Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

5 នៃ 839 កាត

លុបតម្រង
“តើចង់ឲ្យខ្ញុំចង្អុលបង្ហាញប្រាប់ពួកអ្នកពីអ្វីដែលធ្វើឲ្យអល់ឡោះជម្រុះនូវបាបកម្ម និងលើកតម្កើងឋានៈ(នៅក្នុងឋានសួគ៌)ដែរឬទេ”? ពួកគេបានឆ្លើយថា៖ ពិតមែនហើយ ឱរ៉ស៊ូលុលឡោះ។ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកយកវូហ្ទុឲ្យបានល្អ ទោះបីមានការលំបាកក៏ដោយ បង្កើនជំហាននៃការដើរទៅម៉ាស្ជិតឲ្យបានច្រើន និងនៅរង់ចាំសឡាតបន្ទាប់ពីបានសឡាតរួច។ ទាំងនោះហើយគឺជាការតស៊ូក្នុងផ្លូវអល់ឡោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ខណៈពេលដែលបុរសម្នាក់កំពុងដើរតាមផ្លូវ គាត់បានប្រទះឃើញមែកឈើដែលមានបន្លាមួយនៅលើផ្លូវ គាត់ក៏កាត់វាចេញ។ ដូច្នេះ អល់ឡោះជាម្ចាស់ក៏បានថ្លែងអំណរគុណចំពោះបុរសនោះ និងបានអភ័យទោសឲ្យគាត់”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“សឡាតទាំងប្រាំពេល ពីជុមអាត់(ថ្ងៃសុក្រ)មួយទៅជុមអាត់មួយ និងពីខែរ៉ម៉ាហ្ទនមួយទៅខែរ៉ម៉ាហ្ទនមួយទៀត វាជម្រុះចោលនូវបាបកម្មដែលនៅចន្លោះនោះ ដរាបណាគេជៀសវាងពីបាបកម្មធំៗ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ចូរពួកអ្នកកុំចាត់ទុកផ្ទះរបស់ពួកអ្នកជាផ្នូរ ហើយចូរពួកអ្នកកុំយកផ្នូររបស់ខ្ញុំធ្វើជាកន្លែងធ្វើបុណ្យ។ ប៉ុន្ដែចូរពួកអ្នកសឡាវ៉ាតមកចំពោះខ្ញុំចុះ ព្រោះការសឡាវ៉ាតរបស់ពួកអ្នកនឹងមកដល់ខ្ញុំ ទោះជាពួកអ្នកស្ថិតនៅទីណាក៏ដោយ”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ
“ជួនកាលមនុស្សខ្លះសក់កន្ទ្រើងសុទ្ធតែដីត្រូវគេដេញចេញពីមុខផ្ទះ ប្រសិនបើជននោះបួងសួងសុំពីអល់ឡោះ នោះទ្រង់ប្រាកដជានឹងទទួលយក”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម