Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

4 នៃ 839 កាត

លុបតម្រង
មានបុរសម្នាក់បានមកជួបរ៉ស៊ូលុលឡោះ ﷺ ហើយសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើលោកយល់យ៉ាងណាដែរ ប្រសិនបើមានបុរសម្នាក់មានបំណងយកទ្រព្យសម្បត្ដិរបស់ខ្ញុំ? លោកបានឆ្លើយថា៖ “ចូរអ្នកកុំឲ្យទ្រព្យសម្បត្ដិរបស់អ្នកទៅជននោះ”។ បុរសនោះសួរទៀតថា៖ តើលោកយល់យ៉ាងណាដែរ ប្រសិនបើគេវាយខ្ញុំ។ លោកបានឆ្លើយថា៖ “អ្នកត្រូវតស៊ូប្រយុទ្ធនឹងគេវិញ”។ បុរសនោះសួរទៀតថា៖ តើលោកយល់យ៉ាងណាដែរប្រសិនបើគេសម្លាប់ខ្ញុំ? លោកបានឆ្លើយថា៖ “អ្នកគឺជាអ្នកពលី(ស្ហាហ៊ីទ)”។ បុរសនោះក៏សួរទៀតថា៖ តើលោកយល់យ៉ាងណាដែរប្រសិនបើខ្ញុំសម្លាប់ជននោះ? លោកបានឆ្លើយថា៖ “គឺជននោះស្ថិតក្នុងឋាននរក”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ចូរពួកអ្នកជៀសវាងនូវប្រាំពីរប្រការដែលនាំឲ្យអន្ដរាយ”។ ពួកគេសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើប្រការទាំងនោះមានអ្វីខ្លះ? លោកបានឆ្លើយថា៖ “គឺការធ្វើស្ហ៊ីរិកចំពោះអល់ឡោះ ការប្រើមន្ដអាគម ការសម្លាប់ជីវិតដែលអល់ឡោះហាមឃាត់ លើកលែងតែដោយស្របច្បាប់ ការស៊ីប្រាក់ការ ការស៊ីទ្រព្យកេ្មងកំព្រា ការរត់ចោលសមរភូមិក្នុងពេលជួបសត្រូវ និងការចោទប្រកាន់ស្ដ្រីមានជំនឿដែលស្អាតស្អំ បរិសុទ្ធ ថាប្រព្រឹត្តអំពើហ្ស៊ីណា”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ប្រជាជាតិរបស់ខ្ញុំទាំងអស់នឹងត្រូវគេអភ័យទោសឲ្យ លើកលែងតែអ្នកដែលប្រកាស(ពីទង្វើអាក្រក់របស់ខ្លួន)ប៉ុណ្ណោះ។ ជាការពិតណាស់ នៅក្នុងចំណោមការប្រកាស(ពីទង្វើអាក្រក់)នោះ គឺ បុរសម្នាក់បានសាងបាបម្មនៅពេលយប់ ក្រោយមក រូបគេភ្ញាក់ពេលព្រលឹមដោយអល់ឡោះបានលាក់បាំងឲ្យរូបគេ តែរូបគេបែរជានិយាយថា៖ នែលោក! យប់មិញខ្ញុំបានធ្វើយ៉ាងនេះ ធ្វើយ៉ាងនោះ។ ពិតណាស់ អល់ឡោះបានលាក់បាំងប្រការអាក្រក់របស់គេពេញមួយយប់ តែពេលព្រឹកឡើង គេបែរជាលាតត្រដាងនូវអ្វីដែលអល់ឡោះបានបិទបាំងឲ្យនោះទៅវិញ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ជនណាទម្លាក់ខ្លួនពីលើភ្នំសម្លាប់ខ្លួនឯង នោះរូបគេនឹងស្ថិតនៅក្នុងនរកជើហាន់ណាំទម្លាក់ខ្លួនដដែលៗនៅទីនោះជារៀងរហូត។ ជនណាផឹកថ្នាំពុលសម្លាប់ខ្លួនឯង នោះថ្នាំពុលនោះនឹងស្ថិតនៅក្នុងដៃរបស់គេដោយគេផឹកវានៅក្នុងនរកជើហាន់ណាំជារៀងរហូត។ ជនណាសម្លាប់ខ្លួនឯងដោយដែក នោះដែកនោះនឹងស្ថិតនៅក្នុងដៃរបស់គេដោយគេយកវាចាក់ពោះខ្លួនឯងនៅក្នុងនរកជើហាន់ណាំជារៀងរហូត”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម