Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

4 នៃ 839 កាត

លុបតម្រង
ពិតណាស់គាត់តឹកពៀរនៅក្នុងគ្រប់សឡាតទាំងអស់ ទាំងសឡាតដែលជាកាតព្វកិច្ច(សឡាតហ្វើរទូ) ទាំងសឡាតដែលមិនមែនជាកាតព្វកិច្ច(សឡាតស៊ូណិត) ទាំងក្នុងខែរ៉ម៉ាហ្ទន ទាំងក្រៅពីខែរ៉ម៉ាហ្ទន ដោយគាត់តឹកពៀរនៅពេលឈរ(ចាប់ផ្តើមសឡាត) ក្រោយមក គាត់តឹកពៀរនៅពេលឱនរូកុ។ បន្ទាប់មក គាត់សូត្រថា៖ “سَمِعَ اللهُ لِمَنْ حَمِدَهُ” រួចសូត្រថា៖ “رَبَّنَا وَلَكَ الْحَمْدُ” មុននឹងគាត់ស៊ូជោត។ បន្ទាប់មកទៀត គាត់សូត្រថា៖ “اللهُ أَكْبَرُ”នៅពេលដែលគាត់ចុះទៅស៊ូជោត។ ក្រោយមក គាត់តឹកពៀរនៅពេលដែលគាត់ងើបក្បាលពីស៊ូជោតវិញ។ ក្រោយមកទៀត គាត់តឹកពៀរ(ម្តងទៀត)នៅពេលដែលគាត់ស៊ូជោត(ជាលើកទីពីរ)។ បន្ទាប់មក គាត់តឹកពៀរនៅពេលដែលគាត់ងើបក្បាលពីស៊ូជោតវិញ។ បន្ទាប់មកទៀត គាត់តឹកពៀរនៅពេលដែលគាត់ក្រោកឈរឡើងពីការអង្គុយ(តះយិត)ក្នុងរ៉ក្អាត់ទីពីរ។ ហើយគាត់ធ្វើបែបនេះនៅរាល់រ៉ក្អាត់ទាំងអស់ រហូតដល់គាត់សឡាតរួចរាល់។ បន្ទាប់មក គាត់បាននិយាយនៅពេលដែលគាត់សឡាតរួចរាល់ថា៖ សូមស្បថនឹងអ្នកដែលជីវិតខ្ញុំស្ថិតក្នុងកណ្តាប់ដៃទ្រង់! ជាការពិតណាស់ ខ្ញុំពិតជាអ្នកដែលសឡាតស្រដៀងនឹងសឡាតរបស់រ៉ស៊ូលុលឡោះ ﷺ ជាងគេក្នុងចំណោមពួកអ្នក។ ពិតណាស់ នេះគឺជាការសឡាតរបស់លោក រហូតដល់លោកលាចាកលោកិយ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ បានចូលក្នុងម៉ាស្ជិត ហើយមានបុរសម្នាក់បានចូលមក រួចសឡាត។ បន្ទាប់មក បុរសនោះបានឲ្យសាឡាមទៅកាន់ណាពី ﷺ ។ លោកក៏បានតបសាឡាម ហើយបានមានប្រសាសន៍ថា៖ “ចូរអ្នកត្រឡប់ទៅសឡាតម្តងទៀត។ ពិតណាស់ អ្នកមិនទាន់បានសឡាតឡើយ”។ បុរសនោះក៏ត្រឡប់ទៅសឡាតម្តងទៀតដូចដែលគាត់បានសឡាត។ បន្ទាប់មក គាត់បានត្រឡប់មកវិញ រួចឲ្យសាឡាមទៅកាន់ណាពី ﷺ ។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកត្រឡប់ទៅសឡាតម្តងទៀត។ ពិតណាស់ អ្នកមិនទាន់បានសឡាតឡើយ”។ ករណីនេះបានកើតឡើងចំនួនបីដង។ ហេតុដូច្នេះ បុរសនោះក៏បាននិយាយថា៖ សូមស្បថនឹងអ្នកដែលបានតែងតាំងលោកមកដោយការពិត! ខ្ញុំមិនអាចធ្វើបានល្អជាងនេះទេ។ ហេតុនេះ សូមលោកបង្រៀនខ្ញុំផង។ ណាពី ﷺ បានមានប្រសាសន៍ថា៖ “នៅពេលអ្នកឈរដើម្បីសឡាត ចូរអ្នកតឹកពៀរ។ បន្ទាប់មក ចូរអ្នកសូត្រអ្វីដែលងាយស្រួលសម្រាប់អ្នកពីគម្ពីរគួរអាន។ បន្ទាប់មក ចូរអ្នករូកុ រហូតដល់អ្នកមានភាពនឹងនរក្នុងពេលរូកុនោះ។ បន្ទាប់មក ចូរអ្នកងើបឡើង រហូតដល់អ្នកឈរត្រង់ខ្លួន។ បន្ទាប់មក ចូរអ្នកស៊ូជោត រហូតដល់អ្នកមានភាពនឹងនរក្នុងពេលស៊ូជោតនោះ។ បន្ទាប់មកទៀត ចូរអ្នកងើបឡើង រហូតដល់អ្នកមានភាពនឹងនរក្នុងពេលអង្គុយ។ ហើយចូរអ្នកធ្វើបែបនេះក្នុងការសឡាតទាំងមូលរបស់អ្នក”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានសូត្រនៅក្នុងសឡាតពីររ៉ក្អាត់មុនសឡាតស៊ូពូសនឹងស៊ូរ៉ោះ៖ " قُلْ يَا أَيُّهَا الكَافِرُونَ " និង " قُلْ هُوَ اللهُ أَحَدٌ "។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ចោរដែលអាក្រក់បំផុត គឺចោរដែលលួចសឡាតរបស់ខ្លួន”។ គាត់បានសួរថា៖ តើគេលួចសឡាតរបស់គេយ៉ាងដូចម្តេច? លោកបានឆ្លើយថា៖ “គឺគេមិនបំពេញនូវការរូកុ និងស៊ូជោតបានពេញលក្ខណៈ”។
ហាទីស្ហសហេស រាយការណ៍ដោយ អ៊ិពនូហ៊ិបហ្ពាន