Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

14 នៃ 839 កាត

លុបតម្រង
“ចូរពួកអ្នកជៀសវាងនូវប្រាំពីរប្រការដែលនាំឲ្យអន្ដរាយ”។ ពួកគេសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើប្រការទាំងនោះមានអ្វីខ្លះ? លោកបានឆ្លើយថា៖ “គឺការធ្វើស្ហ៊ីរិកចំពោះអល់ឡោះ ការប្រើមន្ដអាគម ការសម្លាប់ជីវិតដែលអល់ឡោះហាមឃាត់ លើកលែងតែដោយស្របច្បាប់ ការស៊ីប្រាក់ការ ការស៊ីទ្រព្យកេ្មងកំព្រា ការរត់ចោលសមរភូមិក្នុងពេលជួបសត្រូវ និងការចោទប្រកាន់ស្ដ្រីមានជំនឿដែលស្អាតស្អំ បរិសុទ្ធ ថាប្រព្រឹត្តអំពើហ្ស៊ីណា”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ការប្រៀបធៀបមិត្ដល្អនិងមិត្ដអាក្រក់ គឺដូចជាម្ចាស់ហាងលក់គ្រឿងក្រអូប និងអ្នកផ្លុំភ្លើង។ ម្ចាស់ហាងលក់គ្រឿងក្រអូប ជួនកាល គេអាចឲ្យអ្នក ឬអ្នកអាចសុំទិញពីគេ ឬក៏អ្នកអាចស្រង់ក្លិនក្រអូបអំពីគេ។ ចំណែកឯអ្នកផ្លុំភ្លើងវិញ ជួនកាលគេអាចធ្វើឲ្យភ្លើងឆេះសម្លៀកបំពាក់របស់អ្នក ឬជួនកាល អ្នកអាចទទួលក្លិនអាក្រក់អំពីគេក៏ថាបាន”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ប្រជាជាតិរបស់ខ្ញុំទាំងអស់នឹងត្រូវគេអភ័យទោសឲ្យ លើកលែងតែអ្នកដែលប្រកាស(ពីទង្វើអាក្រក់របស់ខ្លួន)ប៉ុណ្ណោះ។ ជាការពិតណាស់ នៅក្នុងចំណោមការប្រកាស(ពីទង្វើអាក្រក់)នោះ គឺ បុរសម្នាក់បានសាងបាបម្មនៅពេលយប់ ក្រោយមក រូបគេភ្ញាក់ពេលព្រលឹមដោយអល់ឡោះបានលាក់បាំងឲ្យរូបគេ តែរូបគេបែរជានិយាយថា៖ នែលោក! យប់មិញខ្ញុំបានធ្វើយ៉ាងនេះ ធ្វើយ៉ាងនោះ។ ពិតណាស់ អល់ឡោះបានលាក់បាំងប្រការអាក្រក់របស់គេពេញមួយយប់ តែពេលព្រឹកឡើង គេបែរជាលាតត្រដាងនូវអ្វីដែលអល់ឡោះបានបិទបាំងឲ្យនោះទៅវិញ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ជនណាទម្លាក់ខ្លួនពីលើភ្នំសម្លាប់ខ្លួនឯង នោះរូបគេនឹងស្ថិតនៅក្នុងនរកជើហាន់ណាំទម្លាក់ខ្លួនដដែលៗនៅទីនោះជារៀងរហូត។ ជនណាផឹកថ្នាំពុលសម្លាប់ខ្លួនឯង នោះថ្នាំពុលនោះនឹងស្ថិតនៅក្នុងដៃរបស់គេដោយគេផឹកវានៅក្នុងនរកជើហាន់ណាំជារៀងរហូត។ ជនណាសម្លាប់ខ្លួនឯងដោយដែក នោះដែកនោះនឹងស្ថិតនៅក្នុងដៃរបស់គេដោយគេយកវាចាក់ពោះខ្លួនឯងនៅក្នុងនរកជើហាន់ណាំជារៀងរហូត”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“តើខ្ញុំមិនបានប្រាប់ពួកអ្នកអំពីបាបកម្មដែលធំបំផុតឬទេ”? ពួកយើងបានឆ្លើយថា៖ ពិតមែនហើយ ឱរ៉ស៊ូលុលឡោះ។ លោកបានមានប្រសាសន៍ថា៖ “គឺការធ្វើស្ហ៊ីរិកចំពោះអល់ឡោះ និងអកតញ្ញូចំពោះឪពុកម្ដាយ”។ មុននេះលោកបានផ្អែកខ្លួន ហើយលោកក៏អង្គុយវិញ រួចនិយាយថា៖ “តើពុំមែនទេ គឺពាក្យសម្ដីភូតកុហក”។ អាពូពឹករ៉ោះ បាននិយាយថា៖ លោកនៅបន្ដមានប្រសាសន៍ចុះឡើង រហូតពួកយើងគិតចង់ឲ្យលោកឈប់។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“បាបកម្មដែលធំជាងគេបំផុតគឺ ការធ្វើស្ហ៊ីរិកចំពោះអល់ឡោះ អកតញ្ញូចំពោះឪពុកម្តាយ ការសម្លាប់ជីវិត(អ្នកដទៃ) និងការស្បថបំពាន”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី