Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

16 នៃ 839 កាត

លុបតម្រង
“ប្រសិនបើគេ(កាត់ក្តី)ផ្តល់ឲ្យមនុស្សតាមអ្វីដែលពួកគេអះអាងទាមទារនោះ ច្បាស់ជាមានមនុស្សជាច្រើនទាមទារចង់បានទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ក្រុមមួយទៀតជាមិនខាន។ ក៏ប៉ុន្តែ(តាមច្បាប់) អ្នកទាមទារ(ដើមចោទ)ត្រូវមានភស្តុតាង ហើយអ្នកដែលត្រូវគេទាមទារ(ចុងចោទ)ត្រូវស្បថបញ្ជាក់”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាល់ពៃហាគី និងអ្នកផ្សេងទៀតក្នុងទម្រង់បែបនេះ។ មួយផ្នែកនៃហាទីស្ហនេះមានក្នុងសៀវភៅសហេសទាំងពីរ។
ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើសិទ្ធិភរិយារបស់ពួកយើងចំពោះស្វាមីមានអ្វីខ្លះ? លោកបានឆ្លើយថា៖ “អ្នកត្រូវផ្ដល់អាហារដល់នាងពេលអ្នកទទួលទាន ត្រូវផ្ដល់សម្លៀកបំពាក់ដល់នាងពេលអ្នកស្លៀកពាក់ មិនត្រូវវាយមុខ មិនត្រូវជេរប្រមាថ និងមិនត្រូវបំបែកនាងពីកន្លែងដេកឡើយ លើកលែងតែនៅក្នុងផ្ទះប៉ុណ្ណោះ”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
“ចូរពួកអ្នកផ្តល់អំណោយដល់គ្នាទៅវិញទៅមក នោះពួកអ្នកនឹងកាន់តែស្រឡាញ់គ្នា”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាល់ពូខរី ក្នុងសៀវភៅ អាល់អាហ្ទាប់ អាល់មុហ្វរ៉ត់, អាពូយ៉ាក់ឡា និងអាល់ពៃហាគី
រ៉ស៊ូលុលឡោះ ﷺ លោកបានឲ្យពួកយើងសូត្រគម្ពីរគួរអានគ្រប់ពេលទាំងអស់ ដរាបណាមិនមានជូនុប។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អាន់ណាសាអ៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
“អ្នកមានជំនឿដែលមានជំនឿពេញលេញជាងគេ គឺអ្នកដែលមានសីលធម៌ល្អជាងគេ។ ហើយអ្នកដែលល្អជាងគេបំផុតក្នុងចំណោមពួកអ្នក គឺអ្នកដែលធ្វើល្អជាងគេបំផុតទៅចំពោះនារីរបស់ខ្លួន”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអះម៉ាត់
ខ្ញុំធ្លាប់បានសឡាតជាមួយណាពី ﷺ ។ នៅពេលលោកឲ្យសាឡាមទៅខាងស្ដាំ លោកសូត្រថា៖ “السَّلَامُ عَلَيْكُمْ وَرَحْمَةُ اللَّهِ وَبَرَكَاتُهُ” ហើយឲ្យសាឡាមទៅខាងឆ្វេងដោយសូត្រថា៖ “السَّلَامُ عَلَيْكُمْ وَرَحْمَةُ اللَّهِ” ។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ
“នៅពេលនរណាម្នាក់ក្នុងចំណោមពួកអ្នកចូលម៉ាស្ជិត ចូរឲ្យគេឲ្យសាឡាមលើណាពី ហើយចូរឲ្យគេសូត្រថា៖ “اللَّهُمَّ افْتَحْ لِي أَبْوَابَ رَحْمَتِكَ”។ ហើយនៅពេលដែលគេចេញមកវិញ ចូរឲ្យគេឲ្យសាឡាមលើណាពី ហើយចូរឲ្យគេសូត្រថា៖ “اللَّهُمَّ اعْصِمْنِي مِنْ الشَّيْطَانِ الرَّجِيمِ”។ ចំណែកឯនៅក្នុងសេចក្តីរាយការណ៍របស់ អាល់ហាគិម៖ “ហើយនៅពេលដែលគេចេញមកវិញ ចូរឲ្យគេឲ្យសាឡាមលើណាពី ﷺ ហើយចូរឲ្យគេសូត្រថា៖ “اللَّهُمَّ أَجِرْنِي مِنَ الشَّيْطَانِ الرَّجِيمِ”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អ៊ិពនូម៉ាហ្ជះ និងអាល់ហាគិម
ណាពី ﷺ តែងសូត្រនៅចន្លោះស៊ូជោតទាំងពីរថា៖ اللَّهمَّ اغْفِرْ لي، وارْحَمْنِي، وعافِني، واهْدِني، وارزقْنِي (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់រូបខ្ញុំ អាណិតស្រឡាញ់ចំពោះរូបខ្ញុំ ផ្តល់ភាពសុខសាន្តដល់រូបខ្ញុំ ចង្អុលបង្ហាញដល់រូបខ្ញុំ និងប្រទានលាភសក្ការៈដល់រូបខ្ញុំផងចុះ)។
ហាទីស្ហហាសាន់ដោយផ្អែកលើសេចក្តីរាយការណ៍ផ្សេងបញ្ជាក់ រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់