Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

14 នៃ 839 កាត

លុបតម្រង
“ចូរពួកអ្នករំលឹកអំពីអ្នកដែលបំផ្លាញនូវភាពសប្បាយរីករាយឲ្យបានច្រើន” ពោលគឺសេចក្ដីស្លាប់។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី អាន់ណាសាអ៊ី និងអ៊ិពនូម៉ាហ្ជះ
ពិតណាស់ លោកតែងសូត្រនៅពេលព្រឹកថា៖ اللهُمَّ بِكَ أَصْبَحْنَا، وَبِكَ أَمْسَيْنَا، وَبِكَ نَحْيَا، وَبِكَ نَمُوتُ، وَإِلَيْكَ النُّشُورُ (ឱអល់ឡោះជាម្ចាស់! ដោយសារទ្រង់ហើយដែលយើងខ្ញុំមកដល់ពេលព្រឹកនេះ ដោយសារទ្រង់ហើយដែលយើងខ្ញុំមកដល់ពេលល្ងាចនេះ ដោយសារទ្រង់ហើយដែលយើងខ្ញុំបានរស់ ដោយសារទ្រង់ហើយដែលយើងខ្ញុំនឹងស្លាប់ និងទៅកាន់ទ្រង់ហើយដែលយើងខ្ញុំត្រូវរស់ឡើងវិញ)។ ហើយនៅពេលល្ងាច លោកសូត្រថា៖ بِكَ أَمْسَيْنَا، وَبِكَ أَصْبَحْنَا، وَبِكَ نَحْيَا، وَبِكَ نَمُوتُ، وَإِلَيْكَ النُّشُورُ (ដោយសារទ្រង់ហើយដែលយើងខ្ញុំមកដល់ពេលល្ងាចនេះ ដោយសារទ្រង់ហើយដែលយើងខ្ញុំបានរស់រាន ដោយសារទ្រង់ហើយដែលយើងខ្ញុំនឹងស្លាប់ និងទៅកាន់ទ្រង់ហើយដែលយើងខ្ញុំត្រូវរស់ឡើងវិញ)។ ហើយពេលខ្លះទៀត លោកសូត្រថា៖ “وَإِلَيْكَ الْمَصِيرُ” (និងទៅកាន់ទ្រង់ហើយដែលជាកន្លែងវិលត្រឡប់)”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ីនៅក្នុងសៀវភៅ"អាល់គុបរ៉" ហើយនិងអ៊ិពនូម៉ាហ្ជះ
“ការបួងសួងនៅចន្លោះរវាងអាហ្សាននិងអ៊ីក៏ម៉ះ គឺមិនត្រូវបានគេបដិសេធឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ី
“គ្មានក្រុមមនុស្សណាមួយដែលអង្គុយនៅកន្លែងជួបជុំមួយដោយមិនរំឭកទៅចំពោះអល់ឡោះនៅទីនោះ និងមិនសឡាវ៉ាតលើណាពីរបស់ពួកគេ លើកលែងតែវានឹងក្លាយជាភាពសោកសៅសម្រាប់ពួកគេ។ ប្រសិនបើអល់ឡោះមានចេតនា ទ្រង់នឹងដាក់ទណ្ឌកម្មពួកគេ។ ហើយប្រសិនបើទ្រង់មានចេតនា ទ្រង់នឹងអភ័យទោសឱ្យពួកគេ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ីនៅក្នុងសៀវភៅ"អាល់គុបរ៉"
“ជនកំណាញ់ គឺជនដែលមានគេរំលឹកពីខ្ញុំនៅចំពោះមុខខ្លួន ប៉ុន្ដែគេមិនសឡាវ៉ាតមកចំពោះខ្ញុំ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ីនៅក្នុងសៀវភៅ"អាល់គុបរ៉" ហើយនិងអះម៉ាត់
اللَّهُمَّ إِنِّي أَعُوذُ بِكَ مِنْ غَلَبَةِ الدَّيْنِ، وَغَلَبَةِ الْعَدُوِّ، وَشَمَاتَةِ الْأَعْدَاءِ (ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំការបញ្ចៀសពីទ្រង់អំពីបំណុលវ័ណ្ឌក ការគាបសង្កត់ពីសំណាក់សត្រូវ និងពីភាពរីករាយរបស់ពួកសត្រូវផង)។
ហាទីស្ហសហេស រាយការណ៍ដោយ អាន់ណាសាអ៊ី និងអះម៉ាត់