Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

17 នៃ 839 កាត

លុបតម្រង
اللَّهُمَّ إنِّي أَعُوذُ بِكَ مِنَ العَجْزِ وَالكَسَلِ، والبُخْلِ والهَرَمِ، وَعَذابِ القَبْرِ، اللَّهُمَّ آتِ نَفْسِي تَقْوَاهَا، وَزَكِّها أنْتَ خَيْرُ مَنْ زَكَّاهَا، أنْتَ وَلِيُّهَا وَمَوْلاَهَا، اللَّهُمَّ إنِّي أَعُوذُ بِكَ مِنْ عِلْمٍ لا يَنْفَعُ، وَمِنْ قَلْبٍ لا يَخْشَعُ، وَمِنْ نَفْسٍ لا تَشْبَعُ، وَمِنْ دَعْوَةٍ لا يُسْتَجابُ لَهَا " “ឱអល់ឡោះជាម្ចាស់! ខ្ញុំសុំពីទ្រង់មេត្ដាបញ្ជៀសខ្ញុំពីការអសមត្ថភាព ភាពខ្ជិលច្រអូស ភាពកំណាញ់ ភាពទន់ខ្សោយពេលចាស់ជរា និងទណ្ឌកម្មក្នុងផ្នូរ។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាផ្ដល់ឲ្យខ្លួនប្រាណរបស់ខ្ញុំនូវការកោតខ្លាចទ្រង់ផង។ សូមទ្រង់សម្អាតវា ព្រោះទ្រង់ជាអ្នកសម្អាតវាដ៏ល្អបំផុត។ ទ្រង់គឺជាអ្នកថែរក្សាវា និងគ្រប់គ្រងវា។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្ដាបញ្ជៀសខ្ញុំពីចំណេះដឹងដែលគ្មានផលប្រយោជន៍ ចិត្ដដែលមិនចេះកោតខ្លាច ចិត្តកាយដែលមិនចេះគ្រប់គ្រាន់ និងការបួងសួងដែលគេមិនទទួលយកផង”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
រ៉ស៊ូលុលឡោះ ﷺ លោកតែងសូត្រថា៖ يَا مُقَلِّبَ القُلُوبِ ثَبِّتْ قَلْبِي عَلَى دِينِكَ (ឱអ្នកដែលបង្វែរបេះដូង! សូមទ្រង់មេត្តាធ្វើឱ្យដួងចិត្តរបស់នៅនឹងនរខ្ញុំលើសាសនារបស់ទ្រង់ផង)"។ ពេលនោះ ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! ពួកយើងមានជំនឿលើលោក និងអ្វីដែលលោកបាននាំមកហើយ តើលោកនៅតែព្រួយបារម្ភចំពោះពួកយើងទៀតឬ? លោកបានឆ្លើយថា៖ “បាទ។ ជាការពិតណាស់ ដួងចិត្តទាំងឡាយស្ថិតនៅចន្លោះម្រាមពីរនៃម្រាមទាំងឡាយរបស់អល់ឡោះជាម្ចាស់ដោយទ្រង់បង្វិលវាតាមដែលទ្រង់មានចេតនា”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអះម៉ាត់
اللَّهُمَّ إِنِّي أَعُوذُ بِكَ مِنْ غَلَبَةِ الدَّيْنِ، وَغَلَبَةِ الْعَدُوِّ، وَشَمَاتَةِ الْأَعْدَاءِ (ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំការបញ្ចៀសពីទ្រង់អំពីបំណុលវ័ណ្ឌក ការគាបសង្កត់ពីសំណាក់សត្រូវ និងពីភាពរីករាយរបស់ពួកសត្រូវផង)។
ហាទីស្ហសហេស រាយការណ៍ដោយ អាន់ណាសាអ៊ី និងអះម៉ាត់
ខ្ញុំបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! សូមលោកបង្រៀនខ្ញុំពីអ្វីមួយដើម្បីឲ្យខ្ញុំសុំទៅចំពោះអល់ឡោះជាម្ចាស់។ លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកសុំពីអល់ឡោះនូវភាពសុខសាន្ត”។ ជាច្រើនថ្ងៃក្រោយមក ខ្ញុំបានទៅជួបលោកម្ដងទៀត ហើយនិយាយថា៖ ឱរ៉ស៊ូលុលឡោះ! សូមលោកបង្រៀនខ្ញុំពីអ្វីមួយដើម្បីឲ្យខ្ញុំសុំទៅចំពោះអល់ឡោះជាម្ចាស់។ ពេលនោះ លោកបានមានប្រសាសន៍មកកាន់ខ្ញុំថា៖ “ឱអាប់ហ្ពាស! ឱឪពុកមារបស់រ៉ស៊ូលុលឡោះ! ចូរអ្នកសុំពីអល់ឡោះនូវភាពសុខសាន្ត ទាំងក្នុងលោកិយ និងថ្ងៃបរលោក”។
ហាទីស្ហសហេសដោយផ្អែកលើហាទីស្ហផ្សេងទៀត រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអះម៉ាត់
رَبِّ اغْفِرْ لِي خَطِيئَتِي وَجَهْلِي، وَإِسْرَافِي فِي أَمْرِي كُلِّهِ، وَمَا أَنْتَ أَعْلَمُ بِهِ مِنِّي، اللَّهُمَّ اغْفِرْ لِي خَطَايَايَ، وَعَمْدِي وَجَهْلِي وَهَزْلِي، وَكُلُّ ذَلِكَ عِنْدِي، اللَّهُمَّ اغْفِرْ لِي مَا قَدَّمْتُ وَمَا أَخَّرْتُ، وَمَا أَسْرَرْتُ وَمَا أَعْلَنْتُ، أَنْتَ المُقَدِّمُ وَأَنْتَ المُؤَخِّرُ، وَأَنْتَ عَلَى كُلِّ شَيْءٍ قَدِيرٌ (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំនូវកំហុសឆ្គងរបស់ខ្ញុំ ភាពអវិជ្ជារបស់ខ្ញុំ ការបំពានរបស់ខ្ញុំលើកិច្ចការទាំងឡាយរបស់ខ្ញុំ និងអ្វីដែលទ្រង់ដឹងបំផុតអំពីខ្ញុំ។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសចំពោះបាបកម្មទាំងឡាយរបស់ខ្ញុំ ចេតនារបស់ខ្ញុំ ភាពអវិជ្ជារបស់ខ្ញុំ ការលេងសើចរបស់ខ្ញុំ ហើយទាំងអស់នេះមាននៅជាមួយខ្ញុំ។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំនូវបាបកម្មដែលខ្ញុំបានសាងកន្លងមក បាបកម្មដែលខ្ញុំមិនទាន់បានសាង បាបកម្មដែលខ្ញុំលាក់បាំង និងបាបកម្មដែលខ្ញុំលាតត្រដាងផង។ ទ្រង់គឺជាអ្នកនាំមុខ ហើយក៏ជាអ្នកពន្យារ។ ហើយទ្រង់ជាអ្នកមានអានុភាពលើអ្វីៗទាំងអស់)។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
មានបុរសអារ៉ាប់ជនបទម្នាក់បានមកជួបរ៉ស៊ូលុលឡោះ ﷺហើយបាននិយាយថា៖ សូមលោកបង្រៀនដល់ខ្ញុំនូវពាក្យពេចន៍មួយដើម្បីឲ្យខ្ញុំសូត្រវា។ លោកបានមានប្រសាសន៍ថា៖ “ចូរសូត្រថា៖ لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، اللهُ أَكْبَرُ كَبِيرًا، وَالْحَمْدُ لِلَّهِ كَثِيرًا، سُبْحَانَ اللهِ رَبِّ الْعَالَمِينَ، لَا حَوْلَ وَلَا قُوَّةَ إِلَّا بِاللهِ الْعَزِيزِ الْحَكِيمِ (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះជាម្ចាស់តែមួយគត់ គ្មានដៃគូសម្រាប់ទ្រង់ឡើយ។ អល់ឡោះជាម្ចាស់មហាធំធេងបំផុត។ ការសរសើរដ៏ច្រើនលើសលប់ គឺសម្រាប់អល់ឡោះ។ អល់ឡោះជាម្ចាស់មហាបរិសុទ្ធដែលជាម្ចាស់នៃពិភពទាំងឡាយ។ គ្មានទេអានុភាព និងឥទ្ធិពល គឺមានតែពីទ្រង់ដែលមហាខ្លាំងពូកែ មហាគតិបណ្ឌិតបំផុត)។ បុរសនោះបានតបថា៖ ពាក្យពេចន៍ទាំងនេះ គឺសម្រាប់ម្ចាស់របស់ខ្ញុំ។ ចុះអ្វីដែលសម្រាប់ខ្ញុំនោះ? លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកសូត្រថា៖ اللهُمَّ اغْفِرْ لِي وَارْحَمْنِي وَاهْدِنِي وَارْزُقْنِي (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំ មានក្តីមេត្តាករុណាចំពោះខ្ញុំ ចង្អុលបង្ហាញដល់ខ្ញុំ និងផ្ដល់លាភសក្ការៈដល់ខ្ញុំផង)។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ចូរអ្នកសូត្រថា៖ “اللهُمَّ اهْدِنِي وَسَدِّدْنِي” (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាចង្អុលបង្ហាញដល់ខ្ញុំនូវមាគ៌ាត្រឹមត្រូវ និងសូមឲ្យខ្ញុំប្រកាន់ខ្ជាប់នូវមាគ៌ានោះផង)។ ហើយចូរចងចាំអំពីការចង្អុលបង្ហាញ នៅពេលអ្នកដើរលើផ្លូវ។ ចំណែកឯភាពត្រឹមត្រូវ គឺដូចជាភាពត្រង់នៃព្រួញ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
اللهُمَّ إِنِّي أَسْأَلُكَ الْهُدَى وَالتُّقَى، وَالْعَفَافَ وَالْغِنَى (ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់នូវការចង្អុលបង្ហាញ ការកោតខ្លាច(ទ្រង់) ភាពស្អាតស្អំ(ពីបាបកម្មផេ្សងៗ) និងភាពគ្រប់គ្រាន់មិនសុំពីអ្នកដទៃ)”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម