តាស់ គឺលោកតែងដាក់ដៃរបស់លោក(ឬសម្លៀកបំពាក់របស់លោក)ខ្ទប់មាត់ ហើយបង្អន់សំឡេង(ឬបន្ថយសំឡេង)នៃការកណ្តាស់នោះ។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអះម៉ាត់