Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

25 នៃ 839 កាត

លុបតម្រង
“ឋានសួគ៌នៅជិតបុគ្គលគ្រប់រូបនៃពួកអ្នកជាងខ្សែស្បែកជើងរបស់គេទៅទៀត។ ហើយឋាននរកក៏ដូច្នោះដែរ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី
“បុគ្គលណាធានាចំពោះខ្ញុំថែរក្សាអវយវៈដែលនៅចន្លោះពុកមាត់និងពុកចង្ការបស់គេ(អណ្តាត) និងអវយវៈដែលនៅចន្លោះជើងទាំងពីររបស់គេ(ប្រដាប់ភេទ) ខ្ញុំនឹងធានាឲ្យជននោះនូវឋានសួគ៌”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី
“(នៅថ្ងៃបរលោក)គេនាំយកសេចក្តីស្លាប់មកដែលវាមានរូបរាងប្រៀបដូចជាសត្វចៀមដែលមានពណ៌សលាយខ្មៅ។ នៅពេលនោះ មានគេប្រកាសថា៖ ឱអ្នកឋានសួគ៌។ ពេលនោះ អ្នកឋានសួគ៌ក៏បានងាកខ្លួនសម្លឹងមើល។ គេបានសួរថា៖ តើពួកអ្នកស្គាល់វាដែរឬទេ? ពួកគេឆ្លើយថា៖ បាទស្គាល់។ វាជាសេចក្តីស្លាប់។ ហើយពួកគេគ្រប់គ្នាសុទ្ធតែបានឃើញវា។ ក្រោយមក មានគេប្រកាសទៀតថា៖ ឱអ្នកឋាននរក។ ពេលនោះ អ្នកឋាននរកក៏បានងាកខ្លួនសម្លឹងមើល។ គេបានសួរថា៖ តើពួកអ្នកស្គាល់វាដែរឬទេ? ពួកគេឆ្លើយថា៖ បាទស្គាល់។ វាជាសេចក្តីស្លាប់។ ហើយពួកគេគ្រប់គ្នាសុទ្ធតែបានឃើញវា។ ពេលនោះ សេចក្តីស្លាប់ក៏ត្រូវបានគេសំឡេះ។ ក្រោយមក គេក៏ប្រកាសទៀតថា៖ ឱអ្នកឋានសួគ៌! (ពួកអ្នក)រស់នៅជាអមតៈចុះ គ្មានសេចក្តីស្លាប់ទៀតឡើយ។ ឱអ្នកឋាននរក! (ពួកអ្នក)រស់នៅជាអមតៈចុះ គ្មានសេចក្តីស្លាប់ទៀតឡើយ។ បន្ទាប់ រ៉ស៊ូលុលឡោះបានសូត្រថា៖ “ចូរអ្នក(មូហាំម៉ាត់)ដាស់តឿនព្រមានពួកគេនូវថ្ងៃសោកស្ដាយ(ថ្ងៃបរលោក) នៅពេលដែលការកាត់ក្ដីត្រូវបានគេសមេ្រច ខណៈដែលពួកគេស្ថិតក្នុងភាពព្រងើយកន្ដើយ”។ (ម៉ារយ៉ាំ៖៣៩)។ ពួកដែលស្ថិតក្នុងភាពព្រងើយកន្តើយទាំងនោះ គឺពួកដែលរស់នៅដើម្បីតែលោកិយ។ “ហើយពួកគេគ្មានជំនឿឡើយ”។ (ម៉ារយ៉ាំ៖៣៩)។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“(នៅពេលអ្នកឋានសួគ៌បានចូលឋានសួគ៌អស់) មានអ្នកប្រកាសម្នាក់បានប្រកាសថា៖ ពិតប្រាកដណាស់ ពួកអ្នកនឹងមានសុខភាពល្អជានិច្ចដោយពួកអ្នកនឹងមិនឈឺជារៀងរហូត។ ពិតប្រាកដណាស់ ពួកអ្នកនឹងមានជីវិតជានិច្ចដោយពួកអ្នកនឹងមិនស្លាប់ជារៀងរហូត។ ពិតប្រាកដណាស់ ពួកអ្នកនឹងកេ្មងជានិច្ចដោយពួកអ្នកនឹងមិនចាស់ជារៀងរហូត។ ពិតប្រាដកណាស់ ពួកអ្នកនឹងមានទទួលបានឧបការគុណជានិច្ចដោយពួកអ្នកនឹងមិនមានទុក្ខព្រួយជារៀងរហូត។ នោះដូចដែលអល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ “ហើយពួកយើងត្រូវបានគេប្រកាសប្រាប់ថា៖ ឋានសួគ៌នេះត្រូវបានគេផ្ដល់វាឱ្យពួកអ្នកដោយសារតែអ្វីដែលពួកអ្នកបានសាង”។ (អាល់អាក់រ៉ហ្វ៖៤៣)។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ជនណាដែលជួបអល់ឡោះដោយមិនបានធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយ នឹងបានចូលឋានសួគ៌។ រីឯជនណាដែលជួបទ្រង់ដោយបានធ្វើស្ហ៊ីរិកចំពោះទ្រង់ នឹងបានចូលឋាននរក”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ពិតប្រាកដណាស់ អ្នកដែលមានឋានៈទាបជាងគេបំផុតនៅក្នុងឋានសួគ៌ក្នុងចំណោមពួកអ្នក គឺអ្នកដែលអល់ឡោះមានបន្ទូលទៅកាន់ជននោះថា៖ ចូរអ្នកប្រាថ្នាចុះ។ ពេលនោះ ជននោះក៏ប៉ងប្រាថ្នាហើយ ប៉ងប្រាថ្នាទៀត។ បន្ទាប់មក ទ្រង់បានសួរថា៖ តើអ្នកបានប៉ងប្រាថ្នាហើយឬនៅ? គេឆ្លើយថា៖ បាទ។ ពេលនោះ អល់ឡោះបានមានបន្ទូលទៅកាន់ជននោះថា៖ ជាការពិតណាស់ អ្នកនឹងទទួលបានអ្វីដែលអ្នកប៉ងប្រាថ្នា ហើយនិងទទួលបានដូចគ្នានេះពីលើថែមទៀត”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ឱអាពូសាអ៊ីត! ជនណាដែលពេញចិត្តទទួលយកអល់ឡោះធ្វើជាព្រះជាម្ចាស់ អ៊ីស្លាមធ្វើជាសាសនា ហើយមូហាំម៉ាត់ធ្វើជាណាពី រូបគេប្រាកដជានឹងបានចូលឋានសួគ៌”។ ពេលនោះ អាពូសាអ៊ីត មានការភ្ញាក់ផ្អើលចំពោះពាក្យនេះ ហើយបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! សូមលោកមានប្រសាសន៍ប្រាប់ខ្ញុំម្ដងទៀតផង។ ដូចនេះ លោកក៏បានមានប្រសាសន៍ម្ដងទៀត។ បន្ទាប់មក លោកបានមានប្រសាសន៍ថា៖ “ប្រការមួយទៀតដែលគេនឹងលើកតម្កើងខ្ញុំបម្រើរបស់អល់ឡោះចំនួនមួយរយឋានៈនៅក្នុងឋានសួគ៌ ដែលចន្លោះរវាងឋានៈមួយទៅឋានៈមួយទៀត ប្រៀបដូចជារវាងមេឃនិងដី”។ គាត់បានសួរថា៖ តើវាជាអ្វីទៅ ឱរ៉ស៊ូលុលឡោះ? លោកបានឆ្លើយថា៖ “គឺការតស៊ូក្នុងមាគ៌ាអល់ឡោះ។ គឺការតស៊ូក្នុងមាគ៌ាអល់ឡោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“នៅពេលដែលអ្នកឋានសួគ៌បានចូលឋានសួគ៌ អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលថា៖ តើពួកអ្នកត្រូវការអ្វីឲ្យយើងបន្ថែមដល់ពួកអ្នកដែរឬទេ? ពួកគេឆ្លើយថា៖ តើទ្រង់មិនបានធ្វើឲ្យមុខរបស់ពួកយើងសហើយទេឬ? តើទ្រង់មិនបានបញ្ចូលពួកយើងទៅក្នុងឋានសួគ៌ និងបញ្ចៀសពួកយើងពីឋាននរកហើយទេឬ? នៅពេលនោះ ទ្រង់បានបើករបាំងចេញ ហើយគ្មានអ្វីមួយដែលគេផ្តល់ឲ្យពួកគេដែលពួកគេពេញចិត្ដជាងការមើលទៅកាន់ព្រះជាម្ចាស់របស់ពួកគេនោះឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម