عربي - Arabic English Qafár af - Afar Afrikaans - Afrikanns Akan Shqip - Albanian አማርኛ - Amharic Հայերեն - Armenian অসমীয়া - Assamese Azərbaycanca - Azerbaijani Bamanankan - Bambara Bassa Bemba বাংলা - Bengali Bosanski - Bosnian Български - Bulgarian မြန်မာဘာသာ - Burmese Bisaya - Cebuano Cham Нохчий - Chechen chiCheŵa - Chewa 中文 - Chinese Адыгэбзэ - Circassian Hrvatski - Croatian Česky - Czech Dagbani Dansk - Danish فارسی دری - Dari Dendi ދިވެހި ބަސް - Dhivehi Nederlands - Dutch إستوني - Estonian Suomi - Finnish Français - French Fulfulde - Fula ქართული - Georgian Deutsch - German Ελληνικά - Greek ગુજરાતી - Gujrati Kreyòl ayisyen - Haitian Creole Hausa हिन्दी - Hindi Magyar - Hungarian Igbo Indonesia - Indonesian Italiano - Italian 日本語 - Japanese Jóola - Jola ಕನ್ನಡ - Kannada Қазақша - Kazakh ភាសាខ្មែរ - Khmer Kikuyu Ikinyarwanda - Kinyarwanda Ikirundi - Kirundi 한국어 - Korean كوردی سۆرانی - kurdish كوردي kurmancî - Kurmanji Kyrgyz ລາວ - Lao latviešu - Latvian Lingala lietuvių - Lithuanian Luganda Македонски - Macedonian Maguindanaon Malagasy - Malagasy Bahasa Melayu - Malay മലയാളം - Malayalam Mandinka मराठी - Marathi Mõõré - Moore नेपाली - Nepali أنكو - NKo Norwegian ଓଡ଼ିଆ - Odia oromoo - Oromo پښتو - Pashto فارسی - Persian Polski - Polish Portuguese ਪੰਜਾਬੀ - Punjabi Română - Romanian Русский - Russian Српски - Serbian Shona සිංහල - Sinhala Slovenščina - Slovenian Soomaaliga - Somali Soninke Sesotho - Sotho Español - Spanish Kiswahili - Swahili Svenska - Swedish Tagalog Тоҷикӣ - Tajik தமிழ் - Tamil తెలుగు - Telugu ไทย - Thai ትግረኛ - Tigrinya Türkçe - Turkish Ukrainian اردو - Urdu ئۇيغۇرچە - Uyghur Ўзбек - Uzbek Việt Nam - Vietnamese Wolof Yao Yorùbá - Yoruba Zarma زولو - Zulu
839 ហាទីស
សព្វវចនាធិប្បាយហាទីសរបស់ព្យាការី
ប្រភេទ
ប្រភេទ (13)
កម្រិតហាទីស
រាយការណ៍ក្នុង
អ្នករាយការណ៍
បង្ហាញអ្នករាយការណ៍ទាំងអស់ (74)
“ពួកយើងជាប្រជាជាតិចុងក្រោយគេបង្អស់ តែជាប្រជាជាតិដែលគេជំនំជម្រះមុនគេ(នៅថ្ងៃបរលោក)។ គេសួរថា៖ តើប្រជាជាតិអនក្ខរជន និងណាពីរបស់ប្រជាជាតិនោះនៅឯណា? ពិតណាស់ ពួកយើងជាប្រជាជាតិចុងក្រោយគេ តែនាំមុខគេ”។
ហាទីស្ហសហេស រាយការណ៍ដោយ អ៊ិពនូម៉ាហ្ជះ
“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ បុគ្គលណាយកអ្នកមានជំនឿ និងកោតខ្លាចយើង(វ៉ើលីអល់ឡោះ)ធ្វើជាសត្រូវ យើងនឹងប្រកាសសង្គ្រាមជាមួយជននោះ។ ខ្ញុំបម្រើរបស់យើងមិនបានធ្វើអ្វីមួយដើម្បីឲ្យខ្លួនគេកាន់តែខិតជិតមកចំពោះយើង និងធ្វើឲ្យយើងពេញចិត្ត ជាង(ការអនុវត្ត)អ្វីដែលយើងបានដាក់ជាកាតព្វកិច្ចទៅចំពោះគេឡើយ។ ហើយខ្ញុំបម្រើរបស់យើងនៅតែធ្វើទង្វើល្អដោយស្ម័គ្រចិត្ត(ប្រការស៊ូណិត)មកចំពោះយើងជានិច្ច រហូតដល់យើងពេញចិត្តចំពោះគេ។ កាលណាយើងពេញចិត្តចំពោះគេហើយ យើងនឹងថែរក្សាគេមិនឲ្យស្តាប់ឮ មិនឲ្យមើលឃើញ មិនឲ្យប៉ះពាល់អ្វីដែលច្បាប់មិនអនុញ្ញាត និងមិនឲ្យគេដើរទៅកន្លែងណាដែលច្បាប់មិនអនុញ្ញាតនោះឡើយ។ ប្រសិនបើគេសុំអ្វីមួយពីយើង យើងប្រាកដជានឹងផ្តល់ឲ្យគេ។ ហើយប្រសិនបើគេសុំឲ្យយើងបញ្ចៀសអ្វីមួយពីគេ យើងប្រាកដជានឹងបញ្ចៀសប្រការនោះពីគេជាមិនខាន”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី
ពិតណាស់ មានមនុស្សមួយក្រុមក្នុងចំណោមពួកដែលធ្វើស្ហ៊ីរិកពួកគេធ្លាប់បានសម្លាប់មនុស្សយ៉ាងច្រើន និងធ្លាប់បានប្រព្រឹត្តអំពើហ្ស៊ីណាយ៉ាងច្រើន។ ពួកគេបានទៅជួបនឹងណាពីមូហាំម៉ាត់ ﷺ ហើយបាននិយាយថា៖ ពិតប្រាកដណាស់ អ្វីដែលអ្នកនិយាយ និងអ្វីដែលអ្នកកំពុងតែអំពាវនាវទៅកាន់វា គឺពិតជាល្អណាស់។ ប្រសិនបើអ្នកអាចប្រាប់ពួកយើងបានថា តើមានអ្វីដែលអាចលុបលាងទោសចំពោះអ្វីដែលយើងបានធ្វើដែរឬទេ។ ពេលនោះ អល់ឡោះជាម្ចាស់បានបញ្ចុះអាយ៉ាត់៖
﴿وَالَّذِينَ لَا يَدْعُونَ مَعَ اللَّهِ إِلَٰهًا آخَرَ وَلَا يَقْتُلُونَ النَّفْسَ الَّتِي حَرَّمَ اللَّهُ إِلَّا بِالْحَقِّ وَلَا يَزْنُونَ﴾ [سورة الفرقان(68)]
(ហើយនិងបណ្ដាអ្នកដែលមិនបួងសួងសុំម្ចាស់ផេ្សងរួមជាមួយនឹងអល់ឡោះ ហើយពួកគេមិនសម្លាប់ជីវិតដែលអល់ឡោះបានហាមឃាត់ឡើយ លើកលែងតែមានមូលហេតុត្រឹមត្រូវ(តាមច្បាប់ សាសនាអ៊ីស្លាម)ប៉ុណ្ណោះ។ ហើយពួកគេក៏មិនធ្វើហ្ស៊ីណាដែរ) និងបានបញ្ចុះអាយ៉ាត់៖
﴿قُلْ يَا عِبَادِيَ الَّذِينَ أَسْرَفُوا عَلَىٰ أَنْفُسِهِمْ لَا تَقْنَطُوا مِنْ رَحْمَةِ اللَّهِ ﴾ [سورة الزمر(53)]
(ចូរអ្នកពោលថា៖ ឱខ្ញុំទាំងឡាយរបស់យើងដែលបានបំពានលើខ្លួនឯង! ចូរពួកអ្នកកុំអស់សង្ឃឹមចំពោះក្ដីមេត្ដាករុណារបស់អល់ឡោះឱ្យសោះ។)
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ថ្ងៃបរលោកនឹងមិនកើតឡើងឡើយ លុះត្រាតែព្រះអាទិត្យរះពីទិសខាងលិច។ នៅពេលដែលវារះ មនុស្សលោកបានឃើញវា ពេលនោះ ពួកគេក៏មានជំនឿទាំងអស់គ្នា។ នោះហើយគឺជាពេលដែល “ការមានជំនឿរបស់បុគ្គលម្នាក់ៗគ្មានប្រយោជន៍ដល់គេឡើយ ប្រសិនបើគេគ្មានជំនឿពីមុនមក ឬមិនបានសាងអំពើល្អ ក្នុងពេលដែលគេមានជំនឿទេនោះ”។ (អាល់អាន់អាម៖១៥៨)។ ពិតប្រាកដណាស់ ថ្ងៃបរលោកនឹងកើតឡើង ខណៈពេលដែលមនុស្សពីរនាក់បានលាតសម្លៀកបំពាក់របស់ពួកគេដែលនៅចន្លោះពួកគេ ហើយបន្ទាប់មកពួកគេមិនបានធ្វើការទិញលក់ ហើយមិនបានបត់វាវិញដែរ។ ពិតប្រាកដណាស់ ថ្ងៃបរលោកនឹងកើតឡើង ខណៈពេលដែលមនុស្សម្នាក់បានយកទឹកដោះអូដ្ឋរបស់គេរួច ហើយគេនឹងមិនផឹកវាឡើយ។ ពិតប្រាកដណាស់ ថ្ងៃបរលោកនឹងកើតឡើង ខណៈពេលដែលមនុស្សម្នាក់បានស្តារស្រះរបស់គេ ហើយគេមិនមានពេលវេលាដើម្បីបញ្ចូលទឹកនៅក្នុងវាឡើយ ។ ពិតប្រាកដណាស់ ថ្ងៃបរលោកនឹងកើតឡើង ខណៈពេលដែលអ្នកណាម្នាក់ដួសអាហារដល់មាត់របស់គេ តែគេមិនទាន់បានហូបវាឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
នៅពេលដែលការស្លាប់បានមកដល់ លោកបានដាក់ក្រណាត់នៅលើមុខរបស់លោក។ នៅពេលដែលពិបាកដកដង្ហើមលោកបានបើកវា។ ហើយលោកបានមានប្រសាសន៍ក្នុងស្ថានភាពដូច្នោះថា៖ “អល់ឡោះជាម្ចាស់ទ្រង់ដាក់បណ្តាសាចំពោះពួកយូដា និងពួកគ្រឹស្ទានដែលពួកគេបានយកផ្នូរណាពីទាំងឡាយរបស់ពួកគេធ្វើជាម៉ាស្ជិត” ដោយលោកព្រមានពីអ្វីដែលពួកគេបានធ្វើ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ជនណាបង្កើតអ្វីថ្មីក្នុងកិច្ចការ(សាសនា)របស់យើងនូវអ្វីដែលមិនមាននៅក្នុងវាទេនោះ វាគឺនឹងត្រូវគេបដិសេធចោល”។ (រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម)។ ចំណែកឯនៅក្នុងសេចក្ដីរាយការណ៍របស់មូស្លីមវិញ៖ “ជនណាធ្វើទង្វើអ្វីមួយដែលមិនមែនជាកិច្ចការ(សាសនា)របស់យើងទេនោះ វានឹងត្រូវគេបដិសេធចោល”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“បុគ្គលណារៀនសូត្រចំណេះដឹងមួយពីការទស្សន៍ទាយតាមរយៈផ្កាយ រូបគេប្រាកដជាទទួលបាននូវផ្នែកមួយនៃមន្ដអាគម។ រៀនកាន់តែច្រើន ទទួលបានកាន់តែច្រើន”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
រ៉ស៊ូលុលឡោះ ﷺ បានចូលមកជួបខ្ញុំ ខណៈដែលខ្ញុំគ្របហឹបតូចមួយដោយផ្ទាំងក្រណាត់ដែលមានរូបភាពនៅលើនោះ។ នៅពេលដែលលោកឃើញវា លោកបានទាញវាចេញ ហើយលោកបានប្រែទឹកមុខ។ លោកបានមានប្រសាសន៍ថា៖ “ឱអាអ៊ីស្ហះ! មនុស្សដែលទទួលទណ្ឌកម្មធ្ងន់ធ្ងរបំផុតនៅចំពោះមុខអល់ឡោះជាម្ចាស់នាថ្ងៃបរលោក គឺអ្នកទាំងឡាយណាដែល(គូរូប)ប្រដូចទៅនឹងការបង្កើតរបស់អល់ឡោះ”។ អាអ៊ីស្ហះបាននិយាយថា៖ បន្ទាប់មក ពួកយើងបានកាត់ផ្ទាំងក្រណាត់នោះ ហើយពួកយើងបានប្រើវាធ្វើជាខ្នើយមួយ ឬពីរ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម