Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

208 នៃ 839 កាត

លុបតម្រង

អ្នករាយការណ៍

បង្ហាញអ្នករាយការណ៍ទាំងអស់ (79)
أبو ذر2 أبو قتادة2 أبو موسى الأشعري2 ‌أبي هريرة2 حذيفة2 سهل بن سعد2 عبادة بن الصامت2 عبد الله بن عمرو2 علي2 إبراهيم النخعي عن همام بن الحارث قال1 ‌ابن أبي أوفى1 أبو أمامة إياس بن ثعلبة الحارثي1 أبو أيوب الأنصاري1 أبو بردة بن أبي موسى1 أبو حازم بن دينار1 أبو حميد الساعدي1 أبو سعيد1 أبو عبد الرحمن عبد الله بن عمر بن الخطاب1 أبو عبد الله جابر بن عبد الله الأنصاري1 أبو مالك الأشعري1 أبو مالك الحارث بن عاصم الأشعري1 أبو مرثد الغنوي1 أبو هريرة رضي لله عنه قال1 أبو هريرة قال1 أبو يعلى شداد بن أوس1 ‌أبي الزبير قال1 ‌أبي حميد أو عن ‌أبي أسيد قال1 ‌أبي قتادة السلمي1 أبيه أبي موسى الأشعري1 البراء1 البراء بن عازب1 المغيرة1 النعمان بن بشير1 أم قيس بنت محصن1 ثوبان1 جابر بن سمرة1 ‌حطان بن عبد الله الرقاشي قال1 رافع بن خديج1 زيد بن ثابت1 سعد1 سعد بن أبي وقاص1 سفينة1 سلمان1 ‌سهل1 شداد بن أوس1 شريح بن هانئ قال1 عبد الرحمن بن أبي ليلى قال1 عبد الله بن عمر وأبي هريرة1 عبد الله بن عمرو بن العاص1 ‌عبد الله بن عمرو بن العاص1 عبد الله بن مغفل1 عبد الله بن يزيد الخطمي قال1 عثمان بن أبي العاص1 عثمان بن أبي العاص الثقفي1 عثمان بن عفان1 عدي بن حاتم1 عقبة بن عامر الجهني1 عمار بن ياسر1 عمر1 عمر بن الخطاب1 عمرو بن سليم الأنصاري قال1 كعب بن عجرة1 مالك بن أوس بن الحدثان أنه قال1 ‌محمود بن لبيد1 معاذة قالت1 معاوية1 ميمونة أم المؤمنين1 ‌وراد كاتب المغيرة بن شعبة قال1 يحيى بن عمارة المازني قال1
“ចូរពួកអ្នកកុំអង្គុយលើផ្នូរ និងកុំសឡាតឆ្ពោះទៅកាន់ផ្នូរ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ជនណាដែលសូត្រនៅពេលឮអ្នកអាហ្សានថា៖ أَشْهَدُ أَنْ لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، وَأَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ، رَضِيتُ بِاللهِ رَبًّا وَبِمُحَمَّدٍ رَسُولًا، وَبِالْإِسْلَامِ دِينًا (ខ្ញុំសូមធ្វើជាសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះជាម្ចាស់តែមួយគត់ គ្មានដៃគូសម្រាប់ទ្រង់ឡើយ ហើយពិតណាស់ មូហាំម៉ាត់ គឺជាខ្ញុំបម្រើ និងជាអ្នកនាំសាររបស់ទ្រង់។ ខ្ញុំពេញចិត្ដនឹងយកអល់ឡោះធ្វើជាម្ចាស់ មូហាំម៉ាត់ជាអ្នកនាំសារ និងអ៊ីស្លាមធ្វើជាសាសនា) នោះគេនឹងអភ័យទោសឲ្យជននោះនូវបាបកម្មរបស់គេ។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ បានចូលក្នុងម៉ាស្ជិត ហើយមានបុរសម្នាក់បានចូលមក រួចសឡាត។ បន្ទាប់មក បុរសនោះបានឲ្យសាឡាមទៅកាន់ណាពី ﷺ ។ លោកក៏បានតបសាឡាម ហើយបានមានប្រសាសន៍ថា៖ “ចូរអ្នកត្រឡប់ទៅសឡាតម្តងទៀត។ ពិតណាស់ អ្នកមិនទាន់បានសឡាតឡើយ”។ បុរសនោះក៏ត្រឡប់ទៅសឡាតម្តងទៀតដូចដែលគាត់បានសឡាត។ បន្ទាប់មក គាត់បានត្រឡប់មកវិញ រួចឲ្យសាឡាមទៅកាន់ណាពី ﷺ ។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកត្រឡប់ទៅសឡាតម្តងទៀត។ ពិតណាស់ អ្នកមិនទាន់បានសឡាតឡើយ”។ ករណីនេះបានកើតឡើងចំនួនបីដង។ ហេតុដូច្នេះ បុរសនោះក៏បាននិយាយថា៖ សូមស្បថនឹងអ្នកដែលបានតែងតាំងលោកមកដោយការពិត! ខ្ញុំមិនអាចធ្វើបានល្អជាងនេះទេ។ ហេតុនេះ សូមលោកបង្រៀនខ្ញុំផង។ ណាពី ﷺ បានមានប្រសាសន៍ថា៖ “នៅពេលអ្នកឈរដើម្បីសឡាត ចូរអ្នកតឹកពៀរ។ បន្ទាប់មក ចូរអ្នកសូត្រអ្វីដែលងាយស្រួលសម្រាប់អ្នកពីគម្ពីរគួរអាន។ បន្ទាប់មក ចូរអ្នករូកុ រហូតដល់អ្នកមានភាពនឹងនរក្នុងពេលរូកុនោះ។ បន្ទាប់មក ចូរអ្នកងើបឡើង រហូតដល់អ្នកឈរត្រង់ខ្លួន។ បន្ទាប់មក ចូរអ្នកស៊ូជោត រហូតដល់អ្នកមានភាពនឹងនរក្នុងពេលស៊ូជោតនោះ។ បន្ទាប់មកទៀត ចូរអ្នកងើបឡើង រហូតដល់អ្នកមានភាពនឹងនរក្នុងពេលអង្គុយ។ ហើយចូរអ្នកធ្វើបែបនេះក្នុងការសឡាតទាំងមូលរបស់អ្នក”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“នៅពេលដែលមនុស្សស្លាប់ទៅ ទង្វើរបស់គេបានដាច់ លើកលែងតែបីប្រការប៉ុណ្ណោះគឺ សទើកោះជើរីយ៉ះ ឬចំណេះវិជ្ជាដែលគេទាញយកផលប្រយោជន៍ពីវា ឬកូនកតញ្ញូបួងសួងសុំពីអល់ឡោះឲ្យខ្លួន”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“នៅពេលពួកអ្នកឮការអាហ្សាន ចូរពួកអ្នកពោលដូចអ្វីដែលអ្នកអាហ្សានបានពោល”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
៖ “បុគ្គលណាសូត្រថា៖ سُبْحَان اللهِ (អល់ឡោះដ៏មហាបរិសុទ្ធ) ក្រោយពេលសឡាតរួចចំនួន៣៣ដង, សូត្រថា៖ الحَمْدُ للهِ (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) ចំនួន៣៣ដង, សូត្រថា៖ اللهُ أكْبَرُ (អល់ឡោះជាម្ចាស់ដ៏មហាធំធេង)ចំនួន៣៣ដង និងសូត្របង្គ្រប់១០០ដោយ៖ "لا إلهَ إِلا اللهُ وَحْدَهُ لا شَريكَ لَهُ ، لَهُ المُلْكُ وَلَهُ الحَمْدُ ، وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ" (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះមួយគត់ គ្មានទេស្ហ៊ីរិកទៅចំពោះទ្រង់។ ទ្រង់ជាម្ចាស់កម្មសិទ្ធិ និងជាអ្នកត្រូវគេសរសើរ ហើយទ្រង់ជាអ្នកមានអានុភាពលើអ្វីៗទាំងអស់) គេនឹងអភ័យទោសឲ្យជននោះ ទោះជាបាបកម្មរបស់គាត់ច្រើនដូចពពុះទឹកសមុទ្រក៏ដោយ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានសូត្រនៅក្នុងសឡាតពីររ៉ក្អាត់មុនសឡាតស៊ូពូសនឹងស៊ូរ៉ោះ៖ " قُلْ يَا أَيُّهَا الكَافِرُونَ " និង " قُلْ هُوَ اللهُ أَحَدٌ "។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
នៅពេលដែលរ៉ស៊ូលុលឡោះ ﷺ នៅជាមួយពួកយើង ពួកយើងធ្លាប់បានបរិច្ចាគហ្សាកាត់ហ្វិត្រោះម្រាប់មនុស្សគ្រប់រូប ទាំងក្មេង ទាំងចាស់ ទាំងអ្នកដែលមានសិទ្ធិសេរីភាព និងទាំងទាសករ មួយសកនៃអាហារ ឬមួយសកនៃទឹកដោះគោស្ងួត ឬមួយសកនៃស្រូវសាឡី ឬមួយសកនៃផ្លែល្មើ ឬមួយសកនៃផ្លែទំពាំងបាយជូរក្រៀម។ ពួកយើងនៅតែបន្តបរិច្ចាគហ្សកាត់ហ្វិត្រោះបែបនេះ រហូតដល់ មូអាវីយ៉ះ ពិន អាពីសុហ្វយ៉ាន رضي الله عنهما បានមកដល់ពួកយើងក្នុងនាមជាអ្នកធ្វើហាជ្ជី ឬធ្វើអ៊ុមរ៉ោះ។ ពេលនោះ គាត់បាននិយាយទៅកាន់មនុស្សទាំងឡាយនៅលើមិមពើរ ហើយក្នុងចំណោមអ្វីដែលគាត់បាននិយាយ គឺ៖ ខ្ញុំយល់ឃើញថា ពីរមុទនៃស្រូវសាឡីស្រុកស្ហាម ស្មើនឹងមួយសកនៃផ្លែល្មើ។ ពេលនោះ មនុស្សលោកក៏ទទួលយករឿងនេះ។ អាពូសាអ៊ីទ បាននិយាយថា៖ ចំណែកឯខ្ញុំវិញ ខ្ញុំនៅតែបន្តបរិច្ចាគហ្សកាត់ហ្វិត្រោះដូចដែលខ្ញុំធ្លាប់បរិច្ចាគពីមុនមក ដរាបណាខ្ញុំនៅមានជីវិត។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម