Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

20 នៃ 839 កាត

លុបតម្រង
“ថ្ងៃបរលោកនឹងមិនកើតឡើងឡើយ លុះត្រាតែមានបុរសម្នាក់ដើរកាត់ផ្នូររបស់បុរសម្នាក់ទៀត ហើយនិយាយថា៖ ឱអនិច្ចា! ប្រសិនបើខ្ញុំស្ថិតនៅកន្លែងរបស់គេ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ភ្លើងដែលពួកអ្នកប្រើសព្វថ្ងៃនេះ ត្រឹមតែមួយភាគនៃចិតសិបភាគរបស់ភ្លើងនរកជើហាន់ណាំប៉ុណ្ណោះ”។ មានគេសួរថា៖ ឱរ៉ស៊ូលុលឡោះ! គ្រាន់តែក្តៅត្រឹមភ្លើងធម្មតានេះ គឺគ្រប់គ្រាន់ណាស់ទៅហើយ។ លោកបានតបថា៖ “គេបន្ថែមកម្តៅភ្លើងនរកឲ្យក្តៅលើសភ្លើងធម្មតាហុកសិបប្រាំបួនភាគ ហើយរាល់កំដៅមួយភាគនៃហុកសិបប្រាំបួនភាគរបស់ភ្លើងនរកនោះ ស្មើនឹងកំដៅភ្លើងនៅលោកិយយើងនេះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“អ្នកមានជំនឿដែលខ្លាំង គឺល្អប្រសើរ និងជាទីស្រលាញ់ទៅចំពោះអល់ឡោះជាងអ្នកមានជំនឿដែលទន់ខ្សោយ។ តែពួកគេម្នាក់ៗ គឺសុទ្ធតែល្អ។ ចូរព្យាយាមធ្វើអ្វីដែលផ្តល់ផលប្រយោជន៍ដល់ខ្លួនអ្នក និងត្រូវសុំជំនួយពីអល់ឡោះ ហើយមិនត្រូវខ្ជិលច្រអូសនោះទេ។ ប្រសិនបើមានអ្វីមួយកើតឡើងចំពោះអ្នក ចូរកុំនិយាយថា៖ ប្រសិនបើខ្ញុំធ្វើដូចនេះ វានឹងទៅជាយ៉ាងនេះ យ៉ាងនោះឲ្យសោះ។ តែអ្នកត្រូវនិយាយថា៖ អល់ឡោះទ្រង់បានកំណត់រួចហើយ ហើយអ្វីដែលទ្រង់មានចេតនា ទ្រង់នឹងធ្វើ ព្រោះការនិយាយថា៖ “ប្រសិនបើ...(យ៉ាងនេះយ៉ាងនោះ)” វាគឺជាការបើកទ្វារទង្វើរបស់ស្ហៃតន”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
មានបុរសម្នាក់បានមកជួបរ៉ស៊ូលុលឡោះ ﷺ ហើយសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើលោកយល់យ៉ាងណាដែរ ប្រសិនបើមានបុរសម្នាក់មានបំណងយកទ្រព្យសម្បត្ដិរបស់ខ្ញុំ? លោកបានឆ្លើយថា៖ “ចូរអ្នកកុំឲ្យទ្រព្យសម្បត្ដិរបស់អ្នកទៅជននោះ”។ បុរសនោះសួរទៀតថា៖ តើលោកយល់យ៉ាងណាដែរ ប្រសិនបើគេវាយខ្ញុំ។ លោកបានឆ្លើយថា៖ “អ្នកត្រូវតស៊ូប្រយុទ្ធនឹងគេវិញ”។ បុរសនោះសួរទៀតថា៖ តើលោកយល់យ៉ាងណាដែរប្រសិនបើគេសម្លាប់ខ្ញុំ? លោកបានឆ្លើយថា៖ “អ្នកគឺជាអ្នកពលី(ស្ហាហ៊ីទ)”។ បុរសនោះក៏សួរទៀតថា៖ តើលោកយល់យ៉ាងណាដែរប្រសិនបើខ្ញុំសម្លាប់ជននោះ? លោកបានឆ្លើយថា៖ “គឺជននោះស្ថិតក្នុងឋាននរក”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ចូរពួកអ្នកកុំឈ្នានីសគ្នា កុំដេញថ្លៃទំនិញចោល កុំស្អប់ខ្ពើមគ្នា កុំបែរខ្នងដាក់គ្នា កុំលក់លើការលក់របស់អ្នកដទៃ(ដណ្ដើមភ្ញៀវពីគ្នា) ហើយត្រូវធ្វើជាខ្ញុំបម្រើអល់ឡោះក្នុងនាមជាបងប្អូននឹងគ្នា។ អ្នកមូស្លីមគឺជាបងប្អូននឹងអ្នកមូស្លីម មិនប្រព្រឹត្ដអយុត្ដិធម៌ចំពោះគ្នា មិនបោះបង់ចោលការជួយគ្នា និងមិនមើលងាយគ្នាឡើយ។ ការកោតខ្លាចអល់ឡោះ គឺស្ថិតនៅត្រង់នេះ(លោកចង្អុលទៅទ្រូងរបស់លោកបីដង)។ គ្រប់គ្រាន់ហើយប្រការអាក្រក់របស់អ្នកមូស្លីម ប្រសិនបើគេមើលស្រាលបងប្អូនរបស់ខ្លួនជាអ្នកមូស្លីម។ រវាងអ្នកមូស្លីមទាំងអស់នឹងអ្នកមូស្លីមត្រូវបានហាមឃាត់ចំពោះឈាមរបស់គេ ទ្រព្យសម្បត្ដិរបស់គេ និងកិត្ដិយសរបស់គេ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ពិតប្រាកដណាស់ ក្រុមទីមួយដែលចូលឋានសួគ៌មុនគេ គឺមានពន្លឺដូចជាព្រះចន្ទពេញបូណ៌មី។ បន្ទាប់មក អ្នកដែលស្ថិតនៅក្នុងលំដាប់បន្ទាប់ពីពួកគេ គឺដូចជាតារាដែលមានពន្លឺភ្លឺជាងគេនៅលើមេឃ។ ពួកគេមិនបត់ជើងតូច មិនបត់ជើងធំ មិនស្ដោះទឹកមាត់ និងមិនមានសំបោរឡើយ។ ក្រាស់របស់ពួកគេធ្វើអំពីមាស។ ញើសរបស់ពួកគេមានក្លិនក្រអូបដូចទឹកអប់។ គ្រឿងក្រអូបរបស់ពួកគេ គឺជាអាឡូហ្វះ(ឈើក្រអូប)។ ភរិយារបស់ពួកគេ គឺហ៊ូរុលអ៊ីន(ទេពអប្សរដែលបរិសុទ្ធ)។ ពួកគេមានរូបរាងដូចជាបុរសម្នាក់ គឺដូចជាឪពុករបស់ពួកគេ អាហ្ទាំ ដែលមានកម្ពស់ហុកសិបហត្ថ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ យើងមិនត្រូវការស្ហ៊ីរិក(ដៃគូ)ឡើយ។ ហេតុនេះ បុគ្គលណាធ្វើទង្វើអ្វីមួយដោយស្ហ៊ីរិកមកចំពោះយើង(ដើម្បីយើងផង និងអ្នកផេ្សងផង) យើងនឹងបោះបង់គេ និងទង្វើស្ហ៊ីរិករបស់គេចោល(យើងមិនផ្ដល់ផលបុណ្យឲ្យឡើយ)”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនមើលទៅលើរូបរាងរបស់ពួកអ្នក និងទ្រព្យសម្បត្តិរបស់ពួកអ្នកឡើយ។ ប៉ុន្តែទ្រង់មើលទៅលើចិត្តរបស់ពួកអ្នក និងទង្វើរបស់ពួកអ្នកប៉ុណ្ណោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម