Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

110 នៃ 839 កាត

លុបតម្រង

អ្នករាយការណ៍

បង្ហាញអ្នករាយការណ៍ទាំងអស់ (48)
មានបុរសអារ៉ាប់ជនបទម្នាក់បានមកជួបរ៉ស៊ូលុលឡោះ ﷺហើយបាននិយាយថា៖ សូមលោកបង្រៀនដល់ខ្ញុំនូវពាក្យពេចន៍មួយដើម្បីឲ្យខ្ញុំសូត្រវា។ លោកបានមានប្រសាសន៍ថា៖ “ចូរសូត្រថា៖ لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، اللهُ أَكْبَرُ كَبِيرًا، وَالْحَمْدُ لِلَّهِ كَثِيرًا، سُبْحَانَ اللهِ رَبِّ الْعَالَمِينَ، لَا حَوْلَ وَلَا قُوَّةَ إِلَّا بِاللهِ الْعَزِيزِ الْحَكِيمِ (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះជាម្ចាស់តែមួយគត់ គ្មានដៃគូសម្រាប់ទ្រង់ឡើយ។ អល់ឡោះជាម្ចាស់មហាធំធេងបំផុត។ ការសរសើរដ៏ច្រើនលើសលប់ គឺសម្រាប់អល់ឡោះ។ អល់ឡោះជាម្ចាស់មហាបរិសុទ្ធដែលជាម្ចាស់នៃពិភពទាំងឡាយ។ គ្មានទេអានុភាព និងឥទ្ធិពល គឺមានតែពីទ្រង់ដែលមហាខ្លាំងពូកែ មហាគតិបណ្ឌិតបំផុត)។ បុរសនោះបានតបថា៖ ពាក្យពេចន៍ទាំងនេះ គឺសម្រាប់ម្ចាស់របស់ខ្ញុំ។ ចុះអ្វីដែលសម្រាប់ខ្ញុំនោះ? លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកសូត្រថា៖ اللهُمَّ اغْفِرْ لِي وَارْحَمْنِي وَاهْدِنِي وَارْزُقْنِي (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំ មានក្តីមេត្តាករុណាចំពោះខ្ញុំ ចង្អុលបង្ហាញដល់ខ្ញុំ និងផ្ដល់លាភសក្ការៈដល់ខ្ញុំផង)។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ឱមនុស្សលោកទាំងឡាយ! ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្អាតស្អំ។ ទ្រង់មិនទទួលយកទេ លើកលែងតែអ្វីដែលស្អាតស្អំ។ ហើយពិតណាស់ អល់ឡោះជាម្ចាស់បានដាក់បទបញ្ជាលើបណ្តាអ្នកមានជំនឿដូចអ្វីដែលទ្រង់បានដាក់លើបណ្ដាអ្នកនាំសារទាំងឡាយផងដែរ ដោយទ្រង់បានមានបន្ទូលថា៖ “ឱបណ្ដាអ្នកនាំសារទាំងឡាយ! ចូរពួកអ្នកទទួលទានចំណីអាហារដែលល្អស្អាត(ហាឡាល់) ហើយចូរពួកអ្នកសាងទង្វើកុសល។ ពិតប្រាកដណាស់ យើងដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ”។ (អាល់មុមីនូន៖៥១)។ ហើយទ្រង់បានមានបន្ទូលដែរថា៖ “ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកទទួលទានចំណីអាហារដែលល្អស្អាត(ហាឡាល់)ដែលយើងបានប្រទានជាលាភសក្ការៈដល់ពួកអ្នក”។ (អាល់ហ្ពាក៏រ៉ោះ៖១៧២)។ បន្ទាប់មកលោក បានរំលឹកពីបុរសម្នាក់ធ្វើដំណើរវែងឆ្ងាយ សក់កន្ទ្រើង ពេញដោយធូលី ហើយគាត់លើកដៃទាំងពីររបស់គាត់សំដៅទៅលើមេឃដោយបួងសួងថា៖ ឱម្ចាស់របស់ខ្ញុំ! ឱម្ចាស់របស់ខ្ញុំ! ប៉ុន្ដែអាហាររបស់គាត់ជាអ្វីដែលគេហាមឃាត់។ ទឹករបស់គាត់ជាអ្វីដែលគេហាមឃាត់។ សម្លៀកបំពាក់របស់គាត់ជាអ្វីដែលគេហាមឃាត់។ អាហារដែលគេផ្ដល់ឲ្យក៏ជាប្រការដែលគេហាមឃាត់។ ដូចនេះ តើឲ្យគេទទួលយកការបួងសួងរបស់គាត់យ៉ាងដូចមេ្ដច”?
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ យើងបានរៀបចំសម្រាប់ខ្ញុំបម្រើរបស់យើងនូវអ្វីដែលភ្នែកមិនធ្លាប់បានឃើញ ត្រចៀកមិនធ្លាប់បានឮ ហើយក៏ចិត្ដមនុស្សក៏មិនធ្លាប់គិតដល់"។ អាពូហ៊ូរ៉យរ៉ោះ បាននិយាយថា៖ ប្រសិនបើអ្នកចង់ ចូរអ្នកសូត្រចុះ៖ “فَلاَ تَعْلَمُ نَفْسٌ مَا أُخْفِيَ لَهُمْ مِنْ قُرَّةِ أَعْيُنٍ” (ហើយគ្មានអ្នកណាម្នាក់ដឹងពីអី្វដែលគេលាក់ទុកសម្រាប់ពួកគេនៃភាពសប្បាយរីករាយនោះឡើយ)។ [អាស្សាជើហ្ទះ៖១៧]
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ពាក្យហ្ស៊ីកៀរដែលមិនធ្វើឲ្យអ្នកដែលសូត្រវា(ឬអ្នកដែលអនុវត្តវា)នៅរៀងរាល់ពេលក្រោយសឡាតដែលជាកាតព្វកិច្ចមិនខកបំណងនោះគឺ៖ سُبْحَان اللهِ ៣៣ដង, الحَمْدُ للهِ ៣៣ដង និង اللهُ أكْبَرُ ៣៤ដង”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
ពួកយើងបានស្ថិតនៅជាមួយរ៉ស៊ូលុលឡោះ ﷺ ស្រាប់តែបានឮសំឡេងអ្វីមួយធ្លាក់។ ពេលនោះ ណាពី ﷺ លោកបានសួរថា៖ “តើពួកអ្នកដឹងដែរឬទេ តើនេះជាសំឡេងអ្វី”? គាត់បាននិយាយថា៖ ពួកយើងបានឆ្លើយថា៖ មានតែអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ទេដែលដឹងបំផុត។ លោកបានមានប្រសាសន៍ថា៖ “នេះគឺជាដុំថ្មដែលគេបានទម្លាក់ចូលក្នុងឋាននរកតាំងពីចិតសិបឆ្នាំមុន ហើយវាធ្លាក់ចូលក្នុងឋាននរក រហូតដល់ពេលនេះទើបដល់បាតរបស់វា”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ចូរពួកអ្នកមើលទៅកាន់អ្នកដែលទាបជាងពួកអ្នក ហើយចូរពួកអ្នកកុំមើលទៅកាន់អ្នកដែលខ្ពស់ជាងពួកអ្នកដើម្បីកុំឲ្យពួកអ្នកមើលស្រាលចំពោះឧបការគុណរបស់អល់ឡោះចំពោះពួកអ្នក”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“លោកិយ គឺជាគុកសម្រាប់អ្នកមានជំនឿ ហើយជាឋានសួគ៌សម្រាប់អ្នកគ្មានជំនឿ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ពិតប្រាកដណាស់ ដើមឈើមួយដើមនៅក្នុងឋានសួគ៌ អ្នកដំណើរជិះសេះដែលលឿនបំផុតចំណាយពេលមួយរយឆ្នាំក៏មិនទាន់ផុតដើមឈើនោះផង”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម