Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

6 នៃ 839 កាត

លុបតម្រង
“អ្នកអាហ្សានទាំងឡាយ គឺជាមនុស្សដែលមានកវែងជាងគេនៅថ្ងៃបរលោក”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ជនណាដែលសូត្រនៅពេលឮអ្នកអាហ្សានថា៖ أَشْهَدُ أَنْ لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، وَأَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ، رَضِيتُ بِاللهِ رَبًّا وَبِمُحَمَّدٍ رَسُولًا، وَبِالْإِسْلَامِ دِينًا (ខ្ញុំសូមធ្វើជាសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះជាម្ចាស់តែមួយគត់ គ្មានដៃគូសម្រាប់ទ្រង់ឡើយ ហើយពិតណាស់ មូហាំម៉ាត់ គឺជាខ្ញុំបម្រើ និងជាអ្នកនាំសាររបស់ទ្រង់។ ខ្ញុំពេញចិត្ដនឹងយកអល់ឡោះធ្វើជាម្ចាស់ មូហាំម៉ាត់ជាអ្នកនាំសារ និងអ៊ីស្លាមធ្វើជាសាសនា) នោះគេនឹងអភ័យទោសឲ្យជននោះនូវបាបកម្មរបស់គេ។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“នៅពេលពួកអ្នកឮការអាហ្សាន ចូរពួកអ្នកពោលដូចអ្វីដែលអ្នកអាហ្សានបានពោល”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“រាល់ចន្លោះរវាងការអាហ្សានទាំងពីរ គឺមានសឡាត។ រាល់ចន្លោះរវាងការអាហ្សានទាំងពីរ គឺមានសឡាត”។ បន្ទាប់មក លោកបានមានប្រសាសន៍នៅលើកទីបីថា៖ “សម្រាប់អ្នកដែលចង់”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“នៅពេលដែលអ្នកអាហ្សានសូត្រថា៖ الله أَكْبَرُ الله أَكْبَرُ ពេលនោះ ម្នាក់ៗនៃពួកអ្នកត្រូវសូត្រថា៖ الله أَكْبَرُ الله أَكْبَرُ ។ បន្ទាប់មក អ្នកអាហ្សានសូត្រថា៖ أَشْهَدُ أَنْ لاَ إِلَهَ إِلاَّ الله គេត្រូវសូត្រថា៖ أَشْهَدُ أَنْ لاَ إِلَهَ إِلاَّ الله ។ បន្ទាប់មក អ្នកអាហ្សានសូត្រថា៖ أَشْهَدُ أَنَّ مُحَمَّداً رَسُولُ الله គេត្រូវសូត្រថា៖ أَشْهَدُ أَنَّ مُحَمَّداً رَسُولُ الله ។ បន្ទាប់មក អ្នកអាហ្សានសូត្រថា៖ حَيَّ عَلَى الصَّلاَةِ គេត្រូវសូត្រថា៖ لاَ حَوْلَ وَلاَ قُوَّةَ إِلاَّ بِالله ។ បន្ទាប់មក អ្នកអាហ្សានសូត្រថា៖ حَيَّ عَلَى الفَلاَحِ គេត្រូវសូត្រថា៖ لاَ حَوْلَ وَلاَ قُوَّةَ إِلاَّ بِالله ។ បន្ទាប់មក អ្នកអាហ្សានសូត្រថា៖ الله أَكْبَرُ الله أَكْبَرُ គេត្រូវសូត្រថា៖ الله أَكْبَرُ الله أَكْبَرُ ។ បន្ទាប់មក អ្នកអាហ្សានសូត្រថា៖ لاَ إِلَهَ إِلاَّ الله គេត្រូវសូត្រថា៖ لاَ إِلَهَ إِلاَّ الله ។ ជនណាដែលពោលដូចនេះចេញពីចិត្តរបស់ខ្លួននោះ នឹងបានចូលឋានសួគ៌”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“នៅពេលពួកអ្នកឮអ្នកអាហ្សាន(បានអាហ្សាន) ចូរពួកអ្នកសូត្រដូចអ្វីដែលអ្នកអាហ្សានបានសូត្រ។ បន្ទាប់មក ចូរពួកអ្នកសឡាវ៉ាតមកចំពោះខ្ញុំ ព្រោះជនណាដែលសឡាវ៉ាតមកចំពោះខ្ញុំមួយដង អល់ឡោះជាម្ចាស់នឹងសឡាវ៉ាតទៅលើគេវិញដប់ដង។ ក្រោយមក ចូរពួកអ្នកសុំពីអល់ឡោះឲ្យខ្ញុំនូវអាល់វ៉ាស៊ីឡះ(មធ្យោបាយ)។ ពិតណាស់ វាជាឋានៈមួយនៅក្នុងឋានសួគ៌ដែលគេមិនអនុញ្ញាតឲ្យអ្នកណាក្រៅពីខ្ញុំបម្រើរបស់អល់ឡោះតែម្នាក់ប៉ុណ្ណោះ ហើយខ្ញុំសង្ឃឹមថា ខ្ញុំគឺជាម្នាក់នោះ។ ហេតុនេះ បុគ្គលណាសុំពីអល់ឡោះឲ្យខ្ញុំនូវអាល់វ៉ាស៊ីឡះ(មធ្យោបាយ) រូបគេនឹងទទួលបាននូវការជួយអន្ដរាគមន៍(ពីខ្ញុំ)”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម