Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

5 នៃ 839 កាត

លុបតម្រង
ពិតណាស់នៅថ្ងៃមួយ ណាពី ﷺ លោកបានអង្គុយនៅលើមិមពើរ ហើយពួកយើងបានអង្គុយជុំវិញលោក។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ ក្នុងចំណោមប្រការដែលខ្ញុំខ្លាចបំផុតចំពោះពួកអ្នកបន្ទាប់ពីខ្ញុំស្លាប់ទៅ គឺអ្វីដែលគេនឹងបើកបង្ហាញសម្រាប់ពួកអ្នកនៃភាពស្រស់បំព្រងរបស់លោកិយ និងគ្រឿងលម្អរបស់វា”។ មានបុរសម្នាក់បានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើប្រការល្អអាចនាំមកនូវប្រការអាក្រក់ឬ? ណាពី ﷺ បានស្ងៀមស្ងាត់។ ពេលនោះ មានគេនិយាយទៅកាន់បុរសនោះថា៖ តើអ្នកមានបញ្ហាអ្វី? អ្នកនិយាយទៅកាន់ណាពី ﷺ តែលោកមិនឆ្លើយតបនឹងអ្នក? បន្ទាប់មក ពួកយើងបានឃើញថា វ៉ាហ៊ីត្រូវបានគេបញ្ចុះមកកាន់លោក។ បន្ទាប់មក លោកបានជូតញើសចេញ ហើយសួរថា៖ “តើអ្នកសួរនៅឯណា”? ហាក់បីដូចជាលោកសរសើរបុរសនោះ។ បន្ទាប់មក លោកបានមានប្រសាសន៍ថា៖ “ប្រការល្អមិនអាចនាំមកនូវប្រការអាក្រក់ឡើយ។ ពិតប្រាកដណាស់ រុក្ខជាតិខ្លះដែលដុះនៅរដូវផ្ការីកអាចងាប់ ឬឬជិតនឹងងាប់ លើកលែងតែសត្វដែលស៊ីស្មៅបៃតង។ វាស៊ីរហូតដល់ចំហៀងវាឡើងប៉ោង ហើយវាងាកទៅរកពន្លឺព្រះអាទិត្យ។ បន្ទាប់មក វាបន្ទោបង់ និងនោម ហើយត្រឡប់ទៅស៊ីស្មៅវិញ។ ពិតណាស់ ទ្រព្យសម្បត្តិនេះគឺមានពណ៌បៃតង និងមានភាពផ្អែម។ ហើយទ្រព្យសម្បត្តិដ៏ល្អបំផុតដែលអ្នកមូស្លីមមាន គឺការផ្តល់វាមួយចំណែកទៅឱ្យអ្នកក្រីក្រ កុមារកំព្រា និងអ្នកដំណើរដាច់ស្បៀង” ឬដូចដែលណាពី ﷺ មានប្រសាសន៍។ “ពិតប្រាកដណាស់ អ្នកណាដែលយកយកទ្រព្យសម្បត្តិដោយខុសច្បាប់ នោះរូបគេគឺប្រៀបដូចជាអ្នកដែលបរិភោគហើយមិនចេះឆ្អែត ហើយទ្រព្យសម្បត្តិរបស់គេនឹងក្លាយជាសាក្សីប្រឆាំងនឹងរូបគេនៅថ្ងៃបរលោក”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ឱស្ត្រីទាំងឡាយ! ចូរពួកនាងធ្វើការបរិច្ចាគទាន ព្រោះគេបានបង្ហាញខ្ញុំឃើញថា ភាគច្រើននៃអ្នកឋាននរក គឺជាពួកនាង”។ ពេលនោះ ពួកនាងក៏បានសួរថា៖ តើហេតុអ្វីទៅ ឱរ៉ស៊ូលុលឡោះ? លោកបានឆ្លើយថា៖ “ពួកនាងចូលចិត្តដាក់បណ្តាសា និងមិនដឹងគុណស្វាមី។ ខ្ញុំមិនដែលឃើញនរណាម្នាក់ដែលមានភាពខ្វះខាតខាងបញ្ញានិងសាសនាដែលអាចដឹកនាំលើភាពឆ្លាតវៃរបស់បុរសជាងពួកនាងឡើយ”។ ពួកនាងបានសួរថា៖ តើអ្វីទៅជាភាពខ្វះខាតខាងបញ្ញារបស់ពួកយើង និងខាងសាសនារបស់ពួកយើងនោះ ឱរ៉ស៊ូលុលឡោះ? លោកបានឆ្លើយថា៖ “តើពុំមែនទេឬដែលការធ្វើសាក្សីរបស់ស្ត្រីម្នាក់ ស្មើនឹងពាក់កណ្តាលនៃការធ្វើសាក្សីរបស់បុរសម្នាក់នោះ”? ពួកនាងបានឆ្លើយថា៖ ពិតមែនហើយ។ លោកបានមានប្រសាសន៍ទៀតថា៖ “នោះហើយជាភាពខ្វះខាតខាងបញ្ញារបស់នាង។ តើពុំមែនទេឬដែលពេលនាងមករដូវ គឺនាងមិនសឡាត និងមិនបួសនោះ”? ពួកនាងបានឆ្លើយថា៖ ពិតមែនហើយ។ លោកបានមានប្រសាសន៍ថា៖ “នោះហើយជាភាពខ្វះខាតខាងសាសនារបស់នាង”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលទៅកាន់អ្នកឋានសួគ៌ថា៖ ឱអ្នកឋានសួគ៌! ពួកគេបានឆ្លើយថា៖ ក្រាបទូល។ ទ្រង់បានសួរថា៖ តើពួកអ្នកពេញចិត្ដឬទេ? ពួកគេបានឆ្លើយថា៖ តើមានអ្វីដែលពួកយើងមិនពេញចិត្ដទៅ ខណៈដែលទ្រង់បានប្រទានដល់ពួកយើងនូវអ្វីដែលទ្រង់មិនបានប្រទានដល់នរណាម្នាក់នៃភាវៈរបស់ទ្រង់ផងនោះ? ពេលនោះ ទ្រង់បានមានបន្ទូលថា៖ យើងនឹងប្រទានឲ្យពួកអ្នកនូវអ្វីដែលល្អជាងនេះទៅទៀត។ ពួកគេបានតបថា៖ បរពិត្រព្រះជាម្ចាស់! តើមានអ្វីដែលល្អជាងនេះទៅទៀតនោះ? ទ្រង់មានបន្ទូលថា៖ យើងប្រទានការពេញចិត្ដរបស់យើងដល់ពួកអ្នក។ ដូចនេះ យើងនឹងមិនក្រោធខឹងនឹងពួកអ្នកជារៀងរហូតបន្ទាប់ពីនេះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“(នៅថ្ងៃបរលោក)គេនាំយកសេចក្តីស្លាប់មកដែលវាមានរូបរាងប្រៀបដូចជាសត្វចៀមដែលមានពណ៌សលាយខ្មៅ។ នៅពេលនោះ មានគេប្រកាសថា៖ ឱអ្នកឋានសួគ៌។ ពេលនោះ អ្នកឋានសួគ៌ក៏បានងាកខ្លួនសម្លឹងមើល។ គេបានសួរថា៖ តើពួកអ្នកស្គាល់វាដែរឬទេ? ពួកគេឆ្លើយថា៖ បាទស្គាល់។ វាជាសេចក្តីស្លាប់។ ហើយពួកគេគ្រប់គ្នាសុទ្ធតែបានឃើញវា។ ក្រោយមក មានគេប្រកាសទៀតថា៖ ឱអ្នកឋាននរក។ ពេលនោះ អ្នកឋាននរកក៏បានងាកខ្លួនសម្លឹងមើល។ គេបានសួរថា៖ តើពួកអ្នកស្គាល់វាដែរឬទេ? ពួកគេឆ្លើយថា៖ បាទស្គាល់។ វាជាសេចក្តីស្លាប់។ ហើយពួកគេគ្រប់គ្នាសុទ្ធតែបានឃើញវា។ ពេលនោះ សេចក្តីស្លាប់ក៏ត្រូវបានគេសំឡេះ។ ក្រោយមក គេក៏ប្រកាសទៀតថា៖ ឱអ្នកឋានសួគ៌! (ពួកអ្នក)រស់នៅជាអមតៈចុះ គ្មានសេចក្តីស្លាប់ទៀតឡើយ។ ឱអ្នកឋាននរក! (ពួកអ្នក)រស់នៅជាអមតៈចុះ គ្មានសេចក្តីស្លាប់ទៀតឡើយ។ បន្ទាប់ រ៉ស៊ូលុលឡោះបានសូត្រថា៖ “ចូរអ្នក(មូហាំម៉ាត់)ដាស់តឿនព្រមានពួកគេនូវថ្ងៃសោកស្ដាយ(ថ្ងៃបរលោក) នៅពេលដែលការកាត់ក្ដីត្រូវបានគេសមេ្រច ខណៈដែលពួកគេស្ថិតក្នុងភាពព្រងើយកន្ដើយ”។ (ម៉ារយ៉ាំ៖៣៩)។ ពួកដែលស្ថិតក្នុងភាពព្រងើយកន្តើយទាំងនោះ គឺពួកដែលរស់នៅដើម្បីតែលោកិយ។ “ហើយពួកគេគ្មានជំនឿឡើយ”។ (ម៉ារយ៉ាំ៖៣៩)។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ពិតប្រាកដណាស់ ដើមឈើមួយដើមនៅក្នុងឋានសួគ៌ អ្នកដំណើរជិះសេះដែលលឿនបំផុតចំណាយពេលមួយរយឆ្នាំក៏មិនទាន់ផុតដើមឈើនោះផង”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម