Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

2 នៃ 839 កាត

លុបតម្រង
ទូអាដែលណាពី ﷺ តែងសូត្រច្រើនជាងគេគឺ៖ «اللَّهُمَّ رَبَّنَا آتِنَا فِي الدُّنْيَا حَسَنَةً، وَفِي الآخِرَةِ حَسَنَةً، وَقِنَا عَذَابَ النَّارِ» (ឱអល់ឡោះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាប្រទានដល់ពួកយើងនូវប្រការល្អនៅក្នុងលោកិយនេះ និងប្រការល្អនៅថ្ងៃបរលោក ហើយសូមទ្រង់ការពារពួកយើងពីទណ្ឌកម្មនៃភ្លើងនរកផង)។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
រ៉ស៊ូលុលឡោះ ﷺ លោកតែងសូត្រថា៖ يَا مُقَلِّبَ القُلُوبِ ثَبِّتْ قَلْبِي عَلَى دِينِكَ (ឱអ្នកដែលបង្វែរបេះដូង! សូមទ្រង់មេត្តាធ្វើឱ្យដួងចិត្តរបស់នៅនឹងនរខ្ញុំលើសាសនារបស់ទ្រង់ផង)"។ ពេលនោះ ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! ពួកយើងមានជំនឿលើលោក និងអ្វីដែលលោកបាននាំមកហើយ តើលោកនៅតែព្រួយបារម្ភចំពោះពួកយើងទៀតឬ? លោកបានឆ្លើយថា៖ “បាទ។ ជាការពិតណាស់ ដួងចិត្តទាំងឡាយស្ថិតនៅចន្លោះម្រាមពីរនៃម្រាមទាំងឡាយរបស់អល់ឡោះជាម្ចាស់ដោយទ្រង់បង្វិលវាតាមដែលទ្រង់មានចេតនា”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអះម៉ាត់