عربي - Arabic English Qafár af - Afar Afrikaans - Afrikanns Akan Shqip - Albanian አማርኛ - Amharic Հայերեն - Armenian অসমীয়া - Assamese Azərbaycanca - Azerbaijani Bamanankan - Bambara Bassa Bemba বাংলা - Bengali Bosanski - Bosnian Български - Bulgarian မြန်မာဘာသာ - Burmese Bisaya - Cebuano Cham Нохчий - Chechen chiCheŵa - Chewa 中文 - Chinese Адыгэбзэ - Circassian Hrvatski - Croatian Česky - Czech Dagbani Dansk - Danish فارسی دری - Dari Dendi ދިވެހި ބަސް - Dhivehi Nederlands - Dutch إستوني - Estonian Suomi - Finnish Fon Français - French Fulfulde - Fula ქართული - Georgian Deutsch - German Ελληνικά - Greek ગુજરાતી - Gujrati Kreyòl ayisyen - Haitian Creole Hausa हिन्दी - Hindi Magyar - Hungarian Igbo Indonesia - Indonesian Italiano - Italian 日本語 - Japanese Jóola - Jola ಕನ್ನಡ - Kannada Қазақша - Kazakh ភាសាខ្មែរ - Khmer Kikuyu Ikinyarwanda - Kinyarwanda Ikirundi - Kirundi 한국어 - Korean كوردی سۆرانی - kurdish كوردي kurmancî - Kurmanji Kyrgyz ລາວ - Lao latviešu - Latvian Lingala lietuvių - Lithuanian Luganda Македонски - Macedonian Maguindanaon Malagasy - Malagasy Bahasa Melayu - Malay മലയാളം - Malayalam Mandinka मराठी - Marathi Mõõré - Moore नेपाली - Nepali أنكو - NKo Norwegian ଓଡ଼ିଆ - Odia oromoo - Oromo پښتو - Pashto فارسی - Persian Polski - Polish Portuguese ਪੰਜਾਬੀ - Punjabi Română - Romanian Русский - Russian Српски - Serbian Shona සිංහල - Sinhala Slovenščina - Slovenian Soomaaliga - Somali Soninke Sesotho - Sotho Español - Spanish Kiswahili - Swahili Svenska - Swedish Tagalog Тоҷикӣ - Tajik தமிழ் - Tamil తెలుగు - Telugu ไทย - Thai ትግረኛ - Tigrinya Türkçe - Turkish Türkmen - Turkmen Ukrainian اردو - Urdu ئۇيغۇرچە - Uyghur Ўзбек - Uzbek Việt Nam - Vietnamese Wolof Yao Yorùbá - Yoruba Zarma زولو - Zulu
839 ហាទីស
សព្វវចនាធិប្បាយហាទីសរបស់ព្យាការី
التصنيف الشرعي
កម្រិតហាទីស
រាយការណ៍ក្នុង
អ្នករាយការណ៍
បង្ហាញអ្នករាយការណ៍ទាំងអស់ (11)
“ចៅហ្វាយនៃពាក្យសុំការអភ័យទោស គឺអ្នកសូត្រថា៖
اللَّهُمَّ أَنْتَ رَبِّي لاَ إِلَهَ إِلَّا أَنْتَ، خَلَقْتَنِي وَأَنَا عَبْدُكَ، وَأَنَا عَلَى عَهْدِكَ وَوَعْدِكَ مَا اسْتَطَعْتُ، أَعُوذُ بِكَ مِنْ شَرِّ مَا صَنَعْتُ، أَبُوءُ لَكَ بِنِعْمَتِكَ عَلَيَّ، وَأَبُوءُ لَكَ بِذَنْبِي فَاغْفِرْ لِي، فَإِنَّهُ لاَ يَغْفِرُ الذُّنُوبَ إِلَّا أَنْتَ
“ឱអល់ឡោះជាម្ចាស់! ទ្រង់ជាម្ចាស់របស់ខ្ញុំ។. គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់។ ទ្រង់បានបង្កើតរូបខ្ញុំ ហើយរូបខ្ញុំជាខ្ញុំបម្រើរបស់ទ្រង់។ រូបខ្ញុំសូមធ្វើតាមកិច្ចសន្យារបស់ទ្រង់ទៅតាមលទ្ធភាពរបស់ខ្ញុំ។ ខ្ញុំសូមពីទ្រង់បញ្ចៀសរូបខ្ញុំពីប្រការដែលខ្ញុំបានធ្វើអាក្រក់។ រូបខ្ញុំទទួលស្គាល់ហើយនូវឧបការគុណរបស់ទ្រង់មកលើរូបខ្ញុំ ហើយរូបខ្ញុំក៏ទទួលស្គាល់ផងដែរនូវបាបកម្មទាំងឡាយរបស់ខ្ញុំ។ ហេតុនេះ សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំផង ព្រោះគ្មាននរណាដែលអាចអភ័យទោសចំពោះបាបកម្មទាំងឡាយ ក្រៅពីទ្រង់ឡើយ”។ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាហើយដែលពោលពាក្យនេះនៅពេលថ្ងៃដោយជឿប្រាកដក្នុងចិត្តចំពោះពាក្យនេះ ហើយរូបគេបានស្លាប់នៅថ្ងៃនោះមុនពេលល្ងាច នោះរូបគេនឹងស្ថិតក្នុងចំណោមអ្នកឋានសួគ៌។ ចំណែកឯជនណាដែលពោលពាក្យនេះនៅពេលយប់ដោយជឿប្រាកដក្នុងចិត្តចំពោះពាក្យនេះ ហើយរូបគេបានស្លាប់មុនពេលព្រឹក នោះរូបគេនឹងស្ថិតក្នុងចំណោមអ្នកឋានសួគ៌”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី
التصنيف الشرعيأذكار الصباح والمساء، التوبةموضوعات الحديثأذكار الصباح، أذكار المساء، التوبة
“ជាការពិតណាស់ មានមនុស្សជាច្រើនដែលពួកគេចាត់ចែងទ្រព្យសម្បត្ដិរបស់អល់ឡោះ(សម្បត្តិសាធារណៈដែលខ្លួនគ្រប់គ្រង)មិនបានត្រឹមត្រូវ។ ហេតុនេះ នៅថ្ងៃបរលោក ឋាននរកគឺសម្រាប់ពួកគេ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី
التصنيف الشرعيذم المعاصي، ذم حب الدنيا، أحكام الإمامةموضوعات الحديثأكل أموال الناس بالباطل، الظلم، أحكام الإمامة
“ពិប្រាកដណាស់ ទង្វើ(អាម៉ាល់)ទាំងឡាយ គឺអាស្រ័យលើការនៀត ហើយសម្រាប់បុគ្គលនោះនឹងទទួលបានផល(ការតបស្នង)ទៅតាមអ្វីដែលខ្លួនបាននៀត។ ដូចេ្នះ បុគ្គលណាធ្វើចំណាកស្រុក(ហិជ្ជរ៉ោះ)ដើម្បីអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ការធ្វើចំណាកស្រុករបស់គេត្រូវបានអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ទទួលស្គាល់(អល់ឡោះផ្តល់ផលបុណ្យឲ្យ)។ រីឯបុគ្គលណាធ្វើចំណាកស្រុកដើម្បីផលប្រយោជន៍លោកិយ គេនឹងទទួលបានផលប្រយោជន៍នោះ ឬក៏(ធ្វើចំណាកស្រុក)ដើម្បីរៀបការជាមួយស្ត្រីណាម្នាក់ ការចំណាកស្រុករបស់គេនឹងបានផលទៅតាមគោលបំណងរបស់គេ”។
ហាទីស្ហសហេស រាយកាណ៍ដោយ អ៊ីម៉ាំនៃអ្នកប្រាជ្ញផ្នែកហាទីស្ហទាំងពីររូប គឺ អាពូអាប់ទុលឡោះ មូហាំម៉ាត់ ពិន អ៊ីស្មាអែល ពិន អ៊ីព្រហ៊ីម ពិន អាល់មូហ្គីរ៉ោះ ពិន ពើរទីសហ្ពះ អាល់ពូខរី និង អាពូអាល់ហូសេន មូស្លីម ពិន អាល់ហាច់ហ្ជាច ពិន មូស្លីម អាល់គូស្ហៃរី អាន់ណៃសាពូរី នៅក្នុងសៀវភៅសហេសរបស់គាត់ទាំងពីរ ដែលជាសៀវភៅដែលត្រឹមត្រូវជាងគេបំផុតក្នុងចំណោមសៀវភៅគេរៀបរៀងឡើង។
التصنيف الشرعيالأربعون النووية، أعمال القلوب
“ចូរអ្នករស់នៅក្នុងលោកិយប្រៀបដូចអ្នកជាមនុស្សចម្លែកម្នាក់ ឬជាអ្នកដំណើរ”។ ហើយអ៊ិពនូអ៊ូមើរបាននិយាយថា៖ នៅពេលដែលពេលល្ងាចមកដល់ ចូរអ្នកកុំរង់ចាំពេលព្រឹក។ ហើយនៅពេលដែលពេលព្រឹកមកដល់ ចូរអ្នកកុំរង់ចាំពេលល្ងាច។ ចូរអ្នកសាងទង្វើកុសលពេលអ្នកមានសុខភាពល្អទុកសម្រាប់ពេលអ្នកឈឺ និងពេលដែលអ្នកនៅមានជីវិតទុកសម្រាប់ពេលអ្នកស្លាប់។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី
التصنيف الشرعيالأربعون النووية، تزكية النفوس
“បាបកម្មដែលធំជាងគេបំផុតគឺ ការធ្វើស្ហ៊ីរិកចំពោះអល់ឡោះ អកតញ្ញូចំពោះឪពុកម្តាយ ការសម្លាប់ជីវិត(អ្នកដទៃ) និងការស្បថបំពាន”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី
التصنيف الشرعيالأيمان والنذور، ذم المعاصي، الشركموضوعات الحديثعقوق الوالدين، قتل النفس، اليمين الغموس، الشرك بالله وأقسامهمحاور التعريف بالإسلامبطلان الشرك وصوره
“ពិតប្រាកដណាស់ ប្រការដែលគេអនុញ្ញាតឲ្យ(ប្រការហាឡាល់) គឺច្បាស់លាស់ ហើយប្រការដែលគេហាមឃាត់(ប្រការហារ៉ាំ) ក៏ច្បាស់លាស់ដែរ។ ប៉ុន្ដែនៅរវាងប្រការទាំងពីរនេះ គឺមានប្រការមិនច្បាស់លាស់ជាច្រើនដែលមនុស្សភាគច្រើនមិនដឹងឡើយ។ ហេតុនេះ បុគ្គលណាការពារខ្លួនពីប្រការមិនច្បាស់លាស់ គេប្រាកដជាមានសុវត្ថិភាពចំពោះសាសនា និងកិត្ដិយសរបស់ខ្លួន។ ហើយជនណាដែលធ្លាក់ក្នុងប្រការមិនច្បាស់លាស់ គឺគេនឹងធ្លាក់ទៅក្នុងប្រការដែលគេហាមឃាត់ ប្រៀបដូចជាអ្នកគង្វាលដែលយកសត្វទៅឃ្វាលនៅជុំវិញរបងដែលស្ទើរតែធ្វើឲ្យសត្វស៊ីដំណាំនៅក្នុងរបងនោះ។ ជាការពិតណាស់ គ្រប់មហាក្សត្រទាំងអស់សុទ្ធតែមានតំបន់ហាមឃាត់ ហើយពិតណាស់ តំបន់ហាមឃាត់របស់អល់ឡោះនោះ គឺប្រការដែលទ្រង់បានហាមឃាត់។ ពិតណាស់ នៅក្នុងខ្លួនប្រាណនីមួយៗ គឺមានសាច់មួយដុំ។ ប្រសិនបើសាច់នោះល្អ ខ្លួនប្រាណទាំងមូលក៏ល្អដែរ។ តែប្រសិនបើសាច់នោះខូចវិញ ខ្លួនប្រាណទាំងមូលក៏ខូចដែរ។ ប្រាកដណាស់ វានោះគឺចិត្ដ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
التصنيف الشرعيفضائل أعمال القلوب، الأربعون النووية، تزكية النفوس